សង្វេកប៉ុនណា? អាវយ័ន្តខ្មែរ អាវតេជះ  អ្នកប្រដាល់ថៃ គេធ្វេីបានមុនទៀតហេីយ

សង្វេកប៉ុនណា? អាវយ័ន្តខ្មែរ អាវតេជះ អ្នកប្រដាល់ថៃ គេធ្វេីបានមុនទៀតហេីយ

ជាការពិតណាស់ ​កាលពីសម័យបុរាណ ​ខ្មែរយើងសម្បូរទៅដោយមន្តអាគម ​និងយន្តជាច្រើន ​ដែលនេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនក្រៅពីក្បួនសឹកពូកែដែលធ្វើឱ្យទ័ពខ្មែរខ្លាំងពូកែ ​អាចយកឈ្នះគូសត្រូវទាំងទីជិតទីឆ្ងាយ ​ព្រមទាំងពង្រីកបានទឹកដីយ៉ាងធំធេង ​មានឈ្មោះថា ​« ចក្រភពអង្គរដ៏រុងរឿង»។

តែក្រោយពីមានសង្គ្រាមរ៉ាំរ៉ៃ  សត្រូវបរទេសឈ្លានពាន  និងបានលួចយកតម្រា ​ក្បួនច្បាប់ខ្មែរ  រួមទាំងការបាត់បង់អ្នកប្រាជ្ញផងនោះ  ប្រទេសខ្មែរយើងបានធ្លាក់ចុះដុនដាបជាបន្តបន្ទាប់  ឯក្បួនពិសេសមួយចំនួនបានបាត់បង់ក្នុងភ្លើងសង្គ្រាមផង ​ដោយចោរឈ្លានពានផង ​ធ្វើឱ្យមរតកថ្លៃថ្លារបស់ខ្មែរបាត់បង់ស្ទើរតែស្រុងដល់សព្វថ្ងៃ។

ជាក់ស្តែងក្បួនតម្រាខ្មែរ ​ត្រូវបានគេដឹងថាធ្លាក់ទៅលើដៃប្រទេសជិតខាងជាច្រើន ​ជាពិសេសប្រទេសថៃតែម្តង ​តាមរយៈធម៌ ​យន្ត  និងការចារផ្សេងៗជាភាសាខ្មែរយើង។ ​បើងាកមួយរយៈនេះវិញ  រូបភាពអាវយន្តក្នុងកម្មវិធីប្រដាល់ថៃមួយបានធ្វើឱ្យខ្មែរមួយចំនួនភ្ញាក់ផ្អើល ​ព្រោះតែអក្សរយន្តសុទ្ធតែជាអក្សរខ្មែរ ​ហើយប្រទេសថៃគេបានអភិរក្ស ​និងថែរក្សាបានយ៉ាងល្អទៀតផង។

Loading...

ចុះនាមជាកូនខ្មែរយើងបានអភិរក្ស ​និងថែររក្សាបានអ្វីខ្លះហើយ?

Loading...