របៀប​ធ្វើ​ ឆាក្តៅមឹក អោយមានរសជាតិឆ្ងាញ់

របៀប​ធ្វើ​ ឆាក្តៅមឹក អោយមានរសជាតិឆ្ងាញ់

វិធីសាស្រ្តធ្វើម្ហូបសំរាប់ស្រ្តីមេផ្ទះ ដែលគាត់មានបំណងក្នុងការធ្វើឆាក្តៅមឹកអោយមានរស់ជាតិឆ្ងុយឆ្ងាញ់។ តោះយើងនាំគ្នាអានពីការផ្សំគ្រឿងទាំងអស់គ្នា។

គ្រឿងផ្សំ ក្នុងការធ្វើម្ហូបនេះ ៖

- មឹក ១គីឡូក្រាម

- ម្ទេសគ្រៀម ៥ផ្លែ

- គ្រឿងបុក ១ចានចង្កឹះ (គលស្លឹកគ្រៃ រំដេង ខ្ទឹមស រមៀត ស្លឹកក្រូច)

- ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស

- ស្ករ ៣ស្លាបព្រាបាយ

- អំបិល បន្តិច

- ទឹកត្រី ១ស្លាបព្រាបាយ

- ប្រេងខ្យង ១ស្លាបព្រាបាយ

Loading...

- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ

- ស្លឹកម្រេះព្រៅ តាមចំនូលចិត្ត

- ប្រេងឆា ២ស្លាបព្រាបាយ

‪#របៀបធ្វើ‬

- ម្ទេសគ្រៀមលាងទឹកអោយស្អាត ត្រាំទឹកអោយរីក ចិញ្រ្ចាំអោយម៉ត់។

- មឹកធ្វើអោយស្អាត កាត់ជាដុំធំៗ អាចដាក់ចំហុយបន្តិចដើម្បីអោយស្រស់ទឹកបន្តិច។

- ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំបំពងអោយក្រហម រួចដាក់ម្ទេសគ្រៀមឆាអោយក្រហម រួចដាក់គ្រឿងបុកឆា អោយឈ្ងុយ សឹមដាក់មឹកចូលឆាបួនប្រាំត្រឡប់។ បន្ថែមរសជាតិដោយ ទឹកត្រី ស្ករ ប្រេងខ្យង ម្សៅស៊ុប និងអំបិលចូលឆាអោយស្ងួតទឹកដែលចេញពីសាច់។ សឹមដាក់ស្លឹកម្រេះព្រៅចូលឆាមួយត្រឡប់ជាការស្រេច៕

Source : Phan Sokuntheary

Loading...