ខ្វះថ្ងៃទិញណាស់! គ្រាន់បើកផ្សារថ្ងៃដំបូងដណ្ដើមគ្នាទិញមានអីរបួស១៦នាក់…

ខ្វះថ្ងៃទិញណាស់! គ្រាន់បើកផ្សារថ្ងៃដំបូងដណ្ដើមគ្នាទិញមានអីរបួស១៦នាក់…

គ្រាន់តែបើកទ្វារផ្សារទំនើបថ្មីមួយជាលើកដំបូងនៅក្នុងក្រុងបាចុង ខេត្ដស៊ីឈួន ប្រទេសចិនមនុស្សម្នាជាច្រើនបានសម្រុកដណ្ដើមគ្នាចូលដើម្បីទិញទំនិញ។

ផ្សារទំនើប Baishang នេះបានបើកដំណើរការនៅម៉ោង ៧ ៖ ៣០ ព្រឹកប៉ុន្តែមនុស្សជាច្រើន បានឈររង់ចាំយ៉ាងអន្ទះសាររួចទៅហើយ នៅខាងក្រៅផ្សារ តាំងពីម៉ោង ៧៖ ០០ ព្រឹក។ នៅពេលផ្សារទំនើបបើកទ្វារភ្លាមពួកគេ នាំគ្នាសម្រុកចូលចុះជណ្តើរដើម្បីប្រជែងគ្នាឲ្យបានទៅមុនគេ។

Loading...

ការដណ្ដើមគ្នារត់ទៅមុខ បានបណ្តាលឱ្យមនុស្សរត់ជាន់គ្នា ១៦ នាក់រងរបួសក្នុងនោះមានម្នាក់រងរបួសធ្ងន់។

ផ្សារទំនើបត្រូវបានបិទជាបណ្តោះអាសន្នហើយអ្នកទទួលខុសត្រូវ  ត្រូវបានឃាត់ខ្លួនខណៈការស៊ើបអង្កេតកំពុងដំណើរការ។

Loading...