លួចរបស់ហូបតិចតួចវាយគ្នាឡើងទ្រោម ​ទាំងគ្នាយំផងនិយាយផងដោយក្តុកក្តួលអួលដើមក « ផ្ទះរបស់ខ្ញុំគ្មានសូម្បីតែកំទេចបាយ និងអំបិលមួយគ្រាប់ »

លួចរបស់ហូបតិចតួចវាយគ្នាឡើងទ្រោម ​ទាំងគ្នាយំផងនិយាយផងដោយក្តុកក្តួលអួលដើមក « ផ្ទះរបស់ខ្ញុំគ្មានសូម្បីតែកំទេចបាយ និងអំបិលមួយគ្រាប់ »

រូបភាព២សន្លឹក ​ទិដ្ឋភាពក្មេងប្រុសដ៏គួរឱ្យសង្វេកមួយរូបមានរបួសពេញខ្លួន ​ទឹកភ្នែកហូររហាមបានធ្វើឱ្យគ្រប់គ្នាសម្តែងក្តីរន្ធត់ឥតឧបមា  ព្រោះតែស្ថានភាពក្មេងមើលទៅពិបាលមើលមែនទែន ​ដោយសារតែក្មេងប្រុសម្នាក់នេះត្រូវបានគេវាយធ្វើបាបរឿងលួចចំណីចិញ្ចឹមក្រពះបន្តិចបន្តួច។

តាមរយៈគណនីហ្វេសប៊ុក คน ธรรมดา បានសរសេររៀបរាប់ទាំងក្តីអាណិតថា៖ « ក្មេងប្រុសម្នាក់នេះត្រូវគេវ៉ៃនឹងចាប់បានខណះពេលលួចរបស់គេហូប។ ខណះនោះគេយំផងនិយាយផង និយាយដោយក្តុកក្តួលអួលដើមករផ្ទះរបស់ខ្ញុំគ្មានសូម្បីតែ កំទេចបាយនឹងអំបិលមួយគ្រាប់។ មើលឃើញហើយសឹងតែទប់ទឹកភ្នែកមិនជាប់ ពិភពលោកយើងសែនធំធេងណាស់ អ្វីដែលអាចចែករុំលែកបានគួរតែចែកខ្លះទៅ កើតមកជាមនុស្សគ្មានបានយកអ្វីជាប់ដៃមកជាមួយ ស្លាប់ទៅវិញមានដោយអំពើល្អជាប់ខ្លួននោះទើបប្រសើរ »។

ក្រោយពិឃើញរូបភាពគួរឱ្យអាណិត ​និងសំណេរគួរឱ្យខ្លាចផ្សារបែបនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីក្តុកក្តួល និងសង្វេកជាខ្លាំង  ថែមទាំងមានអ្នកចង់ស្វែងរកប្អូនប្រុម្នាក់នេះដើម្បីផ្តល់ជំនួយក្នុងជីវភាពផងដែរ។

Loading...

បន្ថែមពីនោះអ្នកលេងបណ្តេញសង្គមបានសម្តែងក្តីថ្កោលទោសជាខ្លាំងចំពោះអ្នកដែលវាយក្មេង ​យ៉ាងណាក្តីគ្នានៅក្មេង ​លួចរបស់បន្តិចបន្តួចគួរតែអត់ឱន  បើមិនអ៊ីចឹងគួរតែឱ្យច្បាប់ជាអ្នកដោះស្រាយ មិនមែនប្រើអំពើហិង្សាលើគ្នាជាក្មេងបែបនេះឡើយ៕

Loading...