ពិតជាប្រពៃណាស់! ប្តីប្រពន្ធចិត្តធម៌ ប្រកាសផ្តល់កន្លែងស្នាក់នៅ អាហារសម្រន់ និងថ្នាំសង្កូវខ្លះៗសម្រាប់អ្នកដែលកំពុងរងគ្រោះដោយទឹកជំនន់

ពិតជាប្រពៃណាស់! ប្តីប្រពន្ធចិត្តធម៌ ប្រកាសផ្តល់កន្លែងស្នាក់នៅ អាហារសម្រន់ និងថ្នាំសង្កូវខ្លះៗសម្រាប់អ្នកដែលកំពុងរងគ្រោះដោយទឹកជំនន់

កំពត៖ ​គ្រប់គ្នាបានដឹងរួចមកហើយថា ​ពេលនេះគ្រោះទឹកជំនន់បាននឹងកំពុងតែវាយលុយខេត្តចំនួន២ធំៗ ​នោះគឺ  ខេត្តព្រះសីហនុ និងខេត្តកំពត ​ដែលធ្វើឱ្យប្រជាជនបាត់បង់ផ្ទះសម្បែង ​គ្មានកន្លែងស្នាក់នៅជាដើម។

ស្រាប់តែថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ បានចេញមកប្រកាសជួយដល់អ្នកដែលរងគ្រោះដោយទឹកជំនន់  អាចមកស្នាក់នៅផ្ទះរបស់គាត់បាន ព្រមទាំងផ្តល់អាហារសំរ៉ន់ និង​ថ្នាំពេទ្យ​ ដោយឥតគិតលុយ​ ថែមទៀតផង។

ដោយម្ចាស់ហ្វេសប៊ុក Puthea Investt បានសរសេររៀបរាប់ថា៖  « បងប្អូនដែលរងគ្រោះដោយទឹកជំនន់ដែលស្ថិតនៅ​ ឃុំព្រៃឃ្មុំ​ និង​ ឃុំផ្សេងៗក្បែរគ្នាក្នុងខេត្តកំពតដែលរងគ្រោះ​ អាចមកស្នាក់នៅ​, ផ្ញេីរម៉ូតូ, ឡាន,​ សត្វពាហនៈ ផ្សេងៗ​ នៅផ្ទះរបស់ខ្ញុំបាន។ កន្លែងអាចស្នាក់នៅបណ្តោះអាសន្នបាន​ ចន្លោះ​ ពី​ 20-50​ នាក់ ខ្ញុំ និងប្រពន្ធរងចាំស្វាគមន៍ដោយក្តីរីករាយ​ និង​ មានផ្តល់អាហារសំរ៉ន់ និង​ ថ្នាំពេទ្យ​ ដោយឥតគិតលុយ​ សំរាប់បងប្អូន។ ទីតាំង​ ភូមិព្រៃឃ្មុំ​ ឃុំព្រៃឃ្មុំ​ ស្រុកទឹកឈូ​ ខេត្តកំពត​ ជិតខ្លោងទ្វាវត្តភ្នំស​ ទូរស័ព្ទ​ 070711011។ អគុណ។”។

Loading...

ក្រោយពីឃើញសារបែបនេះ ធ្វើឱ្យមហាជនជាច្រើន កោតសរសើរជាខ្លាំងនូវទឹកចិត្តបងប្រុសម្នាក់នេះ  ដែលជាទឹកចិត្តស្មោះស​ខ្មែរជួយខ្មែរ ​នៅពេលដែលជួបទីទាល់ក្រ និងការលំបាកនានា៕

Loading...