តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកគេងតិចជាង ៨ម៉ោងក្នុងមួយថ្ងៃ?

តើនឹងមានអ្វីកើតឡើង ប្រសិនបើអ្នកគេងតិចជាង ៨ម៉ោងក្នុងមួយថ្ងៃ?

ការសិក្សាមួយបានបង្ហាញថាការគេងរយៈពេល ៨ ម៉ោងជាប្រចាំពិតជាមិនមែនជាការល្អប្រឥតខ្ចោះនោះទេ ប៉ុន្តែជាផ្នែកសំខាន់មួយនៃទម្លាប់ដែលធ្វើអោយយើងមានសុខភាពល្អ។ កង្វះម៉ោងគេងអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ តអារម្មណ៍ និងរាងកាយ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមានតែប្រជាជនអាមេរិកប្រហែលជា ៤០% ប៉ុណ្ណោះដែលគេងគ្រប់គ្រាន់។ សូមក្រឡេកមើល តើមានអ្វីកើតឡើងប្រសិនបើអ្នកចាប់ផ្តើមផ្តល់អាទិភាពដល់ការគេងរបស់អ្នក។

យើងនៅ Bright Side ជឿជាក់ថាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការឃ្លាំមើលការរកឃើញផ្សេងៗគ្នាអំពីសុខុមាលភាពរបស់យើងហើយមិនអាចរង់ចាំចែករំលែកព័ត៌មាននេះដល់អ្នកអានរបស់យើងបានទេ។

អ្នកនឹងរៀនអ្វីដែលថ្មី បានលឿនជាងមុន

[caption id="attachment_22996" align="alignnone" width="728"]1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់វាមានឥទ្ធិពលទៅលើថា តើអ្នកអាចផ្តោតអារម្មណ៍លើជំនាញថ្មី និងចងចាំអ្វីថ្មីៗបានល្អប៉ុណ្ណា។ អ្នកវិទ្យាសាស្ត្របានរកឃើញថាយើងដំណើរការព័ត៌មានថ្មីៗពេលគេង។ និយាយម៉្យាងទៀតចិត្តនិងរាងកាយរបស់អ្នកល្អប្រសើរនៅពេលព្រឹកបន្ទាប់ពីអ្នកបានសម្រាកបានត្រឹមត្រូវ កាន់តែប្រសើរជាងមុននោះគឺ ពេលអ្នកគេងនៅពេលយប់បន្ទាប់។ ហើយនេះអនុវត្តចំពោះជំនាញថ្មីណាមួយចំនួន ដែលរាប់ចាប់ពីការសិក្សានៅ សាកលវិទ្យាល័យ រហូតដល់លេងកីឡាថ្មីៗ។

អ្នកនឹងយល់ដឹងកាន់តែច្បាស់

[caption id="attachment_22997" align="alignnone" width="728"]2 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

នៅពេលអ្នកសម្រាកឱ្យបានទៀងទាត់ ការផ្តោតអារម្មណ៍ និងជំនាញដោះស្រាយបញ្ហារបស់អ្នកកំពុងដំណើរការនៅកម្រិតល្អបំផុត។ អ្នកអាចគិតកាន់តែច្បាស់ និងធ្វើការសម្រេចចិត្តលឿនជាងមុន។

អ្នកនឹងគ្រប់គ្រងទម្ងន់របស់អ្នកកាន់តែងាយស្រួល

[caption id="attachment_22998" align="alignnone" width="728"]3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ការសិក្សានេះបានបង្ហាញថាពេលយើងកំពុងគេងយើងបង្កើតអរម៉ូនមួយហៅថាលេទីនដែលប្រាប់រាងយើងថា យើងឆ្អែតហើយ យើងមិនត្រូវការអាហារទៀតទេ។ នៅពេលដែលយើងមិនបានសម្រាកគ្រប់គ្រាន់វានឹងមានតុល្យភាពហើយយើងចាប់ផ្តើមទទួលអាហារ។

សុខភាពរបស់អ្នកនឹងប្រសើរឡើង

[caption id="attachment_22999" align="alignnone" width="728"]4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

អ្នកវិទ្យាសាស្ត្របានរកឃើញថាការគេងឱ្យបានគ្រប់គ្រាន់នឹងមិនត្រឹមតែកាត់បន្ថយកម្រិតស្ត្រេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារហានិភ័យនៃជំងឺលើសឈាម និងកូលេស្តេរ៉ុលខ្ពស់ទៀតផង។ ការគេងមិនលក់ក៏អាចនាំឱ្យមានបញ្ហាទាក់ទងនឹងបេះដូងគ្រប់ប្រភេទផងដែរ។

អ្នកអាចការពារការវិវត្តនៃជំងឺទឹកនោមផ្អែម

[caption id="attachment_23000" align="alignnone" width="728"]5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ការស្រាវជ្រាវបានរកឃើញថាការគេងធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម និងភាពប្រែប្រួលទៅនឹងអាំងស៊ុយលីន ហើយជាលទ្ធផលការពារជំងឺទឹកនោមផ្អែមប្រភេទទី ២ ។ វាហាក់ដូចជាដំណាក់កាលនៃការគេង“ ជ្រៅ” គឺមានសារៈសំខាន់ណាស់សម្រាប់បញ្ហានេះ ហើយប្រសិនបើអ្នកធ្វើឱ្យពេលវេលាគេងរបស់អ្នកបានតិចតួចអ្នកទំនងជានឹងរំលងផ្នែកសំខាន់នោះ។

Loading...

អ្នកនឹងជាសះស្បើយពីជំងឺផ្តាសាយលឿនជាងមុន

[caption id="attachment_23001" align="alignnone" width="728"]6 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

តើអ្នកមានអារម្មណ៍ងងុយគេងនៅពេលអ្នកឈឺដែរឬទេ? មែនហើយច្បាស់ជាមានហេតុផលសម្រាប់រឿងនេះ។ ការសិក្សាបានបង្ហាញថារាងកាយរបស់យើងត្រូវការ ការគេងដើម្បីជាសះស្បើយ។ របៀបនៃការគេងនេះគឺនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងមានប្រសិទ្ធភាពបំផុតសម្រាប់ប្រយុទ្ធប្រឆាំងនឹងបាក់តេរី។

ស្បែករបស់អ្នកនឹងមើលទៅស្អាតជាងមុន

[caption id="attachment_23002" align="alignnone" width="728"]7 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ស្បែករបស់យើងគឺជាសូចនាករដ៏ល្អមួយនៃសុខភាព និងសុខុមាលភាពទូទៅរបស់យើង។ អ្នកប្រហែលជាអាចធ្វើវាបានតែអ្នកពិតជាមិនអាចបន្លំភ្នែកបានទេ។ ស្បែករបស់យើងគឺជាសរីរាង្គដ៏ធំបំផុតរបស់យើងហើយវាទទួលបានការប៉ះពាល់នឹងអាកាសធាតុ ពន្លឺកាំរស្មីយូវី ធូលី និងព្រះអាទិត្យហើយនៅពេលយើងគេងស្បែករបស់យើងនឹងជួសជុលដោយខ្លួនឯង។

អ្នកនឹងក្លាយជាអ្នកបើកបរដែលមានសុវត្ថិភាពជាងមុន

[caption id="attachment_23003" align="alignnone" width="728"]8 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

យើងទាំងអស់គ្នាត្រូវបានបង្ខំចិត្តបើកបរយ៉ាងហោចណាស់ម្តង ខណៈពេលដែលអស់កំលាំងខ្លាំង។ ហើយខណៈពេលដែលវាហាក់ដូចជាយើងមិនមានជំរើស យើងត្រូវចាប់ផ្តើមចាត់ទុកជំរើសនេះជាអាទិភាព។ ការសិក្សានេះបានបង្ហាញថាអ្នកបើកបរដែលខ្វះការគេងគ្រប់គ្រាន់ អាចបង្ករបញ្ហាជាច្រើន ជាពិសេសអ្នកបើកបរដែលមានជាតិស្រវឹង។

ការលំនឹងរបស់អ្នកនឹងប្រសើរឡើង

[caption id="attachment_23004" align="alignnone" width="728"]9 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

នៅពេលអ្នកគេងបានគ្រប់គ្រាន់ការសម្របសម្រួល និងតុល្យភាពរបស់អ្នកកាន់តែប្រសើរឡើង ដែលការពារអ្នកពីការរងរបួសរាងកាយ និងគ្រោះថ្នាក់គ្រប់ប្រភេទ។

តើអ្នកគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? តើអ្នកមានអារម្មណ៍ធូរស្បើយទេនៅពេលដែលអ្នកគ្រប់គ្រងការគេងរបស់អ្នក ៨ម៉ោងក្នុងមួយថ្ងៃនោះ? ប្រាប់យើងពីគំនិតរបស់អ្នកនៅក្នុងផ្នែកមតិយោបល់ខាងក្រោម។

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side

 

Loading...