មិនគ្រាន់តែជាសត្វចិញ្ចឹម តែឆ្កែគឺជាមិត្ត ​ជាគ្រួសារ  ! ​ក្តីស្រលាញ់ចំពោះសត្វចិញ្ចឹមរបស់ម្ចាស់ឆ្កែមួយរូប ​ធ្វើឱ្យមានការកោតសរសើរពេញហ្នឹង

មិនគ្រាន់តែជាសត្វចិញ្ចឹម តែឆ្កែគឺជាមិត្ត ​ជាគ្រួសារ  ! ​ក្តីស្រលាញ់ចំពោះសត្វចិញ្ចឹមរបស់ម្ចាស់ឆ្កែមួយរូប ​ធ្វើឱ្យមានការកោតសរសើរពេញហ្នឹង

ភ្នំពេញ៖ ដូចដែលយើងបានដឹងហើយថា ​សុនខ (ឆ្កែ) ​គឺជាសត្វចិញ្ចឹមដ៏ស្មោះត្រង់របស់មនុស្សរាប់រយឆ្នាំមកហើយ  ហើយក៏ជាសត្វចិញ្ចឹមដ៏ជិតស្និទ្ធខ្លាំងជាមួយនឹងមនុស្សដូចជាសត្វឆ្មារដែរ។ ​ទោះជាយ៉ាងណា  មានមនុស្សតិរច្ឆានមួយចំនួន ​ដែលផឹកស៊ីមិនចេះគិតប្រមាណ ​ហ៊ានបំពានទាក់ និងសម្លាប់ឆ្កែព្រោះតែលុយបន្តិចបន្តួចទៅវិញ។

ប៉ុន្តែនាបច្ចុប្បន្ន  មនុស្សគ្រប់គ្នាក្នុងសង្គមមាន់តែមានារយល់ដឹង បាននាំកំពុងតែរួមគ្នាប្រឆាំងនឹងការស៊ីសាច់ឆ្កែជាអាហារ ហើយសត្វចិញ្ចឹមពេលសព្វថ្ងៃក្លាយទៅជាសត្វដែលស្ទើរតែមានចិញ្ចឹមគ្រប់ផ្ទះ ​រហូតមានការកំម៉ុងទិញចិញ្ចឹមពីស្រុកក្រៅទៀតផងដែរ។

នៅក្នុងនោះ ម្ចាស់សត្វចិញ្ចឹមគ្រប់រូប ពិតជា​ក្តីស្រលាញ់ចំពោះសត្វចិញ្ចឹមពិតជាធំធេងណាស់ ដោយចាត់ទុកស្មើនឹងសមាជិកគ្រួសារតែមួយទឿតផង  ដោយថ្មីៗនេះផងដែរ ម្ចាស់ឆ្កែមួយរូប ​បានបង្ហោះរូបភាពឆ្កែរបស់ខ្លួនច្រើនសន្លឹក ​អមនឹងពាក្យពេចន៍មានន័យជាច្រើនបញ្ជាក់ពីក្តីស្រលាញ់របស់ខ្លួនទៀតផង។

Loading...

ការបង្ហាញក្តីស្រលាញ់ចំពោះសត្វចិញ្ចឹមរបស់ម្ចាស់ឆ្កែមួយរូបនេះ ​ត្រូវបានគេដឹងថា ​គឺជាចំណុចវិជ្ជមានមួយជួយក្រើនរំលឹកអ្នកដែលចូលចិត្តសម្លាប់ ​ទាក់ និងស៊ីសាច់ឆ្កែមានការភ្ញាក់រលឹកឡើងឈប់ប្រព្រឹត្តអំពើព្រៃផ្សៃនេះ ​ជាពិសេសក្តីស្រលាញ់ចំពោះឆ្កែរបស់ខ្លួនរបស់ម្ចាស់មួយរូបនេះផងដែរ ​បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានអារម្មណ៍រំភើបរីករាយ ​ថែមទាំងសរសើរថាឆ្កែនេះជាឆ្កែសំណាងមួយក្បាលដែលរស់ជាមួយម្ចាស់ចិត្តល្អ និងស្រលាញ់ឆ្កែខ្លួនបែបនេះផងដែរ៕

Loading...