ស្នេហាចាស់ៗច្បាស់ និងស្មោះជាងមនុស្សសម័យឥឡូវ! អាណិតលោកតាណាស់ចង់នៅក្បែរសម្រាន្តជិតលោកយាយលុះនាទីចុងក្រោយ

ស្នេហាចាស់ៗច្បាស់ និងស្មោះជាងមនុស្សសម័យឥឡូវ! អាណិតលោកតាណាស់ចង់នៅក្បែរសម្រាន្តជិតលោកយាយលុះនាទីចុងក្រោយ

សព្វថ្ងៃនេះស្នេហាក្មេងៗ ​គេគ្រប់គ្នារមែងយល់ថាត្រឹមតែជាស្នេហាភ្លើងចំបើង ​ពោលគឺឃើញភ្លាមស្រលាញ់ភ្លែត  ឬឆាប់ការលឿនៗ ​តែលែងលះក៏លឿនដែរ។ ​តែបើក្រឡេកទៅមើលសម័យមុនវិញ ​ការរៀបការពេលខ្លះជាការចាប់គូរបស់ចាសៗ ​ឬអាចនិយាយបានថាស្នេហាជាការចាប់បង្ខំតាមទំនៀមបុរាណ ​តែស្នេហារបស់ចាស់ៗបែរជាស្រលាញ់គ្នាស្មោះស្ម័គ្រ ​មិនសូវជាលឺរឿងឈ្លោះប្រកែក​​ឬលែងលះគ្នាឡើយ។

ជាក់ស្តែងថ្មីៗនេះ ​រឿងគួរឱ្យរំជើបរំជួលមួយ  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានចិត្តអាណិតអាសូរជាខ្លាំង​​ព្រោះតែលោកតាមួយរូប ​ក្រោយពេលលោកយាយបានស្លាប់លាចាកលោកចោលទៅ ​លោកតាបែរជាមិនព្រមទៅណា ​សុខចិត្តនៅក្បែរលោកយាយឱ្យបានយូរតាមដែលអាចទៅរួម។

យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Naii Yin​ ដែល​ត្រូវ​ជា​ចៅរបស់លោកតា​ បានឱ្យយ​ដឹង​ថា​៖​ «អាណិតតាខ្ញុំណាស់​ ប្រាប់គាត់អោយទៅសម្រាន​ គាត់ថាគាត់បិទភ្នែកមិនលក់ទេ​ អោយទៅណាក៏អត់ទៅដែរ​ គាត់ថាចង់នៅជិតយាយមិនយូរទៀតទេ​គាត់លែងបាននៅជិតយាយទៀតហេីយ»៕

Loading...

Loading...