គួរឲ្យខ្លាចមែន! បងកឺកឺយើងបើកគ្មានដឹងអីទេ បុកក្មេងប៉ើងដូចសំឡី!!!

គួរឲ្យខ្លាចមែន! បងកឺកឺយើងបើកគ្មានដឹងអីទេ បុកក្មេងប៉ើងដូចសំឡី!!!

ផ្ទុះការចែកចាយពេញបណ្តាញសង្គមចិន ដែលបង្ហាញ​ក្មេងប្រុសម្នាក់ស្លៀកពាក់ឯកសណ្ឋានសិស្សសាលា បានឆ្លងកាត់គំនូសឆ្លងផ្លូវរបស់អ្នកថ្មើរជើងក្បែរវិទ្យាល័យដោយភ្នែកមើលត្រង់ទៅមុខ  នៅពេលដែលក្មេងប្រុសនោះក្រលេកមើលទៅខាងស្តាំវាយឺតពេលបាត់ទៅហើយ រថយន្តដឹកទំនិញមួយគ្រឿងបើកមិនបានបន្ថយល្បឿនបណ្ដាលបុកក្មេងប្រុសនោះប៉ើងដូចសំឡី។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានអោយដឹងថាក្មេងប្រុសនេះត្រូវបានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ។ មរណភាពរបស់ក្មេងប្រុសនេះបានកើតឡើងនៅសប្តាហ៍ដំបូងបន្ទាប់ពីការឈប់សម្រាកវិស្សមកាល សម្រាប់កុមារនៅប្រទេសចិន។ គ្រោះថ្នាក់ចរាចរណ៍ពេលនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលីស។

Loading...

Loading...