អាហារ ១២ មុខដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក ប្រសិនបើអ្នកញ៉ាំវាខុសពេលវេលា!

អាហារ ១២ មុខដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក ប្រសិនបើអ្នកញ៉ាំវាខុសពេលវេលា!

យោងតាមការស្រាវជ្រាវជាច្រើនបានអោយដឹងថា មនុស្សនៅជំនាន់នេះជាមធ្យមទទួលទានអាហារដែលមានកាឡូរីប្រហែល ២០% ច្រើនជាងបុព្វបុរសជំនាន់ដើម។ ហើយទោះបីជាមនុស្សមានការយល់ដឹងកាន់តែច្រើនអំពីរបបអាហាររបស់ពួកគេក៏ដោយ ក៏វាមិនងាយស្រួលក្នុងការទទួលយកនូវច្បាប់បរិភោគអាហារអោយបានត្រឹមត្រូវដែរ។ ឧទាហរណ៍ការញ៉ាំផ្លែប៉ោមជួយឱ្យការរំលាយអាហាររបស់អ្នកបានប្រសើរ តែបើអ្នកបរិភោបវាខុសពេលវេលានោះ វាអាចបណ្តាលឱ្យអ្នកមានបញ្ហាពោះវៀនទៅវិញ។ តែសំណាងល្អ យើងមានវិធានការដើម្បីដោះស្រាយ ហើយក៏ងាយស្រួលធ្វើតាមផងដែរ។

បើយោងតាមគេហទំព័រ Bright Side បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំបាត់នូវជំនឿមិនត្រឹមត្រូវមួយចំនួន ដែលទាក់ទងនឹងទម្លាប់នៃការញ៉ាំអាហារ និងចែករំលែកដំបូន្មានខ្លះៗអំពីរបៀបនៃការជ្រើសរើសពេលវេលាត្រឹមត្រូវក្នុងការញ៉ាំអាហារដែលអ្នកចូលចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមា។ ហើយយើងជឿជាក់ថា ប្រិយមិត្តអ្នកអានទាំងអស់នឹងពេញចិត្ត នូវដំបូន្មានល្អៗទាំងនេះជាក់ជាពុំខាន។

១.ផ្លែចេក

ទោះបីជាផ្លែចេកវាហាក់ដូចជាជម្រើសល្អមួយ ក្នុងការចាប់ផ្តើមសំរាប់អាហារពេលព្រឹករបស់អ្នកក៏ដោយ ប្រសិនបើពួកគេញ៉ាំនៅពេលពោះទទេ ពួកវាអាចកាត់បន្ថយកម្រិតថាមពលរបស់អ្នក។ ដំបូងអ្នកប្រហែលជានឹងមានអារម្មណ៍ថាមានថាមពលខ្ហាំងដោយសារជាតិស្ករខ្ពស់របស់ពួកវា ប៉ុន្តែបន្ទាប់ពី ពីរទៅបីម៉ោងក្រោយមក អ្នកទំនងជាអស់កម្លាំង និងមានអារម្មណ៍ថាឃ្លានម្តងទៀត។ ការបរិភោគផ្លែចេកក៏អាចបង្កការគំរាមកំហែងដល់មនុស្សដែលទទួលរងនូវរោគសញ្ញារលាកពោះវៀន  ហើយបណ្តាលឱ្យពួកគេរាគផងដែរ។

ប្រសិនអ្នកនៅតែចូលចិត្តបរិភោបផ្លែចេកសម្រាប់អាហារពេលព្រឹកនោះ សូមផ្សំវាជាមួយនឹងអាហារមួយចំនួនដែលអ្នកចូលចិត្បន្ថែមទៀត ដូចជាទទួលទានជាមួយសណ្តែកដីជាដើម។

២. កាហ្វេ

សម្រាប់មនុស្សជាច្រើនការទទួលទានកាហ្វេមួយកែវភ្លាមៗបន្ទាប់ពីភ្ញាក់ដឹងខ្លួនពីដំណេក មានអារម្មណ៍ថាជារឿងធម្មជាតិមួយដែលត្រូវធ្វើ ប៉ុន្តែវាពិតជាមិនមានអត្ថប្រយោជន៍ទេ។ ការផឹកកាហ្វេក្នុងរយៈពេលមួយម៉ោងដំបូង បន្ទាប់ពីភ្ញាក់ពីគេងរាងកាយរបស់អ្នកអាផលិតអរម៉ូនបានល្អ ហើយវាមិនរំខានដល់ដំណើរការចង្វាក់ជីវសាស្រ្តធម្មជាតិរបស់យើងទេ។

ដូច្នេះគ្រាន់តែរង់ចាំបន្តិច ហើយរីករាយនឹងកាហ្វេរបស់អ្នក។ ប៉ុន្តែត្រូវចងចាំថា វាជាការប្រសើរក្នុងការប្រកាន់ខ្ជាប់នូវការទទួលទានជាតិកាហ្វេអ៊ីនប្រចាំថ្ងៃ តែកុំទទួលទានវានៅពេលល្ងាច ព្រោះថាវាអាចធ្វើអោយអ្នកគេងមិនលក់។

៣. បាយ

យើងចូលចិត្តបរិភោបអាហារច្រើន បន្ទាប់ពីធ្វើការអស់រយៈពេលជាច្រើនម៉ោង តែវាប្រហែលជាមិនមែនជាជម្រើសល្អបំផុតនោះទេ។ បាយបានផ្ទុកទៅដោយសារធាតុកាបូអ៊ីដ្រាតជាច្រើនដែលវាចំណាយពេលយូរដើម្បីរំលាយ។ វាជារឿងល្អ ព្រោះវាធ្វើអោយយើងមានភាពស្វាហាប់ និងមានថាមពលខ្លាំងបន្តាប់ពីយើងធ្វើការអស់កំលាំង។ ប៉ុន្តែបាយគឺមានសារធាតុកាឡូរីខ្ពស់ដែលអាចបណ្តាលឱ្យអ្នកឡើងទម្ងន់ ប្រសិនបើអ្នកញ៉ាំវានៅពេលយប់។

ពេលថ្ងៃត្រង់ គឺជាពេលវេលាល្អបំផុតមួយ ក្នុងការបរិភោបបាយទៅក្នុងរបបអាហាររបស់អ្នក។ ដំណើរការមេតាប៉ូលីសរបស់អ្នក នឹងមានដំណើរការលឿនក្នុងម៉ោងទាំងនេះ ហើយវាកាន់តែងាយស្រួលសម្រាប់រាងកាយរបស់អ្នកក្នុងការរំលាយអាហារ។ លើសពីនេះទៅទៀតនោះ អ្នកនឹងទទួលបានថាមពលខ្លាំង ដើម្បីឱ្យផលិតភាពការងាររបស់អ្នកបានប្រសើរ។

៤. ជាតិស្ករ

វាកាន់តែប្រសើរ ប្រសិនបើអ្នកនៅឆ្ងាយពីបង្អែមដែលមានជាតិស្ករ។​ ប៉ុន្តែពេលខ្លះវាមិនអាចទៅរួចទេ ព្រោះវាជាអ្វីដែលអ្នកទាំងអស់គ្នាចូលចិត្ត។ កំហុសដ៏សំខាន់មួយដែលយើងធ្វើគឺពេលយើងញ៉ាំបង្អែម សម្រាប់ជាអាហារសម្រន់។ វាធ្វើអោយកំរិតជាតិស្ករក្នុងឈាមរបស់អ្នកឡើងខ្ពស់ ដែលបណ្តាលអោយអោយអ្នកមានអារម្មណ៍នឿយហត់ និងភ័យ។

ប្រសិនបើអ្នកមិនអាចទប់ទល់នឹងការចង់ញ៉ាំបង្អែមបានទេ សូមញ៉ាំវានៅបន្ទាប់ពីអាហាររបស់អ្នក។ វិធីនេះកំរិតជាតិស្ករក្នុងឈាមរបស់អ្នកនឹងមិនកើនឡើងខ្លាំងទេ។

៥. ទឹកដោះគោ

មនុស្សមួយចំនួនបានចាប់ផ្តើមញ៉ាំទឹកដោះគោតាំងពីពួកគេនៅក្មេង ប៉ុន្តែទំលាប់នេះមិនផ្តល់ផលល្អដល់មនុស្សធំទេ។ ការផឹកវានៅពេលព្រឹក ហើយផ្សំវាជាមួយអាហារផ្សេងទៀតអាចបណ្តាលឱ្យក្រហាយទ្រូង និងឈឺក្រពះ។

ពេលល្ងាចគឺជាពេលវេលាល្អបំផុតមួយ ដើម្បីញ៉ាំទឹកដោះគោក្តៅមួយកែវ។ វាជួយធ្វើឱ្យរាងកាយស្ងប់ និងជួយឱ្យគេងលក់ស្រួល។

៦. សាច់

សាច់គឺជាប្រភពដ៏អស្ចារ្យនៃប្រូតេអ៊ីន និងវីតាមីន B ប៉ុន្តែវាអាចដាក់បន្ទុកយ៉ាងច្រើនទៅលើប្រព័ន្ធរំលាយអាហារ។ នោះហើយជាមូលហេតុដែលអ្នកគួរចៀសវាងការទទួលទានសាច់អាំងមុនពេលចូលគេង។ ត្រូវជ្រើសរើសសាច់គ្មានខ្លាញ់ និងញ៉ាំយ៉ាងតិច ៣ ម៉ោងមុនពេលចូលគេងពិតជាជម្រើសដ៏ល្អ ព្រោះវាផ្តល់ភាពឆ្អែត និងមិនមានផ្ទុកកាឡូរីច្រើនពេកដែលអាចបណ្តាលឱ្យឡើងទម្ងន់ឡើយ។

អ្នកអាចញ៉ាំសាច់ពេញមួយថ្ងៃដើម្បីទទួលបានជាតិប្រូតេអ៊ីនគ្រប់គ្រាន់។ ប៉ុន្តែត្រូវប្រយ័ត្នក្នុងការញ៉ាំវានៅពេលព្រឹក ព្រោះថាទទួលទានអាហារបែបនេះអាចជាការលំបាក សម្រាប់រាងកាយអ្នកក្នុងការរំលាយអាហារ។

Loading...

៧. គ្រាប់ធញ្ញជាតិ

គ្រាប់ធញ្ញជាតិ គឺជាប្រភពដ៏ល្អនៃប្រេង និងកាឡូរីដែលផ្តល់អោយរាងកាយមានសុខភាពល្អ ប៉ុន្តែការញ៉ាំពួកវានៅពេលយប់មិនមែនជាជំរើសល្អបំផុតនោះទេ។ ពិតណាស់ វាពិតជាផ្តល់អោយយើងនូវសុខភាពល្អក្នុងការញ៉ាំបន្តិចបន្តួច ប៉ុន្តែប្រសិនបើអ្នកញ៉ាំច្រើនពេកពួកវាអាចចំណាយពេលយូរដើម្បីរំលាយ បណ្តាលឱ្យមានបញ្ហាជាមួយនឹងការគេងរបស់អ្នក។

ជ្រើសរើសគ្រាប់ធញ្ញជាតិសម្រាប់អាហារពេលព្រឹក ឬជាអាហារសម្រន់ ដែលពួកវាអាចផ្តល់អោយនូវសុខភាពល្អ។ ហើយអាហារប្រភេទនេះមានអត្ថប្រយោជន៍ជាច្រើនដូចជា: លើកកម្ពស់សុខភាពបេះដូង ធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលមានសភាពធម្មតា រួមចំណែកដល់ការសម្រកទម្ងន់ និងលើកស្ទួយសម្រស់ស្បែកនិងសក់។

៨. ឈីសដែលមានជាតិខ្លាញ់ខ្ពស់

នំបុ័ងអាំងជាមួយឈីស ជាប្រភេទអាហារដែលយើងគ្រប់គ្នាចង់ញ៉ាំ ប៉ុន្តែ សូមកុំញ៉ាំវានៅមុនពេលចូលគេង ហើយវាកាន់តែប្រសើរទៀតនោះ ប្រសិនបើអ្នក ចៀសឆ្ងាយពីអាហារប្រភេទនេះ។ ឈីសដែលមានជាតិខ្លាញ់ខ្ពស់អាចពិបាករំលាយ មានន័យថាវាអាចបណ្តាលឱ្យអ្នកមានអារម្មណ៍ថាមិនស្រួល និងរំខានដល់ការគេងរបស់អ្នកប្រសិនបើអ្នកញ៉ាំវានៅពេលល្ងាចជិតដល់ម៉ោងចូលគេង។

ការញ៉ាំឈីសបន្តិចបន្ទួចសម្រាប់អាហារពេលព្រឹក អាចផ្តល់ឱ្យរាងកាយអ្នកនូវកាល់ស្យូម ហើយជួយជំរុញដល់ការលូតលាស់សាច់ដុំ និងសុខភាពឆ្អឹង។

៩. ផ្លែឈើជូរ

ផឹកទឹកក្រូចច្របាច់ស្រស់ៗមួយកែវ មើលទៅហាក់ដូចជាមានសុខភាពល្អ ប៉ុន្តែវាមិនមែនដូច្នោះទាំងស្រុងទេ។ ផ្លែក្រូចឆ្មារមានជាតិអាស៊ីតច្រើនហើយញ៉ាំវាជាមួយអាហារ ឬភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច វាអាចបង្កើតអាស៊ីតដែលអាចបណ្តាលឱ្យមានបញ្ហារំលាយអាហារមិនល្អមួយចំនួន ដូចជាការក្រហាយទ្រូង, មានអារម្មណ៍ឈឺចាប់ក្នុងក្រពះ និងការថយចុះនៃការស្រូបយកសារធាតុចិញ្ចឹម។ គ្រាន់តែរង់ចាំមួយភ្លែតបន្ទាប់ពីបរិភោបអាហាររួច អ្នកអាចរីករាយនឹងទឹកផ្លែឈើរបស់អ្នកបានហើយ។

១០. សណ្តែក

សណ្តែកមានជាតិ ហ្វៃប័រខ្ពស់ ដូច្នេះការបរិភោគវានៅពេលយប់អាចបណ្តាលឱ្យហើមពោះ និងបន្ថយគុណភាពនៃការគេងក្នុងចំណោមមនុស្សមួយចំនួន។ យកល្អគួរតែប្រយ័ត្នជាមួយផលិតផលបែបនេះ។ សណ្តែកគឺជាអាហារដ៏ល្អឥតខ្ចោះសម្រាប់អាហារថ្ងៃត្រង់ ឬអាហារពេលព្រឹក ព្រោះវាមានប្រយោជន៍ដល់ការរំលាយអាហារ និងមិនមានអារម្មណ៍ហើមពោះ ឬក៏ឆ្អែតពេកទេ។

១១. ផ្លែប៉ោម

ផ្លែប៉ោមមានជាតិ ហ្វៃប័រខ្ពស់ហើយមានអាស៊ីដធម្មជាតិដែលធ្វើអោយប្រសើរឡើងដល់ការរំលាយអាហារ និងមុខងារពោះវៀនធំ។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំផ្លែប៉ោមនៅពេលល្ងាចទឹកអាស៊ីតពីពួកវា អាចបង្កើតនៅក្នុងក្រពះបណ្តាលឱ្យមិនស្រួលខ្លះៗ។ ការញ៉ាំផ្លែប៉ោមនៅពេលយប់ក៏អាចនាំឱ្យមានការបង្កើតឧស្ម័នច្រើនពេក និងបញ្ហាជាមួយនឹងចលនាពោះវៀន។ វាកើតឡើងដោយសារតែការរំលាយអាហារថយចុះនៅពេលយប់ ហើយវាក៏ត្រូវការពេលច្រើនសម្រាប់ធ្វើការរំលាយផងដែរ។

ពេលវេលាល្អបំផុតសម្រាប់ញ៉ាំផ្លែប៉ោម គឺជាពេលព្រឹក។ វិធីនេះអ្នកអាចជំរុញចលនាពោះវៀនក្រោយពេលគេងយូរពេក។ វាមានប្រយោជន៍ច្រើន ជាពិសេសប្រសិនបើអ្នកញ៉ាំអាហារពេលល្ងាចយឺត ឬញ៉ាំអាហារដែលមិនល្អ។

១២. ទឹកដោះគោជូរ

យកល្អគួរតែចៀសវាងទទួលទានទឹកដោះគោជូរនៅពេលពោះទទេ ឬមុនពេលញ៉ាំអាហារ។ ទឹកដោះគោយ៉ាអួមានផ្ទុកអាស៊ីតឡាក់ទិកដែលអាចបន្ថយជាតិអាស៊ីតរបស់ក្រពះ។ វានឹងធ្វើអោយការរំលាយអាហារថយចុះ ខណៈពេលដែលអ្នកបរិភោកអាហាររបស់អ្នក។

ញ៉ាំទឹកដោះគោយ៉ាអួប្រហែល ១-២ ម៉ោងបន្ទាប់ពីអាហារ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងអស់នៃអាស៊ីតឡាក់ទិកសម្រាប់ការរំលាយអាហាររបស់អ្នក។ ការញ៉ាំទឹកដោះគោយ៉ាអួមួយចំណែកតូចមុនពេលចូលគេងវាជាជម្រើសល្អ ព្រោះវានឹងបំពេញរាងកាយរបស់អ្នកជាមួយនឹងជាតិប្រូតេអ៊ីនដែលរួមចំណែកដល់ការអភិវឌ្ឍសាច់ដុំ។

តើដំបូន្មានមួយណាដែលអ្នកពិបាកអនុវត្តន៍បំផុត? តើអ្នកមានវិធីសាស្រ្តផ្ទាល់ខ្លួនរបស់អ្នកសម្រាប់របៀបប្រកាន់ខ្ជាប់ទម្លាប់បរិភោគដែលធ្វើអោយមានសុខភាពល្អដែរ ឬទេ? ចែករំលែកបទពិសោធន៍របស់អ្នកជាមួយយើង!

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side

Loading...