ផ្នែមមួយនៃប្រវត្តិសាស្រ្តប្រទេសឥណ្ឌាដំណាក់កាលក្រោយអាណានិគមអង់គ្លេស

ផ្នែមមួយនៃប្រវត្តិសាស្រ្តប្រទេសឥណ្ឌាដំណាក់កាលក្រោយអាណានិគមអង់គ្លេស

ប្រទេសឥណ្ឌា គឺជាប្រទេសដែលមានទំហំផ្ទៃដីធំជាងគេ បើគិតក្នុងតំបន់អាស៊ីខាងត្បូង ខណៈជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២ លើលោកបន្ទាប់​ពីចិន។

ឥណ្ឌា បច្ចុប្បន្នភាពក៏ជាប្រទេសមហាអំណាចខាងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍផង​ដែរ​។ តែយើងក្រឡេកទៅអតីតកាលបន្តិច ឥណ្ឌា គឺទទួលបានឥទ្ធិពលនៃការគ្រប់គ្រង និងរបៀបរដ្ឋបាលដែលជំរុញឲ្យឥណ្ឌាក្លាយជាមហាអំណាចដូចសព្វថ្ងៃនោះគឺ ការដាក់អាណានិគមពីសំណាក់ចក្រភពអង់គ្លេស។

ប្រទេសឥណ្ឌា បានឆ្លងផុត និងទទួលបានឯករាជ្យជាផ្លូវការពីរដ្ឋាភិបាលអង់គ្លេស នៅឆ្នាំ១៩៤៦។ នៅក្នុងច្បាប់ស្តីពីឯករាជ្យភាពរបស់ឥណ្ឌា ដែលបានអនុម័តនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៧ រដ្ឋាភិបាលអង់គ្លេស បានបំបែករដ្ឋជាពីរដល់សព្វថ្ងៃនោះគឺ សហភាពឥណ្ឌា និងបា៉គីស្ថាន។ ការបែងចែកនេះដោយផ្អែកលើមូលដ្ឋាននៃអ្នកកាន់សាសនា ខុសពីគ្នាពោលគឺរវាងអ្នកកាន់សាសនាហិណ្ឌូ និងពួកអ្នកកាន់សាសនាអ៊ីស្លាម ខណៈអ្នកសាសនានិយមទាំងសងខាងនេះ នៅតែបង្ករជម្លោះទល់សព្វថ្ងៃ។

[caption id="attachment_39084" align="alignnone" width="3670"] 12th October 1939: Mahatma Gandhi (Mohandas Karamchand Gandhi, 1869 - 1948) arrives in Delhi with members of his staff to confer with Viceroy Lord Linlithgow on the question of the War. To the left of Gandhi is Mahadir Desai and further left is Rajendra Prasad (1884 - 1963). Original Publication: Picture Post - 4325 - India - pub. 1950 (Photo by Central Press/Getty Images)[/caption]

ទីបំផុតជាផ្លូវការ ច្បាប់រដ្ឋធម្មនុញ្ញ ដែលបានអនុម័តនៅឆ្នាំ១៩៥០ កំឡុងខែមករា បានបង្កើតឲ្យលេចរូបរាងឡើងនូវ សាធារណរដ្ឋឥណ្ឌា ជាផ្លូវការ ប៉ុន្តែគ្រានោះ សាធារណរដ្ឋមួយនេះស្ថិតនៅជាសមាជិកសម្ព័ន្ធភាពជាមួយចក្រភពអង់គ្លេស។ រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌាទី១ គឺបានដឹកនាំដោយលោក នេរុ និងបន្តមកដល់កូនស្រីអតីតវីរៈបុរសជាតិឥណ្ឌាលោក មហាត្មិះ គន្ធី ពោលគឺ អ្នកស្រី ឥន្ឌ្រាគន្ធី ។ ក្រោយផ្តាច់ខ្លួនពីការគ្រប់គ្រងរបស់អង់គ្លេស គោលនយោបាយសំខាន់ទី១ របស់រដ្ឋាភិបាលឥណ្ឌា គឺផ្តោតលើវិស័យកសិកម្ម។

[caption id="attachment_39083" align="alignnone" width="1498"] LEAD Technologies Inc. V1.01[/caption]

Loading...

ច្បាប់ដែលសំខាន់មួយនោះគឺ ការធ្វើដីសម្បទានរបស់រដ្ឋឲ្យទៅដល់កសិករជាច្រើន​លើសលប់ ដើម្បីបង្កើតផលដំណាំ។ រដ្ឋាភិបាលឥណ្ឌា បានខិតខំលើការជួយទ្រទ្រង់​លើវិស័យកសិកម្មនេះដល់ប្រជាពលរដ្ឋគ្រប់រូប ប៉ុន្តែយ៉ាងណាដោយសារតែចំនួននៃប្រជាជនច្រើនលើសលប់ គិតមកទល់សព្វថ្ងៃនៅតែមានប្រជាជនរាប់លាននាក់ ក្រីក្រតោកយ៉ាកដដែល។

ទាក់ទងរបបសេដ្ឋកិច្ចវិញ ឥណ្ឌា បានប្រកាន់នូវលទ្ធិមូលធននិយមដូចបណ្តាប្រទេសអឺរ៉ុប។ ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ បានបង្កើតឲ្យមានទំនាក់ទំនងទីផ្សារ និងការវិនិយោគជាច្រើន ដោយសារតែកម្លាំងនៃប្រជាជនឥណ្ឌាក៏មានច្រើនដែរនោះ។ ដើម្បីបង្កើនចំណូល​ថវិកាជាតិ រដ្ឋាភិបាលឥណ្ឌា ក៏បានលូកដៃក្នុងការធ្វើឧស្សាហកម្ម ដែលមានដូចជា ស្លដែក គីមី ថាមពលបរិមាណូ... ជាដើម ហើយក៏ជាកត្តារួមចំណែកបានប្រមាណ​២០% ផងដែរដល់ចំណូលសេដ្ឋកិច្ចសរុបនៃប្រទេសឥណ្ឌានាសម័យនោះ។

ចំពោះស្ថានភាពនយោបាយ ឥណ្ឌា បានប្រកាន់យកប្រព័ន្ធសភាប្រជាធិបតេយ្យ ដូចនឹងប្រទេសអង់គ្លេស។ ការដឹកនាំប្រទេស ផ្អែកទៅលើការបោះឆ្នោត និងជ្រើសរើសរដ្ឋាភិបាលចេញមកពីប្រព័ន្ធពហុបក្សក្នុងសភា។ យ៉ាងណា! រឿងមួយដែលនៅតែជាបញ្ហា មកទល់សព្វថ្ងៃនោះគឺ ការគ្រប់គ្រងលើប្រពៃណី ទំនៀមទម្លាប់ សាសនា នៃប្រជាជនសរុបនៃប្រទេសយក្សអាស៊ីខាងត្បូងមួយនេះ នៅតែមិនអាចដោះស្រាយបានងាយដដែល។

ជម្លោះរវាងអ្នកសាសនានិយមខុសៗគ្នា នៅតែកើតមានឡើងនៅតាមតំបន់នីមួយៗ ក្នុងប្រទេសឥណ្ឌា។ ការប្រកាន់វណ្ណៈ នៅតែមាន ពីព្រោះមុនការដកអាណានិគម ឥទ្ធិពលនៃជំនឿប្រកាន់វណ្ណៈក្នុងប្រទេសឥណ្ឌា នៅពុំទាន់សាបសូន្យនៅឡើយ ខណៈប្រជាជនសរុបប្រមាណ៣ភាគ៤ សុទ្ធតែកើតក្នុងអម្បូរវណ្ណៈទាប។ បញ្ហាចម្បងមួយវិញទៀតនោះគឺ  កំណើនប្រជាជនឥតឈប់ឈរ ក៏បានបង្កើតជាកង្វល់មួយធំដល់ប្រទេសឥណ្ឌាផងដែរ ដែលជាប្រទេសម្បូរទៅដោយមនុស្ស ប៉ុន្តែកម្រិតនៅធនធានមនុស្សគិតជាភាគរយនៅទាបនៅឡើយ៕

 

Loading...