របៀបធ្វើ ញាំល្ហុងស្បែកជ្រូក សំរាប់ស្រ្តីមេផ្ទះ

របៀបធ្វើ ញាំល្ហុងស្បែកជ្រូក សំរាប់ស្រ្តីមេផ្ទះ

ចូលចិត្តញ៊ំាល្ហុងមែនទេ តោះថ្ងៃនេះ អេមីននិងប្រាប់វិធីសាស្រ្តមួួយចំនួនក្នុងការធ្វើ​ញ៊ំាល្ហុងដែលមានរសជាតិឆ្ងាញ់សំរាប់ស្រ្តីមេផ្ទះ ។ តោះអានពណ៏មានលំអិតពីវិធីធ្វើមុខម្ហូបនេះ។

គ្រឿងផ្សំ

- ល្ហុង៥ខាំ (ឈួសជាសរសៃៗ)

- ស្បែកជ្រូក ៤ខាំ

- ម្សៅស៊ុប ១ស្លាបព្រាបាយ

- ខ្ទឹមបារាំង ៥០ក្រាម (បកសម្បកចាស់ចេញ ពុះជាពីរ)

- គល់ស្លឹកគ្រៃ ៤០ក្រាម (ដំអោយបែក កាត់វែងៗ)

- ទឹកត្រី ៤០មីលីលីត្រ

- ទឹកក្រូចឆ្មារ ៣៥មីលីលីត្រ

- ស្ករ ៥៥ក្រាម

- ខ្ទឹមស ២០ក្រាម (ចិញ្រ្ចាំ)

- ម្ទេស ១៥ក្រាម (ហាន់ល្អិតៗ)

- ស្លឹកជី (ជីញាំគ្រប់មុខ)

Loading...

#របៀបធ្វើ

- ដាំទឹកអោយពុះ ដាក់ម្សៅស៊ុប ខ្ទឹមបារាំង គល់ស្លឹកគ្រៃ និងស្បែកជ្រូកស្ងោអោយឆ្អឹន និងផុយសឹមស្រង់ចេញរួចហាន់ជាសរសៃៗតូចៗល្មម។

- រួចធ្វើទឹកត្រីៈ ដាក់ទឹកត្រី ទឹកក្រូចឆ្មារ ស្ករ ខ្ទឹមស និងម្ទេស(អាចដាក់ទឹកឆ្អិនថែមបាន)ច្របល់ចូលគ្នាអោយសព្វល្អ ភ្លក្សរសជាតិតាមចំនូលចិត្ត។

-ដាក់ស្លឹកជី ល្ហុង ស្បែកជ្រូក រួចស្រូបទឹកត្រីដែលធ្វើរួចចូល ច្របល់តិចៗអោយសព្វជាការស្រេច៕

☝🏻អាចបន្ថែមសណ្តែកដីលីង កំពិលស្ងោ ឬបង្គារក្រៀមតាមការចូលចិត្ត

របៀបធ្វើពីៈ ៚Madam Ta

Loading...