មិត្តជិតស្និទ្ធ ៧ នាក់ ទិញផ្ទះមួយរួមគ្នាក្នុងតម្លៃ £460k ដេីម្បីឱ្យពួកគេអាចរស់នៅជាមួយគ្នារហូតដល់ចាស់(មានវីដេអូ)

មិត្តជិតស្និទ្ធ ៧ នាក់ ទិញផ្ទះមួយរួមគ្នាក្នុងតម្លៃ £460k ដេីម្បីឱ្យពួកគេអាចរស់នៅជាមួយគ្នារហូតដល់ចាស់(មានវីដេអូ)

មិត្តភាព គឺជាផ្នែកសំខាន់មួយនៃជីវិត ហើយវាជាចំណងដ៏ស្រស់ស្អាតរវាងមនុស្សពីរនាក់ ឬ ច្រើននាក់។ អ្នកស្រាវជ្រាវបានរកឃើញថា ការមានមិត្តភក្តិអាចជួយបង្កើនឱកាសនៃការសប្បាយរីករាយទ្វេដង។

ពេញមួយជីវិតរបស់យើង មនុស្សគ្រប់គ្នានឹងជួបមនុស្សខុសៗគ្នាជាច្រើន ពួកគេជាច្រើនបានមកហើយ ក៏ចាក់ចេញទៅវិញ ហើយអ្នកផ្សេងទៀតនឹងនៅជាមួយយេីង។

មិត្តពិតប្រាកដ គឺចេះចែករំលែកចំណាប់អារម្មណ៍រួមជាមួយអ្នក ឬ ឱ្យតម្លៃ គោរពអ្នក និង យកចិត្តទុកដាក់ចំពោះអ្នក ដោយមិនរំពឹងថានឹងបានអ្វីត្រឡប់មកវិញ ហើយមិនវាស់មិត្តភាពដោយសកម្មភាពរបស់អ្នកឡេីយ។

មិត្តភក្តិដែលល្អបំផុតជាមិត្តដែលនៅជាមួយគ្នា ទាំងក្នុងគ្រាល្អៗ និងគ្រាលំបាកៗ ព្រោះពួកគេជា “សមាជិកគ្រួសារដែលយើងបានជ្រើសរើស”។

នៅឆ្នាំ ២០០៨ មិត្តភក្តិល្អ៧នាក់ បាននិយាយលេងសើចអំពីការរស់នៅក្នុងផ្ទះនៃសុបិន្តពេលពួកគេចូលនិវត្តន៍។

ប៉ុន្តែ ក្តីសុបិន្តរបស់ពួកគេបានក្លាយជាការពិតលឿនជាងការរំពឹងទុក ព្រោះកាលពីឆ្នាំមុនពួកគេបានទិញផ្ទះនៅជាយក្រុងក្វាងចូវ ខេត្តក្វាងទុង ភាគអាគ្នេយ៍ ហើយសំរេចចិត្តជួសជុលវាឡើងវិញ។

មិត្តល្អៗទាំងនេះ មកពីប្រទេសចិនបានចំណាយប្រាក់ ៤៦០,០០០ ផោន (៤ លានយ័ន) ដើម្បីជួសជុលគេហដ្ឋានដើម្បីរស់នៅរហូតដល់ចាស់ ដូច្នេះពួកគេបានសាងសង់វិមាន ៣ ជាន់ ហើយឥឡូវនេះវាមានបង្អួចកញ្ចក់រហូតដល់ពិដាន ហេីយមានផ្ទះបាយយ៉ាងធំ និងអាងហែលទឹក។

Loading...

ផ្ទះនេះមានទំហំ ៧.៥៣៥ ការ៉េ ដែលមានទីតាំងនៅក្នុងភូមិ Quaint ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីទីក្រុងក្វាងចូវ។ វាមាន ៧ បន្ទប់សំរាប់ពួកគេទាំងអស់គ្នា និងមានបន្ទប់រួមធំមួយនៅជាន់ផ្ទាល់ដី។

យោងតាមជីនឌូ ស្ត្រីម្នាក់ក្នុងចំណោមពួកគេបានជួបគ្នាកាលពី ២០ ឆ្នាំមុននៅកន្លែងធ្វេីការ ហេីយបានក្លាយជាមិត្តល្អបំផុតចាប់តាំងពីពេលនោះមក។

ផ្ទះនេះព័ទ្ធជុំវិញដោយវាលស្រែ មានតាតាម៉ាដ៏ធំសម្រាប់ការប្រមូលផ្តុំតុបរិភោគអាហារដ៏វែងសម្រាប់អាហារជាក្រុម និងគ្រឿងសង្ហារិមដែលប្រមូលបានពីឥណ្ឌា និងម៉ារ៉ុក។

ហេតុដូច្នេះហើយ ពួកគេអាចចំណាយពេលធ្វើម្ហូប ការច្រៀង ប្រមូលអាហារ ឬ សាច់អាំង។

មិនតែប៉ុណ្ណោះ ពួកគេបានបង្កើតកិច្ចព្រមព្រៀងមួយដល់ម្ចាស់ម្នាក់ៗនូវជំនាញមួយ ដែលអាចជួយបាន ដូចជាការថែសួន ដាំស្ល ថ្នាំបុរាណចិន និងលេងភ្លេងជាដើម។

ជីនបានពន្យល់ថាពួកគេទាំងអស់សុទ្ធតែឯករាជ្យ ប៉ុន្តែពួកគេអាចពឹងផ្អែកលើគ្នាទៅវិញទៅមកជានិច្ច។

ប្រភព៖ www.thesocial.me និង www.laceybunny.com

ប្រែសម្រួលដោយ៖ kunleus

Loading...