២០សម្រង់នេះរបស់លោក Tony Robbins អាចជួយអ្នកឱ្យក្រោកឈរឡើងដើម្បីផ្លាស់ប្តូរខ្លួនឯង

២០សម្រង់នេះរបស់លោក Tony Robbins អាចជួយអ្នកឱ្យក្រោកឈរឡើងដើម្បីផ្លាស់ប្តូរខ្លួនឯង

លោក Tony Robbins គឺជាគ្រូបង្វឹក ការអភិវឌ្ឍខ្លួនឯង ដែលមានប្រជាប្រិយបំផុត និងត្រូវបានគេ ទទួលសម្គាល់បំផុត នៅក្នុងពិភពលោក។ គាត់ធំឡើង ក្នុងជីវភាព ក្រីក្រខ្លាំងណាស់។ ឪពុកចុងរបស់គាត់ ធ្វើការជាអ្នកលក់ ហេីយបានតស៊ូ ដេីម្បីថែរក្សាក្រុមគ្រួសារ ហើយមានពេលខ្លះ គាត់មិនមានលទ្ធភាព សំរាប់ពិធីបុណ្យ Thanksgiving ឬ បុណ្យណូអែល។

នៅពេល Robbins ជាក្មេងជំទង់ ម្ដាយរបស់គាត់ចង់ឱ្យគាត់ ក្លាយជាអ្នកបើកបរឡានដឹកទំនិញ ព្រោះគាត់អាច រកប្រាក់បានច្រេីនជាង ឪពុកគាត់ពីរដង ប៉ុន្តែគាត់សម្រេចចិត្ត ធ្វើតាមចំណង់ចំណូលចិត្តរបស់គាត់ ជំនួសឱ្យ ការដេញតាមលុយ។ គាត់បានសម្រេចចិត្តថា គាត់ចង់ធំធាត់ឡើង ជួយមនុស្សដែលខ្វះខាត។ ការសម្រេចចិត្តដ៏ឈ្លាសវៃមួយ ឥឡូវនេះ គាត់មានលុយ ៥០០លានដុល្លារ។

គាត់បាននិពន្ធ សៀវភៅលក់ដាច់បំផុត ជាច្រើនរួមមាន៖ Money: Master the Game និង Awaken the Giant Within ហេីយបានបង្វឹកមនុស្សមួយចំនួន ដែលទទួលបានជោគជ័យបំផុត នៅលើពិភពលោករួមមាន៖ Oprah, Andre Agassi, Leonardo DiCaprio និង Bill Clinton។ ខណៈពេលដែល រចនាបថនៃការបង្វឹក និងបច្ចេកទេសបង្រៀនរបស់គាត់ មានភាពចម្រូងចម្រាសគាត់ នៅតែជាមនុស្សម្នាក់ ដែលមានប្រជាប្រិយភាពបំផុត នៅក្នុងពិភពលោក។

ខាងក្រោមនេះ គឺជាសម្រង់ដ៏មានអានុភាព និងការបំផុសគំនិតបំផុត មួយចំនួនរបស់លោក Tony Robbins ដែលអាចនាំអ្នកឱ្យ ផ្លាស់ប្តូរជីវិតរបស់អ្នក។

១. “ស្វែងយល់បញ្ហារបស់អ្នកអោយច្បាស់ ហេីយផ្តល់អំណាច និងថាមពលរបស់អ្នក ដេីម្បីរកដំណោះស្រាយ។” ~ Tony Robbins

២. “អតីតកាលរបស់អ្នក មិនសំខាន់ដូចអនាគតរបស់អ្នកទេ។” ~ Tony Robbins

៣. “វាជាអ្វី ដែលអ្នកត្រូវអនុវត្តជាឯកជន ហេីយអ្នកនឹងទទួលបានរង្វាន់ជាសាធារណៈ។” ~ Tony Robbins

៤. “បញ្ហាទាំងអស់ គឺជាអំណោយមួយ។ បេីគ្មានបញ្ហា យើងនឹងមិនរីកចំរើនឡេីយ។” ~ Tony Robbins

៥. “ក្នុងជីវិត អ្នកត្រូវការជ្រេីសរេីសមួយ ការលេីកទឹកចិត្ត ឬ ការអស់សង្ឃឹម។” ~ Tony Robbins

៦. “ប្រសិនបើអ្នកមិនអាចធ្វើបាន អ្នកត្រូវតែធ្វេី។ ប្រសិនបើអ្នកត្រូវតែធ្វេី អ្នកនឹងអាចធ្វើបាន។” ~ Tony Robbins

៧. “ភាពជោគជ័យ គឺ ត្រូវធ្វើអ្វីដែលអ្នកចង់ធ្វេី នៅពេលណាដែលអ្នកចង់ធ្វេី កន្លែងដែលអ្នកចង់ធ្វេី ជាមួយនរណាដែលអ្នកចង់ធ្វេីការជាមួយ អ្វីៗច្រេីនទៀតតាមដែលអ្នកចង់។” ~ Tony Robbins

៨. “យើងអាចផ្លាស់ប្តូរ ជីវិតរបស់យើង។ យើងអាចធ្វើ មាន និង ក្លាយជាអ្វី ដែលយើងចង់បាន។” ~ Tony Robbins

Loading...

៩. “នៅពេលដែលអ្នក សប្បាយរីករាយ ការភ័យខ្លាចរលាយសាបសូន្យ ហេីយភាពសម្បូរបែប នឹងលេចឡើង។” ~ Tony Robbins

១០. “នៅពេលដែល ការរៀបចំបានល្អ និង ឱកាស ជួបគ្នា យើងហៅវាថាជា សំណាង។” ~ Tony Robbins

១១. “ប្រសិនបើអ្នក បន្តធ្វើអ្វីដែលអ្នក ធ្លាប់ធ្វើរួចហើយ នោះអ្នកនឹងទទួលបាន លទ្ធផលដដែលៗ។” ~ Tony Robbins

១២. “គុណភាពនៃជីវិតរបស់អ្នក គឺគុណភាពនៃទំនាក់ទំនងរបស់អ្នក។” ~ Tony Robbins

១៣. “ជោគវាសនារបស់អ្នក គឺកេីតចេញពីការសំរេចចិត្តរបស់អ្នក។” ~ Tony Robbins

១៤. “ការសម្រេចចិត្តពិតប្រាកដ ត្រូវបានវាស់ដោយការពិត ដែលអ្នកនឹងធ្វេីអ្វីមួយថ្មី។ ប្រសិនបើគ្មានសកម្មភាពអ្វីទេ អ្នកពិតជាមិនអាច ធ្វើការសម្រេចចិត្តបានទេ។” ~ Tony Robbins

១៥. “មនុស្សភាគច្រើន ដឹងពីអ្វី ដែលពួកគេគួរធ្វើ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលធ្វើអ្វីដែលពួកគេដឹង។ ការដឹងតែម្យ៉ាង មិនគ្រប់គ្រាន់ទេ អ្នកត្រូវធ្វើវា។” ~ Tony Robbins

១៦. “មនុស្សភាគច្រើន បរាជ័យក្នុងជីវិត ពីព្រោះពួកគេ យកចិត្តទុកដាក់ខ្លាំង ចំពោះរឿងតូចតាច។” ~ Tony Robbins

១៧. “មនុស្សដែលជោគជ័យ តែងតែសួរសំនួរ ដោយឈ្លាសវៃ ហើយនោះផ្តល់ ឱ្យពួកគេនូវ ចម្លើយដ៏ឆ្លាតវៃផងដែរ។” ~ Tony Robbins

១៨. “មូលហេតុដែលអ្នក មិនទទួលបានអ្វី ដែលអ្នកចង់បាន គឺដោយសារតែអ្នក មិនអាចប្រាប់ខ្លួនឯងថា អ្នកអាចធ្វើវាបាន។” ~ Tony Robbins

១៩. “មនុស្សមិនខ្ជិលទេ ពួកគេគ្រាន់តែមានគោលដៅដែលមិនមានសក្តានុពលប៉ុណ្ណោះ។ នោះគឺជាគោលដៅដែលមិនជម្រុញពួកគេ។” ~ Tony Robbins

២០. “ចូររក្សាការប្តេជ្ញាចិត្តចំពោះការសម្រេចចិត្តរបស់អ្នក ប៉ុន្តែរក្សាភាពបត់បែនតាមវិធីសាស្រ្តរបស់អ្នក។” ~ Tony Robbins

ប្រភព: goalcast

Loading...