ម្តាយគ្រប់រូបប្រយ័ត្នផង! ​ក្មេងអាចកើតរោគផ្តាសាយថ្មីឆ្លងតែ២ថ្ងៃរលាកសួតអស់  ត្រូវនាំទៅពេទ្យគន្ធបុប្ផាឱ្យបានឆាប់បំផុត!

ម្តាយគ្រប់រូបប្រយ័ត្នផង! ​ក្មេងអាចកើតរោគផ្តាសាយថ្មីឆ្លងតែ២ថ្ងៃរលាកសួតអស់ ត្រូវនាំទៅពេទ្យគន្ធបុប្ផាឱ្យបានឆាប់បំផុត!

ភ្នំពេញ៖ ថ្មីៗនេះអ្នកម្តាយមួយរូបមានក្តីរន្ធត់ជាខ្លាំង ​ដោយកូនតូចរបស់ខ្លួនបានឆ្លងមេរោគផ្តាសាយថ្មី ​ដែលធ្វើឱ្យរលាកសួតធ្ងន់ធ្ងរ ​ថែមទាំងពេទ្យឯកជនមិនទទួលការព្យាបាលទៀតផង ​រហូតដល់នាំទោពេទ្យគន្ធបុប្ផាទើបជាសះស្បើយ។

តាមរយៈគណនីហ្វវេសប៊ុក Windy Candy បានសរសេររៀបរាប់ពីបទពិសោដន៍របស់ខ្លួនថា៖ «​ខ្ញុំចង់ចែករំលែកបទពិសោធន៍ ផ្ទាល់ ខ្លួន ទៅអ្នក ម្តាយទាំងអស់គ្នា អោយបានដឹងក្រែងជួបបញ្ហាដូចខ្ញុំ😥🙏🏻 សូមផ្ដាំដល់អ្នកម្ដាយគ្រប់រូប​ ដែលមានកូនៗតូចៗមេត្តាប្រុងប្រយ័ត្នចំពោះមេរោគផ្តាស់សាយ(RSV) មេរោគនេះមានការវិវឌ្ឍន៍លឿនណាស់ត្រឹមតែ2ថ្ងៃប៉ុណ្ណោះវាចូលដល់សួត ហើយធ្វើអោយរលាកសួតស្ទើតែទាំងអស់ មុនដំបូងអាការៈគាត់ក្អក ហៀរសំបោរ ដង្ហក់ ហើយឈប់បៅ បន្ទាប់មកខ្ញុំបានយកកូនរបស់ខ្ញុំទៅ មន្ទីរពេទ្យ ប៉ុន្តែមន្ទីរពេទ្យឯកជន(មិនទទួល) ព្យាបាលជំងឺ កូនរបស់ខ្ញុំឡើយ មានតែមន្ទីរពេទ្យគន្ធបុប្ផាតែមួយគត់ ដែរទទួលសង្គ្រោះកូនរបស់ខ្ញុំបានទាន់ពេលវេលា ពីព្រោះ អាការៈកូនខ្ញុំមានសភាព ធ្ងន់ធ្ងរ អាចនិយាយបានថា ស្ទើរតែផុតដង្ហើម អរគុណ🙏🏻ដល់លោកគ្រូ👨🏻‍⚕️ និងអ្នកគ្រូេពទ្យ 👩🏻‍⚕️ទាំងអស់ដែលនៅផ្នែកកុមារបន្ទប់Neo1ដែលបានជួយកូនខ្ញុំបានទាន់ពេល ហើយសូមប្រាប់ទៅមនុស្សមួយចំនួនកុំគិតថាខ្លួនមានលុយ💵ពេលកូនយើងឈឺធ្ងន់មានតែមន្ទីរពេទ្យគន្ធបុប្ផា តែមួយគត់ដែលហ៊ានទទួល🙏🏻ឥលូវកូនខ្ញុំបានជាសះស្បើយហើយ។

សូមបងៗជួយឧបត្ថម្ភម្នាក់បន្តិចបន្តួចក៏បាន អាណិតទារកតូចៗ ដើម្បីអោយមន្ទីរពេទ្យបន្តជួយជីវិតកុមារកម្ពុជាបន្តទៀត។

សូមបងៗដែលមានមនុស្សធម៌ជួយshareយកបុណ្យទៅ៕

#អរគុណមន្ទីរពេទ្យគន្ធបុប្ផា🙏🏻🏥

#កូនអើយកូន ទឹកដោះម្ដាយថ្លៃ🤱🏻😭 »។

ក្រោយពីអានរឿងរ៉ាវរបស់អ្នកម្តាយមួយរូបនេះរួច ​សង្ឃឹមម្តាយឪពុក និងអាណាព្យាបាលបង្ហើនការប្រុងប្រយ័ត្ន និងមើលថែកូនតូចៗរបស់ខ្លួនឱ្យបានល្អ ​ហើយបើមានរោគសញ្ញាតាមការរៀបរាប់ខាងលើសូមប្រញាប់បញ្ជូនកូនទៅមន្ទិរពេទ្យគន្ធបុប្ផាជាបន្ទាន់៕

Loading...

Loading...