Ads
រឿង ៥យ៉ាង ដែលអ្នកត្រូវតែធ្វើ ដើម្បី «ផ្លាស់ប្តូរខ្លួនឯង»

រឿង ៥យ៉ាង ដែលអ្នកត្រូវតែធ្វើ ដើម្បី «ផ្លាស់ប្តូរខ្លួនឯង»

ដង្កូវមិនប្រែទៅជាមេអំបៅដោយសារសំណាងនោះទេ គឺវាត្រូវដេីរតាមវដ្តជីវិតរបស់វា។ ការផ្លាស់ប្តូរខ្លួនឯង ក៏មិនខុសគ្នាដែរ យេីងត្រូវការពេលវេលា និងឆ្លងកាត់ដំណាក់កាលជាច្រើន។ សូម្បីតែឥឡូវនេះ អ្នកប្រហែលជាមានអារម្មណ៍ ភ័យខ្លាចក្នុងការផ្លាស់ប្តូរខ្លួនឯង ទៅជាអ្វីមួយ ឬ រៀនជំនាញដែលហាក់ ដូចជាមិនអាចទៅរួច។

ប៉ុន្តែការផ្លាស់ប្តូរ គឺជាការចាំបាច់ សម្រាប់ការកែលម្អខ្លួនឯង និងដើម្បីទទួលបាន ជោគជ័យបន្ត។ វាដូចជាដង្កូវ ដែលត្រូវប្រយុទ្ធប្រឆាំង នឹងដំណាក់កាលផ្សេងៗ នៃដំណើរការលូតលាស់របស់វា។

៥ ជំហានខាងក្រោមនេះនឹងជួយអ្នកឱ្យមានការផ្លាស់ប្តូរទៅជាអ្វីដែលប្រសើរជាងនេះ៖

១. ស្វែងរកមូលហេតុដេីម្បីជាកម្លាំងជំរុញ(Find your why)

ការលើកទឹកចិត្ត មានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរខ្លួនឯង ដូចជាលោក Richard Branson អ្នកជំនួញ ជនជាតិអង់គ្លេស គាត់មានច្រេីនជាង ៣៦០ ក្រុមហ៊ុន។ ហើយនេះបានជំរុញឱ្យគាត់សាងសង់ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic របស់ខ្លួន ហេីយធ្វើឱ្យគុណភាពប្រសើរឡើង នៃបដិសណ្ឋារកិច្ចនៅលើយន្តហោះ ដូចដែលគាត់បានរំពឹងទុក។

ឧទាហរណ៏មួយទៀត គឺលោក Steve Jobs ដែលបានបង្កើតក្រុមហ៊ុន Apple ដើម្បីផ្លាស់ប្តូរ និងអភិវឌ្ឍបច្ចេកវិទ្យា អោយកាន់តែប្រសើរឡើង។ ជំហានទីមួយនៃការផ្លាស់ប្តូររបស់អ្នក គឺរក "មូលហេតុ" ដើម្បីដាស់អ្នកឡើង នោះអ្នកនឹងមានអំណាច ដើម្បីសម្រេចគោលដៅ ហើយអភិវឌ្ឍខ្លួនអ្នក។

២. ស្វែងរកការណែនាំ

ដើម្បីសម្រេចគោលដៅអ្វីមួយ អ្នកត្រូវស្គាល់ផ្លូវជាមុនសិន ដើម្បីកុំឱ្យបាត់បង់ លុយ និងពេលវេលាច្រេីន។ កង្វះនៃការណែនាំនឹងទុកឱ្យអ្នក មិនមានការប្រែប្រួល វាអាចធ្វើឱ្យ អ្នកមានអារម្មណ៍ថា មិនមានដំណេីរការទេ។ ដូច្នេះការសុំដំបូន្មាន ឬ ជំនួយ គឺសំខាន់ខ្លាំង។ គួរជៀសវាង ការខកចិត្ត និងស្វែងរក អ្នកពិគ្រោះយោបល់ ដែលមានបទពិសោធន៍។ សៀវភៅ គឺជាប្រភពនៃចំណេះដឹង ប្រាជ្ញាដែលអាច ប្រើប្រាស់គ្មានដែនកំណត់។


៣. ចាកចេញពីតំបន់ងាយស្រួល

ការផ្លាស់ប្តូរខ្លួនឯង គឺចាប់ផ្តើមជាមួយការហ៊ានចាកចេញពីតំបន់ងាយស្រួល។ ការរីកចម្រើន នឹងមិនកើតឡើងទេ ប្រសិនបើអ្នកមិនព្យាយាមធ្វើអ្វីថ្មី ដែលមានគ្រោះថ្នាក់ ការប្រកួតប្រជែង ឬ ការពង្រីកគំនិតរបស់អ្នក និងការបង្កើនជំនាញរបស់អ្នក។ ការចេញពីតំបន់ងាយស្រួល អាចជាការពិបាក នៅពេលដំបូង។ វាមិនមានន័យថា អ្នកអាចផ្លាស់ប្តូរបានភ្លាមៗនោះទេ ឬធ្វើអ្វីដែល ធំពេកនោះទេ។

ប៉ុន្តែអ្នកអាច ចាប់ផ្តើមជាមួយនឹង ការផ្លាស់ប្តូរហើយ អភិវឌ្ឍខ្លួនឯង បន្តិចម្តងៗ។ គ្រាន់តែ ១% ក្នុងមួយថ្ងៃ អាចបង្កើតលទ្ធផល ដ៏អស្ចារ្យ ក្នុងរយៈពេលវែង។ ប្រសិនបើអ្នក ចង់ធ្វើដូច្នេះ អោយទៀងទាត់ ចូរព្យាយាមប្រជែង ជាមួយខ្លួនអ្នក ដើម្បីធ្វើអ្វី ដែលអ្នកគិតថា មិនហ៊ាន ឬ មិនធ្វើ។ កុំគិតអំពីអ្វី ដែលអាក្រក់។ នោះមិនលើកទឹកចិត្ត ឱ្យអ្នកធ្វើវាទេ។ ប៉ុន្តែព្យាយាមផ្លាស់ប្តូរ ដើម្បីគិតអំពីអ្វី ដែលល្អបំផុត ដែលអាចធ្វេីបាន។

៤. ជឿលើការផ្លាស់ប្តូរនោះ

ជាញឹកញាប់ យើងគិតថា ភាពជោគជ័យ របស់អ្នកដទៃ ហាក់បីដូចជា ជោគជ័យដោយ ឆាប់រហ័ស។ គ្រាន់តែដោយសារតែ យើងមើលរំលងរឿង នៅពីក្រោយជោគជ័យទាំងនោះ។ ការពិត គឺថាពួកគេ ខិតខំប្រឹងប្រែង ដេីម្បីគោលដៅរបស់គេ ជាច្រើនឆ្នាំមកហើយ។ ការផ្លាស់ប្តូរខ្លួនឯង កើតចេញពីដំណើរការ ដែលយើងមិនអាចរុញ ឬ លោតបាន។ វាអាចមានពោរពេញ ទៅដោយភាពមិនច្បាស់លាស់ នៅពេលចាប់ផ្តើម។ នៅតាមផ្លូវ វាប្រហែលជា មិនមែនជាការភ្ញាក់ផ្អើលទេ ប៉ុន្តែនៅពេល ទៅដល់គោលដៅ។ បន្ទាប់មកអ្នក នឹងឃើញដំណើរមួយ ដែលកាន់តែច្បាស់។ ជោគជ័យយូរអង្វែង នៃការផ្លាស់ប្តូរដោយខ្លួនឯង គឺជាលទ្ធផលនៃទម្លាប់ ប្រចាំថ្ងៃរបស់អ្នក និងការអត់ធ្មត់របស់អ្នក។

៥. ជឿជាក់លើខ្លួនអ្នក

ប្រសិនបើអ្នក មិនជឿលើខ្លួនអ្នក តើអ្នកសង្ឃឹមថា អ្នកដទៃនឹងជឿលើអ្នក ដោយរបៀបណា? អ្នកត្រូវតែជា អ្នកគាំទ្រ ខ្លួនឯងជាមុនសិន។ ប្រសិនបើអ្នក មិនឃើញតម្លៃរបស់អ្នក។ តើនរណានឹងឃើញ?

ដូច្នេះប្រសិនបើ អ្នកមានក្តីសុបិន្ត ហើយព្យាយាមសម្រេចវា កុំខ្លាចក្នុងការមើលទៅ អាក្រក់នៅចំពោះមុខនរណាម្នាក់។ ការភ័យខ្លាចនៃការបរាជ័យ គឺជាសត្រូវដ៏ឆ្លាតមួយ ដែលរារាំងអ្នកពី ការបោះជំហានលើក្តីសុបិន្ត និងគោលដៅរបស់អ្នក។ សូមចងចាំថា ការបរាជ័យ គឺអាចធ្វើទៅបាន នៅពេលអ្នកជ្រើសរើស បោះបង់ និងបោះបង់ចោលនូវក្តីសុបិន្តរបស់អ្នក។

ប្រភពដោយ៖ success