រឿងសំខាន់ទាំង ១០យ៉ាងដែលអ្នកគួរតែបង្រៀនកូនៗអាយុក្រោម ១០ ឆ្នាំ!

រឿងសំខាន់ទាំង ១០យ៉ាងដែលអ្នកគួរតែបង្រៀនកូនៗអាយុក្រោម ១០ ឆ្នាំ!

នៅពេលអ្នកក្លាយជាឪពុកម្តាយរបស់គេ អ្នកត្រូវតែមានទំនួលខុសត្រូវខ្ពស់ ចំពោះអនាគតកូនៗរបស់អ្នក។ មនុស្សគ្រប់គ្នាចង់ឱ្យកូនៗ របស់ពួកគេ មានចិត្តល្អ ស្មោះត្រង់ចេះអាណិតអាសូរ និងក្លាហាន។ ទោះជាយ៉ាងណា គុណភាពទាំងនេះនឹងមិនលេចចេញពីកន្លែងណាផ្សេងក្រៅពីអ្នក ដែលជាឪពុកម្តាយនោះទេ។ ដូចជា ការចិញ្ចឹមអប់រំល្អ និងការលើកឡើងពីឧទាហរណ៍ផ្ទាល់ខ្លួន គឺជាគន្លឹះនៃភាពជោគជ័យ។

Bright Side បានពិចារណារឿងទាំង ១០ យ៉ាងដែលអ្នកចង់ប្រាប់កូនអ្នកមុនពេលគាត់មានអាយុ ១០ឆ្នាំ។

១. គួរតែផ្តល់ការគោរព ទៅទាំងក្មេងស្រី និងក្មេងប្រុស។ ព្រោះពួកគេគឺមានសិទ្ធស្មើគ្នា។

[caption id="attachment_23575" align="alignnone" width="650"]1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ការគោរពអ្នកដទៃ គឺជាមុខងារដ៏សំខាន់មួយដែលកូនៗរបស់អ្នកគួរតែទទួលបាន រួមទាំងការគោរពដល់កុមារដទៃទៀត ដែលមានអាយុដូចគ្នាដោយមិនគិតពីភេទ។

២. កុំភ័យខ្លាចក្នុងការធ្វើខុស

[caption id="attachment_23576" align="alignnone" width="650"]2 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ការរៀនពីកំហុសរបស់នរណាម្នាក់ គឺជាទេពកោសល្យដ៏កម្រមួយ។ វាក៏សំខាន់ផងដែរក្នុងការរៀនពីការបរាជ័យរបស់ខ្លួនឯង។ កូនរបស់អ្នកមិនត្រូវខ្លាចការបាត់បង់ ឬការធ្វើខុសឡើយ។

៣. ចំណេះដឹងមានសារៈសំខាន់ជាងចំណាត់ថ្នាក់

[caption id="attachment_23577" align="alignnone" width="650"]3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ពេលខ្លះឪពុកម្តាយខឹងយ៉ាងខ្លាំងចំពោះចំណាត់ថ្នាក់របស់កូនៗ ដែលមិនឆ្លើយតបទៅនឹងការរំពឹងទុករបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់ល្អមិនតែងតែបង្ហាញពីចំណេះដឹងល្អនោះទេ។ អ្នកគួរតែបង្រៀនកូនអ្នកថា ចំណេះដឹងគឺសំខាន់ជាងចំណាត់ថ្នាក់។

៤. ឪពុកម្តាយអ្នកមិនមែនជាសត្រូវរបស់អ្នកទេ​ ហើយអ្នកអាចសុំជំនួយពីពួកគាត់បាន។

[caption id="attachment_23578" align="alignnone" width="650"]4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ការដែលក្លាយទៅជាមិត្តភក្តិនឹងកូនរបស់អ្នក វាមិនមែនជារឿងងាយស្រួលនោះទេ ជាពិសេសប្រសិនបើពួកគាត់មានមិត្តភក្តិផ្ទាល់ខ្លួននោះ។ កុំប្រញាប់ពេក ត្រូវបង្ហាញថាអ្នកគឺជាមនុស្សដែលគាត់អាចទុកចិត្តបាន ហើយព្យាយាមជៀសវាងការស្រែកដាក់ពួកគាត់។

៥. ត្រៀមខ្លួនជានិច្ចដើម្បីក្រោកឈរឡើងដោយខ្លួនឯង

[caption id="attachment_23579" align="alignnone" width="650"]5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ឪពុកម្តាយមួយចំនួនបង្ហាញការគោរពចំពោះគ្រូ ឬមនុស្សដទៃទៀតច្រើនជាងកូន។ នេះអាចជាហេតុផលសម្រាប់អសន្ដិសុខនាពេលអនាគត និងអសមត្ថភាពក្នុងការក្រោកឈរដោយខ្លួនឯងរបស់កូន។ ពន្យល់កូនអ្នកថាការគោរព គឺសំខាន់ ប៉ុន្តែសមត្ថភាពក្នុងការការពារទស្សនៈរបស់មនុស្សម្នាក់ គឺចាំបាច់ផងដែរ។ ដូច្នេះកូន គ្រាន់តែធ្វើវាឱ្យត្រឹមត្រូវទៅបានហើយ។

Loading...

៦. កុំធ្វើអ្វីដែលអ្នកមិនចូលចិត្ដដើម្បីសម្រាប់នរណាម្នាក់

[caption id="attachment_23580" align="alignnone" width="650"]6 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

កុមារគិតថាប្រជាប្រិយភាពក្នុងចំណោមមិត្តគឺសំខាន់ណាស់ ហើយពួកគេប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីទទួលបានវា។ ប្រើគំរូផ្ទាល់ខ្លួនរបស់អ្នកដើម្បីបង្ហាញកូនរបស់អ្នកថា ការធ្វើជាមនុស្សស្មោះត្រង់ និងគួរឱ្យគោរពមានតម្លៃជាងការទទួលបានការយល់ព្រមពីនរណាម្នាក់ អោយធ្វើអ្វីមួយផ្សេងទៀត។

៧. ប្រសិនបើអ្នកមិនយល់ ត្រូវតែសួរ

[caption id="attachment_23581" align="alignnone" width="650"]7 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ការសួរសំណួរពិតជារឿងធម្មតានោះទេ។ វាជាការប្រសើរក្នុងការសួរសំណួរ ជាជាងធ្វើពុតថាអ្នកយល់គ្រប់យ៉ាង។ កុមារភាព គឺជាពេលវេលាដ៏ល្អបំផុតដើម្បីដឹងអំពីរឿងនេះ។

៨. ប្រាប់គ្រូរបស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួន

[caption id="attachment_23582" align="alignnone" width="650"]8 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

កុមារមិនគួរភ័យខ្លាចក្នុងការនិយាយអំពីបញ្ហាសុខភាពទេ។ សុខភាពគឺសំខាន់ជាងចំណាត់ថ្នាក់ឬក៏កំហឹងរបស់គ្រូ។ ត្រូវប្រាកដថាកូនរបស់អ្នកដឹងរឿងនេះឱ្យប្រាកដ។

៩.​ គោរពបរិស្ថាន

[caption id="attachment_23583" align="alignnone" width="650"]9 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

តើយើងត្អូញត្អែរប៉ុន្មានដងអំពីផ្លូវដែលកខ្វក់ ? ការគោរពធម្មជាតិគួរតែត្រូវចាប់ផ្តើមនៅផ្ទះរបស់យើង។ ចាប់ផ្តើមជាមួយខ្លួនអ្នក ហើយបន្ទាប់មក ដាំដុះគុណភាពនេះទៅកូនរបស់អ្នក។ ក្នុងករណីនេះលទ្ធផលនឹងឃើញច្បាស់។

១០. ត្រូវរៀននិយាយពាក្យថាទេ

[caption id="attachment_23584" align="alignnone" width="650"]10 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

បង្រៀនកូនរបស់អ្នកអោយនិយាយ“ ទេ” ចំពោះមនុស្សធំ គ្រូ និងអ្នកផងដែរ។ អ្នកចង់លើកកំពស់បុគ្គលិកលក្ខណៈរឹងមាំ ដែលមិនមែនជាមនុស្សដែលគួរតែគោរពតាមបញ្ជាណាមួយឡើយ។ សមត្ថភាពក្នុងការនិយាយ“ ទេ” នឹងមានភាពងាយស្រួលក្នុងជីវិតគេនៅពេលដែលគេក្លាយជាមនុស្សពេញវ័យ។

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side

Loading...