អាមេរិកបង្ហាញវីដេអូសាកល្បងអាវុធនុយក្លេអ៊ែរជោគជ័យកាលពីជំនាន់សង្គ្រាមត្រជាក់ (វីដេអូ)

អាមេរិកបង្ហាញវីដេអូសាកល្បងអាវុធនុយក្លេអ៊ែរជោគជ័យកាលពីជំនាន់សង្គ្រាមត្រជាក់ (វីដេអូ)

គ្រាប់បែកអាតូមិក ឬគ្រាប់បែកអុយក្លែអ៊ែរ គឺជាអាវុធដ៏មានឥទ្ធិពលខ្លាំងកើតចេញប្រតិកម្មនៃអាតូមនៃសារធាតុផ្ទុះកម្រិតខ្ពស់បំផុត ខណៈអ្នកវិទ្យាសាស្រ្តបានអភិវឌ្ឍន៍ និងប្រើប្រាស់អាវុធនេះដំបូងកាលជំនាន់សង្គ្រាមលោកលើកទី២។

[caption id="attachment_37945" align="alignnone" width="703"]គ្រាប់បែក នុយក្លេអ៊ែរ ឈ្មោះ A Littlr Boy គ្រាប់បែក នុយក្លេអ៊ែរ ឈ្មោះ A Littlr Boy [/caption]

គ្រាប់បែកនុយក្លេអ៊ែរត្រូវបានប្រើប្រាស់តែ២ដងប៉ុណ្ណោះ ដោយសហរដ្ឋអាមេរិកទម្លាក់ទៅលើប្រទេសជប៉ុនកាលឆ្នាំ១៩៤៥ចុងបញ្ចប់សង្គ្រាមលោកលើកទី២។ ចាប់តាំងពីនោះមករហូដល់សម័យកាលសង្គ្រាមត្រជាក់ អាមេរិក និងសូវៀតបានកំញើញដាក់គ្នារឿងប្រើប្រាស់អាវុធប្រភេទនេះ ប៉ុន្តែនៅតែមិនអាចបាញ់បាន ដោយសារមហន្តរ៉ាយនៃគ្រាប់បែកនេះធំធេងពេកហើយសន្ធិសញ្ញា អនុសញ្ញា ឈប់បាញ់ និងធ្វើសង្គ្រាមដោយអាវុធធន់នេះត្រូវបានធ្វើឡើងជាញឹកញាប់។

Loading...

តែយ៉ាងណាក៏ដោយ! មហាអំណាច់ទាំងពីរព្រមទាំងមហាអំណាចតូចៗមួយចំនួនទៀតនៅតែលួចផលិត សាកល្បងអាវុធដ៏គ្រោះថ្នាក់នេះ ដោយលាក់កំបាំងហើយ​វិបត្តិនេះ​បន្តរហូតដល់បច្ចុប្បន្ន ដូចដែលប្រិយមិត្តលឺព័ត៌មានវិបត្តិអាវុធនុយក្លេអ៊ែរនៅអ៊ីរ៉ង់ និងនៅកូរ៉េខាងជើងជាដើម។

ថ្មីៗនេះសហរដ្ឋអាមេរិកបានបង្ហាញវីដេអូសាកល្បងអាវុធរបស់ខ្លួនកាលជំនាន់សង្គ្រាម់ត្រជាក់នៅលើកោះមួយហើយវាពិតជាមានអនុភាពខ្លាំងណាស់។ ចង់ដឹងច្បាស់សូមមើលវីដេអូខាងក្រោម៖

https://youtu.be/gTfQhcGIrfU

Loading...