១៥សម្រង់របស់លោក Jim Rohn អាចជួយអ្នកឱ្យមានអារម្មណ៍ធ្វេីការខ្លាំងខ្លាឡេីងវិញ

១៥សម្រង់របស់លោក Jim Rohn អាចជួយអ្នកឱ្យមានអារម្មណ៍ធ្វេីការខ្លាំងខ្លាឡេីងវិញ

លោក Jim Rohn គឺជា អ្នកនិពន្ធ សហគ្រិន និង ជាអ្នកនិយាយបំផុសគំនិតដ៏មានឥទ្ធិពល ហេីយបានសរសេរសៀវភៅ បំផុសគំនិតជាង ២៥ ក្បាល ។ ជីវិតរបស់លោក Jim Rohn គឺជាគំរូដ៏អស្ចារ្យមួយ នៃអំណាចពិតនៃការប្តេជ្ញាចិត្ត។ គាត់បានចាប់ផ្តើម ពីបាតដៃទទេ ហើយ មហិច្ឆតា និង ការខិតខំប្រឹងប្រែងរបស់គាត់ បាននាំគាត់ទៅរកភាពជោគជ័យ។ គាត់បានចំណាយពេល មិនតិចជាង ៤០ ឆ្នាំឡេីយ ដើម្បីអភិវឌ្ឍខ្លួនគាត់ និង ជួយមនុស្សរាប់លាននាក់ផ្សេងទៀត ដេីម្បីជោគជ័យ។ ការនិយាយយ៉ាងសុីជម្រៅ និង ការបំផុសគំនិតរបស់គាត់ បាននាំមកនូវ ភាពកក់ក្តៅ ហើយបំភ្លឺក្តីសង្ឃឹម នៅក្នុងដួងចិត្តនៃទស្សនិកជនរបស់គាត់។

លោក Jim Rohn បានស្លាប់ក្នុងឆ្នាំ ២០០៩ ប៉ុន្តែគំនិតរបស់គាត់ បន្តពង្រីកវិសាលភាពនៃលទ្ធភាព និង ជួយឱ្យមនុស្ស ទទួលបានការលើកទឹកចិត្ត ដើម្បីរក្សាជំហរ នៅពេលជួបការបាក់ទឹកចិត្ត។

ខាងនេះ គឺជា ១៥ សម្រង់ របស់លោក Jim Rohn លើការអភិវឌ្ឍន៍ខ្លួនឯង និង ការរីកចម្រេីនខ្លួនឯង៖

១. ចូររៀនអំពីរបៀបដេីម្បីសប្បាយចិត្ត ជាមួយនឹងអ្វីដែលអ្នកកំពុងមាន ខណៈពេលដែលអ្នកកំពុងបន្តស្វែងរក អ្វីដែលអ្នកចង់បាន។ ~ Jim Rohn

២. កុំប្រាថ្នាឱ្យកាន់តែស្រួល។ សូមប្រាថ្នាឱ្យអ្នកកាន់តែប្រសើរ។ ~ Jim Rohn

៣. ប្រសិនបើអ្នកពិតជាចង់ធ្វើអ្វីមួយ អ្នកនឹងរកឃើញវិធីមួយ។ ប្រសិនបើអ្នកមិនចង់ធ្វើទេ អ្នកនឹងរកលេស។ ~ Jim Rohn

៤. រឿងដែលអាក្រក់បំផុត ដែលមនុស្សម្នាក់អាចមាន គឺមិនបានព្យាយាម ដេីម្បីដឹងអំពីអ្វីដែលគេចង់បាន ហេីយចំណាយពេលជាច្រេីនឆ្នាំ ជាមួយការបារម្មណ៍យ៉ាងស្ងប់ស្ងាត់ដោយឈឺចាប់ ប្រសិនបេីរឿងនោះអាចមានរូបរាងឡេីង។ ~ Jim Rohn

៥. ការអប់រំជាផ្លូវការជួយអ្នកឱ្យចិញ្ចឹមជីវិតបាន។ ការអប់រំខ្លួនឯងនឹងធ្វើឱ្យអ្នកមានសំណាង។

៦. វិន័យ គឺជាស្ពានរវាង គោលដៅ និង សមិទ្ធផល។ ~ Jim Rohn

៧. លេស គឺជាដែកគោលដែលប្រេីសំរាប់សាងសង់ផ្ទះនៃការបរាជ័យ។ ~ Jim Rohn

Loading...

៨. អ្នកនឹងក្លាយជាមនុស្សកំរិតមធ្យម នៃមនុស្សប្រាំនាក់ ដែលអ្នកចំណាយពេលច្រេីនបំផុតជាមួយ។ ~ Jim Rohn

៩. បញ្ហាប្រឈមនៃភាពជាអ្នកដឹកនាំ គឺត្រូវរឹងមាំ ប៉ុន្តែមិនមែនឃោរឃៅទេ។ ត្រូវមានចិត្ដសប្បុរស ប៉ុន្តែមិនទន់ខ្សោយទេ។ ត្រូវតែម៉ត់ចត់ ប៉ុន្តែមិនត្រូវគេចវេះទេ។ ចូរគិតឱ្យបានច្រេីន ប៉ុន្តែមិនឱ្យខ្វាយខ្វល់ពេកទេ។ ត្រូវចេះបន្ទាបខ្លួន ប៉ុន្តែមិនឱ្យកំសាកទេ។ ត្រូវមានមោទនភាព ប៉ុន្តែកុំក្រអឺតក្រទម។ ត្រូវមានការលេងសើច ប៉ុន្តែមិនលេងសេីចដោយមិនគិតនោះទេ។ ~ Jim Rohn

១០. ការលើកទឹកចិត្ត គឺជាអ្វីដែលអ្នកចាប់ផ្តើម។ ទម្លាប់ គឺជាអ្វីដែលអាចរក្សាដំណេីររបស់អ្នក។ ~ Jim Rohn

១១. ប្រសិនបើ អ្នកមិនរៀបចំផែនការជីវិតផ្ទាល់ខ្លួនរបស់អ្នកទេនោះ អ្នកនឹងធ្លាក់ចូលទៅក្នុងផែនការជីវិតរបស់នរណាម្នាក់ជាមិនខាន។ ~ Jim Rohn

១២. នៅពេលអ្នកដឹងអំពីអ្វីដែលអ្នកចង់បាន ហើយអ្នកចង់បានវាយ៉ាងខ្លាំងខ្លា នោះអ្នកនឹងរកវិធីដើម្បីទទួលបានវា។ ~ Jim Rohn

១៣. ប្រសិនបើ អ្នកមិនមានឆន្ទៈក្នុងការប្រថុយប្រថានជាមួយរឿងមិនធម្មតាទេនោះ អ្នកនឹងត្រូវរស់នៅជីវិតសាមញ្ញរហូត។ ~ Jim Rohn

១៤. ប្រសិនបើ អ្នកមិនចូលចិត្តរឿងអ្វីមួយទេ ចូរផ្លាស់ប្តូរវា។ អ្នកមិនមែនជាដើមឈើទេ។ ~ Jim Rohn

១៥. ពេលវេលា គឺមានតម្លៃជាងប្រាក់។ ប្រាក់អ្នកអាចរកបាន ប៉ុន្តែពេលវេលា អ្នកមិនអាចរកបន្ថែមបានទេ។ ~ Jim Rohn

ប្រភព៖ goalcast

Loading...