វិធីធ្វើខ្ទឹមជ្រក់ពងទាកូនឆ្ងាញ់ ​ចំណែកអត្ថប្រយោជន៍សុខភាពវិញច្រើនហួសប្រមាណ!

វិធីធ្វើខ្ទឹមជ្រក់ពងទាកូនឆ្ងាញ់ ​ចំណែកអត្ថប្រយោជន៍សុខភាពវិញច្រើនហួសប្រមាណ!

ពងទាកូន មិនត្រឹមតែជាអាហារសម្រន់ដ៏ពេញនិយម ​និងមានរសជាតិឆ្ងាញ់ពិសាប៉ុណ្ណោះទេ ​តែក៏ផ្តល់ប្រយោជន៍សុខភាព និងប៉ូវកម្លាំងរាងកាយដ៏អស្ចារ្យផងដែរ។ នៅក្នុងនោះ ​ពងទាកូនឆ្ងាញ់អាស្រ័យដោយសារតែអំបិលម្រេច ​និងជ្រក់ខ្ទឹមផងដែរ។  តែប្រសិនជាចង់ចេះធ្វើទុកញ៉ាំនៅផ្ទះខ្លួនឯងរឹតតែប្រសើរ ​ព្រោះវិធីធ្វើងាយៗ ថែមទាំងមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនទៀតផង។

Deep Fried Egg Balut

ដូច្នេះតោះមករៀនធ្វើខ្ទឹមជ្រក់ពងទាកូន ​និងដឹងពិអត្ថប្រយោជន៍ខាងក្រោមនេះ ​ទាំងអស់គ្នា ៖

# វិធីធ្វើខ្ទឹមជ្រក់ពងទាកូន

គ្រឿងផ្សំរួមមាន ៖

- ខ្ទឹមកំពិសធំ ៨មើម

- ស្កសរ ៨ ស្លាបព្រាបាយ

- អំបិល ១ ស្លាបព្រាកន្លះ

- ទឹកក្រូចឆ្មា កាចជាងកន្លះចានចង្កឹះ

- ម្ទេសជ្រក់កាចជាងកន្លះចានចង្កឹះ

របៀបធ្វើ៖

Loading...

- បកសម្បកខ្ទឹមសចេញហើយហាន់ស្តើងៗ បន្ទាប់មកចាក់គ្រឿងផ្សំទាំងអស់លាយច្របល់ចូលគ្នាអោយបាន2នាទី រួចដួសដាក់ក្រឡគ្រប់អោយជិត ទុកមួយអាទិត្យទើបអាចញ៉ាំបានជាការស្រេច។

# អត្ថប្រយោជន៍សុខភាព ៧ចំណុចពីមើមខ្ទឹមស ៖

១. កាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីក ៖ ខ្ទឹមសផ្ទុកសារធាតុពិសេសម្យ៉ាងដែលអាចកាត់បន្ថយអត្រាប្រឈមដោយជំងឺមហារីក ជាពិសេសគឺមហារីកក្រពះ ។

២. បំបាត់ការរមាស់បំពង់ក ៖ សារធាតុប្រឆាំងនឹងបាក់តេរីរបស់ខ្ទឹមសមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលបំពង់ក ។ នៅពេលដែលអ្នកក្អកឬរលាកបំពង់ក បៀមខ្ទឹមសក្នុងមាត់ដោយខាំបន្តិចនិងលេបទឹកដែលជញ្ជក់បាននោះចូល ។

៣- ផ្តល់ផលប្រយោជន៍ចំពោះបេះដូង ៖ ខ្ទឹមសមានប្រយោជន៍បំផុតក្នុងការការពារជំងឺបេះដូង​ ថែមទាំងគ្រប់គ្រងសម្ពាធឈាម ការពារការកើតជំងឺលើសឈាមផងដែរ។ ការទទួលទានខ្ទឹមស២កំពឹសរាល់ថ្ងៃពិតជាអាចកាត់បន្ថយបាននូវហានិភ័យបញ្ហាគាំងបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល ។

៤. បំបាត់ការឈឺធ្មេញ ៖ ខ្ទឹមស មានប្រសិទ្ធភាពព្យាបាលការឈឺធ្មេញ ។ អ្នកអាចបន្តក់ប្រេងរបស់វាដែលរកបានតាមទីផ្សារ ឬបុកខ្ទឹមស្រស់ឱ្យម៉ត់ ។

18726

៥. ជួយជំរុញកម្លាំងប្រព័ន្ធការពាររាងកាយ៖ ខ្ទឹមសផ្ទុកទៅដោយសមាសធាតុប្រឆាំងអុកស៊ីដកម្មមួយចំនួន ដែលមានប្រសិទ្ធភាពបំផុតជួយជំរុញប្រព័ន្ធរាងកាយឱ្យរឹងមាំ ​អាចការពារជំងឺផ្សេង ថែមទាំងអាចប្រឆាំងនឹងជំងឺឆ្លង ព្រមទាំងវីរុសផ្សេងៗ ។

៦. កាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ ៖ ទទួលទានខ្ទឹមស អាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ បញ្ឈប់ និងកាត់បន្ថយការកើនឡើងនូវខ្លាញ់កូឡេស្តេរ៉ូលមិនល្អ ។

៧- ប្រឆាំងនឹងជំងឺផ្តាសាយ ៖ ខ្ទឹមសមានឥទ្ធិពលលើជំងឺផ្តាសាយ ដោយការទទួលទានមើមខ្ទឹមសនៅពេលដែលដឹងថាអ្នកមានសញ្ញាមិនស្រួលខ្លួនអាចនឹងឈានទៅកើតជំងឺផ្តាសាយ គឺពិតជាកាត់បន្ថយអាការៈធ្ងន់ធ្ងរបាន ៕

Loading...