គូព្រេងឱ្យច្បាស់ក្រឡែត! មិនដឹងថាជានិស្ស័យ ឬក៏ជាកម្មពារទេ មនុស្សបែកគ្នាជិតពីរឆ្នាំហើយហេតុអ្វីក៏មានថ្ងៃនេះ?

គូព្រេងឱ្យច្បាស់ក្រឡែត! មិនដឹងថាជានិស្ស័យ ឬក៏ជាកម្មពារទេ មនុស្សបែកគ្នាជិតពីរឆ្នាំហើយហេតុអ្វីក៏មានថ្ងៃនេះ?

ភ្នំពេញ៖ ពិតណាស់ មនុស្សម្នាក់សុទ្ធតែមានគូរៀងៗខ្លួន អាស្រ័យទៅលើនិស្ស័យ និងពេលវេលាមួយសមរម្យតែប៉ុណ្ណោះ។ បើជាគូនឹងគ្នាពិត មិនថានៅឆ្ងាយគ្នាប៉ុណ្ណា ឧបសគ្គរាប់ម៉ឺនយោជន៍ ឬបែកគ្នារាប់សិបដង គង់តែបានជួបគ្នាវិញជាមិនខាន។

មិនខុសអីពីគូស្នេហ៍មួយគូ បានធ្វើឱ្យរំជើបរំជួល និងមានចិត្តរំភើបជំនួស ដោយគូស្នេហ៍ទាំង២រូបនេះ មានអត្តចរិតចង់ឈ្នះចាញ់រៀងខ្លួន មិនចេះខ្វល់ខ្វាយពីម្ខាងៗ រួចយូរៗទៅស្រាប់តែបែកគ្នា។ តែបែកគ្នា ត្រឹម២ឆ្នាំ គូស្នេហ៍ទាំង២បានជួបគ្នាម្តងទៀត ដោយបង្កាត់ស្នេហាច្បាស់លាស់ជាងមុន ថែមទាំងកែប្រែចរិតរៀងៗខ្លួនដើម្បីស្នេហារបស់ពួកគេរហូតហួសព្រំដែនពីគូសង្សារមកជាគូដណ្តឹងស្របច្បាប់ផងដែរ។

រឿងរ៉ាវគួរឱ្យរំជួលចិត្តមួយនេះ ត្រូវបានបង្ហាញឱ្យដឹងតាមរយៈគណនីហ្វេសប៊ុកសាមីខ្លួនខាងស្រីឈ្មោះ Oun Nea ដោយបានរៀបរាប់យ៉ាងលម្អិតថា ៖ « មិនដឹងថាជានិស្ស័យ រឺក៏ជាកម្មពារទេ មនុស្សបែកគ្នាជិតពីរឆ្នាំហើយហេតុអ្វីក៏ មានថ្ងៃនេះ? ខ្ញុំធ្លាប់ស្អប់គាត់ខ្លាំងដោយសារតែគាត់ជាមនុស្សម្នាក់យល់តែចិត្តខ្លួនឯង មិនចេះទ្រ មិនចេះខ្វល់ខ្វាយ មិនដែរបារម្ភ ឈ្លោះគ្នាគេចទៅគេងបាត់ មិនដោះស្រាយបញ្ហាចំៗ។ ថាគាត់ទៅចឹង ឯខ្ញុំវិញក៏ចឹងទៀត គាត់មិនខ្វល់ខ្ញុំក៏មិនខ្វល់ដូចគ្នា ខ្លាំងរៀងខ្លួន ចឹងក៏បែកគ្នាទៅ ។

ហឹម..គិតៗទៅ ហេតុតែគូរន៎.. ចុងក្រោយបងក៏ត្រឡប់មកដដែរ  តែត្រឡប់មកម្ដងនេះ បងផ្លាស់ប្ដូរច្រើន សឹងតែមិនចង់ជឿរ គ្រប់សព្វបែបយ៉ាង បងផ្លាស់ ដោយអូនមិនចាំបាច់ប្រាប់ បងមិនដែរអោយអូននឿយចិត្តដូចមុនទេ គឺគ្រប់យ៉ាងបងធ្វើដោយអូនមិនចាំបាច់សុំ បងខំប្រឹងគ្រប់យ៉ាងដោយចេញពីញើសឈាមខ្លួនឯង ដើម្បីបាននៅជិត បាននៅជាមួយអូន  បងធ្វើចេញពីរចិត្ត ពេញដោយក្ដីស្រលាញ់ អរគុណដែរបង ត្រឡប់មកម្ដងនេះ មានតែការស្មោះត្រង់ នឹងភាពច្បាស់លាស់ នឹងអោយអូនញញឹម មិនថា អូនសំដីអាក្រក់ពិនណា ក៏បងនៅតែលួងអូន អរគុណដែរស្រលាញ់អូនជាអូន ព្រមទទួល គ្រប់យ៉ាងនៃអូន ។

Loading...

សន្យាថាតទៅមុខ យើងនឹងចាប់ផ្ដើមពីរបាតដៃទទេរ បងប្រឹង អូនខំ អោយតែមានភាពស្មោះត្រង់នឹងគ្នា ។ មាសប្រាក់នឹងករកើតតាមក្រោយណា #RN #មនុស្សប្រុសដែរស្រលាញ់អ្នកពិតគេនឹងធ្វើគ្រប់យ៉ាងដើម្បីបានរស់នៅជាមួយយើងដោយយើងមិនចាំបាច់សុំ »។

សូមចូលរួមអបអរគូស្នេហ៍ទាំង២រូបផង នេះបានហៅថាគូព្រេងនឹងគ្នាយ៉ាងច្បាស់ក្រឡែតពិតប្រាកដមែន ៕

Loading...