ការប្រើប្រាស់ ម៉ាស់បិទមុខខុសបច្ចេកទេស ធ្វើអោយឆាប់មុខចាស់

ការប្រើប្រាស់ ម៉ាស់បិទមុខខុសបច្ចេកទេស ធ្វើអោយឆាប់មុខចាស់

ការបិទម៉ាស ជួយអោយយើងមានមុខស្អាត ប៉ុន្តែ យើងគួរយល់ដឹង ថាការប្រើប្រាស់ខុសបច្ចេកទេស ធ្វើអោយមុខយើងអាចចាស់លើសដើម។ តោះទៅមើលលក្ខខណ្ឌមួយចំនួនដែលអ្នកមិនគួរបិទម៉ាស។

51dc024236c82b5a1c8ead2589f89559.jpg (564×564)

១. មិនបានលាងមុខមុនពេលបិត

មានមនុស្សមួយចំនួនបានប្រើប្រាស់ម៉ាស់ ទាំងដែលមុខរបស់ពួកគេមិនបានលាងស្អាតល្អនោះទេ។ ការដែលមិនបានលាងមុខចម្រះអោយស្អាតបាតមុនពេលដែលបិតម៉ាស់នោះ នឹងធ្វើអោយម៉ាស់បាត់បង់ប្រសិទ្ធិភាពរបស់វា។

3dbc21bf22b46a37082408bb4d0ec456.jpg (564×845)

២. មិនធ្វើតាមការណែនាំ

ជារឿយៗមនុស្សភាគច្រើនតែងតែប្រើប្រាស់ម៉ាស់បិតមុខដោយមិនបានធ្វើតាមការណែនាំដែលមាននៅលើកញ្ចប់របស់វានោះទេ។ ដោយសារតែម៉ាស់មួយចំនួនមានវិធីប្រើប្រាស់ផ្សេងៗគ្នា ការមិនមើលពីពាក្យណែនាំនោះនឹងអាចធ្វើអោយអ្នកមិនទទួលបានប្រសិទ្ធភាពពីវាទាំងស្រុងនោះទេ។

eeac235b582816598a2541c6bb1e603f.jpg (564×826)

៣. មិនសម្រួលម៉ាស់នោះអោយមករាបលើមុខល្អ

ដោយសារតែមុខមនុស្សម្នាក់ៗសុទ្ធតែមានទំហំ និងទម្រង់ខុសពីគ្នា នៅពេលដែលអ្នកបិតម៉ាស់ វាជារឿងចាំបាច់មួយដែលអ្នកត្រូវដាក់អោយម៉ាស់នោះមានសភាពរាបល្អជាប់នឹងស្បែកមុខ ទើបជាតិចិញ្ចឹមដែលនៅលើម៉ាស់នោះអាចប៉ះពាល់បានល្អ។

6530276d7132c717dfa9a140f08d8f05.jpg (500×498)

៤. មិនគួរលាបឡេផ្តល់សំនើមមុនបិតម៉ាស់

Loading...

មានអ្នកខ្លះបានយល់ច្រលំថា ការប្រើប្រាស់ឡេផ្តល់សំនើមមុនពេលបិតម៉ាស់នឹងអាចជួយអោយមុខរឹតតែស្អាត និងមានសំនើម ប៉ុន្តែធាតុពិតទៅវាពុំបានជួយអ្វី ក្រៅពីធ្វើអោយខ្ជះខ្ជាយផលិតផលនោះទេ។

b5ba532b3c51d20166fecbb2e6badccd.jpg (563×716)

៥. បិតម៉ាស់យូរពេក

ជាមធ្យម ម៉ាស់នីមួយៗតម្រូវអោយអ្នកបិទត្រឹមតែពី១៥ទៅ៣០នាទីប៉ុណ្ណោះយ៉ាងយូរបំផុត ប៉ុន្តែមានពេលជាច្រើនដែលមនុស្សម្នាក់បានបិតវាលើសពីម៉ោងកំណត់ ព្រោះពួកគេគិតថាការបិតវាកាន់តែយូរនឹងអាចធ្វើអោយប្រសិទ្ធិភាពរបស់វាកើនមានកាន់តែខ្លាំង។

b5f5cc62664dc6d9a9d30b88a2b9bac2.jpg (450×675)

៦. លាងសម្អាតមុខបន្ទាប់ពីបិតម៉ាស់រួច

ប្រសិនជាអ្នកមានទម្លាប់លាងមុខបន្ទាប់ពីពេលបិតម៉ាស់នោះ អ្នកធ្វើខុសហើយ។ ជាទូទៅ បើទោះបីជាអ្នកដកម៉ាស់ចេញពីមុខទៅហើយមែន ប៉ុន្តែប្រសិទ្ធិភាពរបស់វានៅមិនទាន់បញ្ចប់នោះទេ ព្រោះតែវានៅមានជាតិខ្លះៗទៀតដែលនៅបន្តចិញ្ចឹមផ្ទៃមុខ ដូច្នេះការលាងសម្អាតមុខបន្ទាប់ពីបិតម៉ាស់នោះនឹងធ្វើអោយសារធាតុទាំងអស់នោះបាត់បង់ឥតអំពើ៕

896a7cb8c400fb3e48441ce83a87aa79.jpg (564×846)

Credit: Hollong

Source : spice.net

 

Loading...