«កែវ ចាន់ដាលីន» បេក្ខភាពដែលមិនដែលធ្វើឱ្យស្ងាត់ Studio ច្រៀងបទ Listen របស់ Beyonce ឡើងសាហាវ!

«កែវ ចាន់ដាលីន» បេក្ខភាពដែលមិនដែលធ្វើឱ្យស្ងាត់ Studio ច្រៀងបទ Listen របស់ Beyonce ឡើងសាហាវ!

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀង X-Factor Cambodia បានឈានមកដល់វគ្គថ្មី ក្នុងសប្ដាហ៍ដែលមានលក្ខខណ្ឌថ្មី សម្រាប់បេក្ខភាពប្រឡងទាំងអស់ កាន់តែពិបាក និងត្រូវរកវិធីបង្ហាញសម្ថភាពដើម្បីឱ្យគណកម្មការ ជ្រើសរើសសម្រាប់ការប្រឡងនៅវគ្គខាងមុខទៀត។

វគ្គ The 6 Chair Challenge ជាវគ្គពិសេសមួយដែលត្រូវបែងចែកបេក្ខភាពជាបួនប្រភេទផ្សេងគ្នា ខណៈបេក្ខភាពប្រឡងពូកែច្រៀងភាសាអង់គ្លេស កញ្ញា កែវ ចាន់ដាលីន រូបនេះត្រូវបានរៀបចំមកកាន់ក្រុមរបស់ Judge ណុប ប៉ាយារិទ្ធ ក្នុងក្រុមបេក្ខនារី អាយុចាប់ពី ១៤ឆ្នាំ ដល់២៤ឆ្នាំ។

Loading...

ក្នុងយប់មិញនេះ កែវ ចាន់ដាលីន បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតធ្វើឱ្យអ្នកនៅក្នុង Studio ស្រែកហ៊ោរយ៉ាងខ្លាំងដោយកញ្ញាបានរើសយកបទចម្រៀងដ៏ខ្លាំងមួយគឺបទ Listen របស់កំពូលតារាចម្រៀង Beyonce  ហើយបានធ្វើឱ្យគណកម្មការបីរូបរួមមាន Judge សេរីមន្ត​ Judge កញ្ញា និង Judge សីឡាលីន សសើរមិនដាច់ពីមាត់ ពីសម្ថភាពដ៏ពូកែមួយនេះ។ ដោយឡែក Judge ប៉ាយារិទ្ធ ពិតជា​មានភាពតឹងតែងខ្លាំងមែនទែន ខណៈកៅអីទាំង៦ មានម្ចាស់រួចរាល់ហើយ ហើយលោកត្រូវសម្រេចចិត្តដោះដូរ បេក្ខភាពម្នាក់ ដើម្បីឱ្យដាលីន មានទីតាំងអង្គុយយ៉ាងមានសុវត្ថភាព ទៅកាន់វគ្គបន្ទាប់៕

ទស្សនាវីដេអូប្រឡងរបស់ កែវ ចាន់ដាលីន ខាងក្រោមនេះ៖

https://www.youtube.com/watch?v=S4uOTeZ4RkA&t=389s

Loading...