ទំលាប់គេងយប់ជ្រៅបណ្តាលអោយកើតជំងឺ ៣ មុខ ដែលគួរអោយខ្លាច

ទំលាប់គេងយប់ជ្រៅបណ្តាលអោយកើតជំងឺ ៣ មុខ ដែលគួរអោយខ្លាច

គេមិនគ្រប់គ្រាន់ប៉ះពាល់​ដល់សុខភាព ហើយ​បើមាន​ទម្លាប់​ចូលគេង​មិនទៀងទាត់​ទៀត វាពាក់ព័ន្ធ​នឹង​ជំងឺ ៣​ មុខ។

sleep-central-sleep-apnea_thumb.jpg (732×549)

ការសិក្សារបស់​អាមេរិក រកឃើញថា អ្នក​ទម្លាប់ចូល​គេងមិន​ទៀងទាត់ ប្រឈម​ការវិវត្ត​កើត​ជំងឺ​ធាត់ ជំងឺ​លើសឈាម និង​ជំងឺទឹកនោមផ្អែម។ ការសិក្សានេះ អ្នកស្រាវជ្រាវ ផ្ដោត​លើ​បម្រែបម្រួល​ការគេង ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ខុសពី​ការសិក្សា​មុនៗ ដែល​ផ្ដោត​លើ​ការគេងមិន​គ្រប់គ្រាន់។ ការសិក្សានេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវមកពី​មន្ទីរពេទ្យស្ត្រី Brigham និង​សាលាវេជ្ជសាស្ត្រ Harvard នៅ​ក្រុង Boston របស់​អាមេរិក។

ជំងឺទឹកនោមផ្អែម

1-rudnuniversi.jpg (800×480)

ជំងឺ​ធាត់

Obesity-Desktop-01.jpg (2400×1600)

ជំងឺ​លើសឈាម

Loading...

_55ee7c7a-858c-11e8-a662-45bbb3f001dc.jpg (960×532)

អ្នកស្រាវជ្រាវ មាន​អ្នកជំងឺ ២.០០៣ ​នាក់ នៅ​មជ្ឈមណ្ឌលជំងឺ​ទឹកនោមផ្អែម ហើយ​បានសិក្សា និង​វាយតម្លៃ​លើ​ការគេង​របស់​ពួកគេ រយៈពេល ១​សប្ដាហ៍។ ជាមធ្យម អ្នកជំងឺ គេង ៧​ម៉ោង១៥​នាទី/យប់ និង​ចូលគេង​នៅម៉ោង ១១:៤០​នាទី។ ប៉ុន្ដែ ២/៣ នៃ​អ្នកជំងឺ មាន​បម្រែបម្រួល​រយៈពេល​គេង ជាង ១​ម៉ោង ហើយ ៤៥% នៃ​អ្នកជំងឺនេះ មាន​បម្រែបម្រួល​ពេលចូលគេង ជាង ១​ម៉ោង​ផងដែរ។

លទ្ធផល រកឃើញថា អ្នកជំងឺ ៧០៧​ នាក់ ឬ ៣៥% មានរោគសញ្ញា​មេតាប៉ូលិស ឬមេតាប៉ូលិស​ខុសប្រក្រតី​ច្រើនប្រភេទ ដែល​បង្កើន​ហានិភ័យ​នៃ​ជំងឺបេះដូង រួមទាំង​បង្កើន​សម្ពាធឈាម ជាតិស្ករខ្ពស់​ក្នុងឈាម និង​ជំរុញឲ្យ​មាន​ខ្លាញ់​ជុំវិញ​ចង្កេះ។

ករណីពិសេសចំពោះមនុស្សប្រុស និងស្រីដែលចូលចិត្តគេងយប់ជ្រៅ

  • គេងអត់​​ឆ្អែត​​ អាច​មាន​បញ្ហា​​​ផ្លូវចិត្ត​ច្រើន
  • ប្រុសៗ ដែលយប់ឡើង ក្រចូលគេង ប្រយ័ត្នងាប់មេជីវិត អត់កូន

យើងគួរតែជៀសវាងការគេង យប់ជ្រៅ បើយើងស្រលាញ់សុខភាពរបស់យើង។

Credit: Hollong

កែសំរួល ពី Health.com

Loading...