អ្នកស្រលាញ់ឆ្កែទើបយល់អារម្មណ៍មួយនេះ!  ឆ្កែងាប់ធ្វើបុណ្យយ៉ាងអធិកអធម ​ហើយទិញមឈូសទឹកកក២សម្រាប់ដាក់សពទៀត!

អ្នកស្រលាញ់ឆ្កែទើបយល់អារម្មណ៍មួយនេះ! ឆ្កែងាប់ធ្វើបុណ្យយ៉ាងអធិកអធម ​ហើយទិញមឈូសទឹកកក២សម្រាប់ដាក់សពទៀត!

ថៃ៖ សត្វចិញ្ចឹម ជាពិសេសឆ្កែ  និងឆ្មារ ត្រូវបានមនុស្សជាច្រើនតែងតែស្រលាញ់ និងយកចិត្តទុកដាក់ថែទាំជាខ្លាំងដូចជាសមាជិកគ្រួសារ ​ទាំងការផ្ទក់ផ្គង់ម្ហូបអាហារអត់ទាស់ កន្លែងស្នាក់នៅ និងការរស់នៅជាដើម។

អ្វីដែលសំខាន់ ថ្មីៗនេះនៅក្នុងប្រទេសថៃ មានប្ដីប្រពន្ធមួយគូបានរៀបចំធ្វើពិធីបុណ្យស ពឱ្យឆ្កែសម្លាញ់របស់ខ្លួនយ៉ាងអធិកអធម ព្រមទាំងចំណាយលុយធ្វើបុណ្យអស់ដល់ទៅ ១លាន៥សែនបាត (៤៨,៦៥៣ដុល្លារអាមេរិក) សម្រាប់ធ្វើចេតិយ និង ទិញមឈូសទឹកកកឱ្យឆ្កែទៀតផង ដោយឆ្កែមួយក្បាលនេះ មានឈ្មោះថា យ៉ូរ៉ូ ស្លាប់ដោយកើតជំងឺចាស់ជរា ដែលពួកគេយកមកចិញ្ចឹមតាំងពីវានៅតូចឯណោះ។

ព្រោះតែក្តីស្រលាញ់ចំពោះរបស់ឆ្កែយ៉ាងធំធេង ក្រោយពីឆ្កែរបស់ខ្លួនស្លាប់ ម្ចាស់ទាំង២កើតទុក្ខជាខ្លាំង ​និងមិនដាច់ចិត្តបូជា ​ឬបញ្ចុះឡើយ ​ដូច្នេះពួកគេបានទិញមឈូសទឹកកក២  សម្រាប់រក្សាសាកសពនេះខ្លាំងណាស់ និងមិនចង់បូជាឬបញ្ចុះឡើយ។ ដូច្នេះហើយបានជា ទិញម ឈូសទឹកកកសម្រាប់រក្សាសពឆ្កែ ទុកគ្រាន់មើលពេលពួកគេនឹក អាចយកចេញមកឱបបាន។

​បន្ថែមពីការទិញមឈូសទឹកកក  ម្ចាស់ឆ្កែក៏បានសង់ចេតិយឆ្កែនៅក្នុងផ្ទះដែរ តែមិនបានយកសពឆ្កែទៅបញ្ចុះនោះឡើយគ្រាន់តែសាងចេតិយតំណាងតែប៉ុណ្ណោះ  ដោយសពឆ្កែនៅតែរក្សាក្នុងមឈូសទឹកកក និងទុកនៅក្នុងបន្ទប់ម្ចាស់ទៀតផង៕

Loading...

Loading...