អុញណោះ! ​ចេះតែឃើញប្តូរស្ទីលស្លៀកពាក់រលុងៗ ឱក ​សុគន្ធកញ្ញា ​ជិតមានដំណឹងល្អដឹង?

អុញណោះ! ​ចេះតែឃើញប្តូរស្ទីលស្លៀកពាក់រលុងៗ ឱក ​សុគន្ធកញ្ញា ​ជិតមានដំណឹងល្អដឹង?

ភ្នំពេញ៖ ជាការពិតណាស់ ​កំពូលតារាចម្រៀងល្បី ​ជាគ្រាប់ពេជ្រដ៏មានតម្លៃបំផុតរបស់ផលិតកម្មរស្មីហង្សមាស  អ្នកនាង ​ឱក សុគន្ធកញ្ញា ក្រោយពីបានលាភាពនៅលីវ ​សម្រេចចិត្តចូលរោងការជាមួយលោក ​អ៊ឹង ​សុខលី អ្នកគ្រប់គ្រងផលិតកម្មរស្មីហង្សមាសរួចមក ​អ្នកនាងនៅតែដើរលើវិថីសិល្បៈដដែល ​ថែមទាំងមានការគាំទ្រដូចមុនទៀតផង។

ជាក់ស្តែងបើគិតមកទល់ពេលនេះ ឱក ​សុគន្ធកញ្ញា ​បានរៀបអាពាហ៍ពិពាហ៍ជិត ​៣ខែទៅហើយ ​ហើយក្រោយពីរៀបការរួចគ្រប់គ្នាបានឃើញថា  សុគន្ធកញ្ញា ​បានកែប្រែរូបរាងស្ទីលលេងខ្លួនថ្មីដោយការកាត់សក់ខ្លី និងស្លៀកពាក់ម៉ូតរលុងៗ ​ដែលដំបូងឡើយគាគិតថាប្រហែលជាការផ្លាស់ប្តូរស្ទីលឱ្យប្លែកជាងមុន។

តែបើគិតយូរៗទៅអ្នកគាំទ្របានចាប់ផ្តើមសង្ស័យថា ​តើអាចទេ ​ដែលតារាចម្រៀងលំដាប់មួយរូបនេះកំពុងតែមានផ្ទៃពោះ? ​ព្រោះថា ឱក សុគន្ធកញ្ញា ក៏ធ្លា់បង្ហើបថាចង់មានបុត្រឆាប់ៗនេះ​ ​ថែមទាំងជាកូនភ្លោះទៀតផង ​ម្យ៉ាងទៀតវ័យនេះអាចថាជាវ័យសមរម្យបំផុតនៅក្នុងការមានកូនរបស់តារាចម្រៀងចាស់វស្សារូបនេះផងដែរ។

ដូច្នេះយើងមានតែចាំមើលទាំងអស់គ្នាថាតើ អ្នកនាង ​ឱក ​សុគន្ធកញ្ញា ​ពិតជាមនដំណឹងល្អមែន ឬក៏អត់៕

60959910_10155997676985124_6441496842784997376_n

64318786_10156072150455124_2045224243368558592_n

64409794_10156072163305124_7280022257378787328_n

65312672_520720228667582_7731994131958064703_n

65958539_2322957864438486_5945281933146126793_n

Loading...

66008538_10156083198000124_5001145801628450816_n

66599415_10156099698220124_7027915038677532672_n

67522626_10156116056700124_2790648966146949120_o

67589694_10156116056640124_3915706531118579712_o

65385834_10156070849055124_8338880327481032704_n

65618382_10156072149765124_929248661622226944_o

 

 

Loading...