គ្រែគេង ១៥​ ប្រភេទសំរាប់អ្នកត្រូវការដំណេកផាសុខភាព

គ្រែគេង ១៥​ ប្រភេទសំរាប់អ្នកត្រូវការដំណេកផាសុខភាព

          

បច្ចុប្បន្ននេះគេបានបង្កើតគ្រែឡើងមកដោយមាន​ភ្ជាប់ឧបករណ៏គ្រប់គ្រងសីតុណ្ហភាព និងមួយទៀតជាគ្រែដែលមានមុខងារប្រឆាំងនឹងការស្រមុក​ ហើយវាមិនមែនជាការស្រមើលស្រមៃទៀតទេ វាកើតមានរួចទៅហើយ។

គ្រែដេកមានការវិវត្តន៏យ៉ាងខ្លាំងទៅតាមសម័យកាល​នៃបច្ចេកវិទ្យា និង បែបបទនៃការរចនាតែមិនមានមនុស្សច្រើនទេដែលបានស្គាល់ពួកវា ដូច្នេះហើយទោះបីជាអ្នកត្រូវការសីតុណ្ហភាព ក្តៅឬត្រជាក់ ទន់ឬក៏ រឹង មានគ្រែយ៉ាងច្រើនដែលអាចបំពេញតំរូវការរបស់លោកអ្នកបាន។

យើងបានធ្វើការស្រាវជ្រាវរួចមកហើយដូចនេះ លោកអ្នកមិនចាំបាច់ពិបាកស្វែងរកទៀតទេ គ្រែគេង ១៥ ប្រភេទនេះនឹងធ្វើអោយលោកអ្នកចង់គេងលើ នៅពេលដែលបានឃើញវា។

១  គ្រែដែលអាចបន្ថែមឬបន្ថយសីតុណ្ហភាព លោកអ្នកអាចគេងនៅក្នុងសីតុណ្ហភាពមួយដែលអ្នកពេញចិត្តជាមួយ​ smartduvet dual-zone climate-control

២  គ្រែគេងដែលមានសំលេងបំពេរ ធ្វើអោយលោកអ្នកមានអារម្មណ៏គេងលក់ស្កប់ស្កល់

៣  គ្រែគេងមានទំរង់សំបុកកូននាង ជាកន្លែងសំរាកដ៏សមស្រប

៤  គ្រែគេងរូបរាងតុក្កតា Totoro

៥  គ្រែគេងដែលមានផ្ទៃទឹកជាកំរាល ធ្វើអោយអ្នកមានអារម្មណ៏ថាខ្លួនរបស់អ្នកអណ្តែតលើផ្ទៃទឹក

៦  គ្រែមានទំរង់ដូចសំបុកសត្វ ធ្វើអោយអ្នកមានផាសុខភាព និង គួរអោយស្រលាញ់

៧  Floating bed មើលទៅដូចជាអ្នកកំពុងតែគេងលើគ្រែដែលអណ្តែតក្នុងបន្ទប់

Loading...

៨  Ford’s smart bed រុញខ្លួនរបស់អ្នកទៅកាន់កន្លែងដ៏របស់អ្នក ប្រសិនបើគេងរើពេញគ្រែ

៩  គ្រែផ្តល់ផាសុខភាព Lovesac

១០  គ្រែគេងមានលក្ខណជាតង់ អាចផ្លាស់ប្តូរទីកន្លែងបាន

១១  គ្រែដែលអាចយោលបានដូចជាទោង

១២  Mode Smart Bed ជាគ្រែដែលមានមុខងារ បញ្ឈប់ការស្រមុករបស់អ្នក ហើយអាចបញ្ជាតាមទូរស័ព្ទដៃរបស់អ្នក

១៣  The Podtime គ្រែដែលមានលក្ខណដាច់ពីគេ ស្ងប់ស្ងាត់ មានប្រសិទ្ធិភាពក្នុងការសំរាក

១៤  The Adora Ultimate Smart Bed គ្រែមានមុខងារសម្បូរបែប រចនាមកជាមួយ កៅអីម៉ាស្សា ធ្នើរដាក់សៀវភៅ អំពូលភ្លើង និង រន្ធ USB

១៥  Enignum Wooden Canopy Bed ធ្វើអោយអ្នកមានអារម្មណ៏ថាអ្នកជា រាជបុត្រ ឬក៏រាជបុត្រីពេលគេងលើវា

ប្រភព bright side

 

Loading...