ការមានបានខ្លាំងពេក  មិនបានធ្វើឱ្យអ្នកមានសុភមង្គលដូចចិត្តប៉ងចង់បានឡើយ ​ព្រោះអ្វីៗនឹងចាប់ផ្តើមប្រែប្រួល!

ការមានបានខ្លាំងពេក  មិនបានធ្វើឱ្យអ្នកមានសុភមង្គលដូចចិត្តប៉ងចង់បានឡើយ ​ព្រោះអ្វីៗនឹងចាប់ផ្តើមប្រែប្រួល!

ជាការពិតណាស់​​ ​អ្នកណាៗក៏ចង់ក្លាយទៅជាអ្នកមាន  លុយចាយមិនខ្វះ ​ចង់ទិញអីបានហ្នឹងដូចចិត្ត ​ពោលគេគ្រប់គ្នាយល់ថា  ការក្លាយទៅជាអ្នកមានខ្លាំងគេនឹងមានអ្វីៗគ្រប់យ៉ាង តែសម្រាប់លោក ​Jack  Ma  បែរជាយល់ថា  ការមានបានខ្លាំងមិនបានធ្វើឱ្យមនុស្សមានសុភមង្គលឡើយ។

លោក ​Jack  Ma  បានបន្តទៀតថា ការពិតអ្នកដែលមានជីវភាពសមរម្យបង្គួរ ​ ពោលគឺមានប្រាក់ខែសមរម្យ ​មានផ្ទះតូចមួយ កូនឡានមួយ ​គ្រួសារមួយ ​និងអាចមានលុយគ្រប់គ្រាន់ក្នុងការចាយវាយ ​គឺជាអ្នកដែលមានសុភមង្គលជាងគេទៅវិញទេ ​ហើយសេចក្តីសុខពិតមិនសំខាន់លើប្រាក់ឡើយ ​នោះគឺជីវិតដ៏រីករាយមួយ។

នៅក្នុងនោះបើទោះបីជាលោក ​Jack Ma  គឺជា​មហាសេដ្ឋី​ដែល​មាន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​ចិន​ក៏ដោយ ​តែលោកបែរជាយល់ថា ការ​មាន​ខ្លាំង​ពេក​មិន​អាច​នាំ​សុភមង្គល​ឡើយ នោះក៏ដោយសារតែការមានប្រាកើកាន់តែច្រើន ​បញ្ហានឹងចាប់ផ្តើមកើតមាន ហើយការងារក៏កាន់តែរវល់ដែរ ដោយលោក ​Jack Ma  ធ្លាប់បាននិយាយថា កាលពីលោក ធ្វើ​ជា​គ្រូប​ង្រៀនដែល​រក​ចំណូល​បាន​ទាប​ជាង ១២ ដុល្លារ​ក្នុង​មួយ​ម៉ោង លោក​បែរជាមាន​សេចក្តី​សុខ និងភាពរីករាយ​ជាង​ពេល​ក្លាយ​ទៅជា​មហាសេដ្ឋី​នៅពេលនេះទៅទៀត។

ងាកមកកាន់ជីវិតមនុស្សសព្វថ្ងៃ ​ពិតណាស់  ពាក្យចាស់ដែលពោលថា ​«  លុយមិនអាចទិញសុភមង្គលបាន ​» ​ត្រូវគ្រប់គ្នាមានការប្រឆាំងព្រោះពួកគេយល់ថា មានលុយទើបធ្វើឱ្យគេមានក្តីសុខបាន ​លុយទើបធ្វើឱ្យពូកគេអាចដោះស្រាយបញ្ហាចំពោះមុខបាន។  តែនៅក្នុងនោះ ​អ្នកប្រហែលជាអាចបាត់បង់រឿងខ្លះនៅពេលដែលអ្នកមានបានដូចជា៖

Loading...

-បាត់បង់ពេលវេលាផ្ទាល់ខ្លួន ​ជាមួយគ្រួសារ ​និងមនុស្សជាទិស្រលាញ់

-អ្នកនឹងធ្វើការលើសមុន  និងមមាញឹកលើសមុន

-ជីវិតរបស់អ្នកនឹងធ្វើការផ្លាស់ប្តូរទាំងស្រុង ​ជាពិសេសគឺមនុស្សជុំវិញខ្លួន  ព្រោះការក្លាយទៅជាអ្នកមាន ​អ្នកនឹងមានសូវជាមានមិត្តពិតប្រាកដដូចមុនឡើយ មនុស្សជុំវិញគឺសុទ្ធតែក្លែងបន្លំព្រោះផលប្រយោជន៍

-គ្រួសារ ​និងសមាជិកគ្រួសាររបស់អ្នកអាចនឹងប្រែប្រួល ​ឬអ្នកខ្លួន​ឯងនឹងប្រែប្រួល ​រួមទាំងបញ្ហានៅក្នុងជីវិតជាច្រើនទៀតដែលអ្នកត្រូវប្រឈមមុខ៕

រក្សាសិទ្ធ៖ ​Sad Life

Loading...