ប្រសិនបើមិនចង់អោយធ្មេញរបស់អ្នកខូច សូមកុំធ្វើរឿងទាំងនេះ!

ប្រសិនបើមិនចង់អោយធ្មេញរបស់អ្នកខូច សូមកុំធ្វើរឿងទាំងនេះ!

ធ្មេញគឺសារធាតុមួយដែលមានកម្លាំងរឹងមាំបំផុតនៅក្នុងខ្លួនរបស់យើង។ ប៉ុន្តែទោះបីជាវាមានកម្លាំងខ្លាំងយ៉ាងណាក៏ដោយ ក៏ធ្មេញរបស់យើងនៅតែអាចទ្រុឌទ្រោមបានដែរ។ នៅពេលដែលធ្មេញរបស់យើងខូច យើងប្រាកដជារអ៊ូរទាំជាមួយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់របស់យើងជាពុំខាន។ ដូច្នេះប្រសិនបើអ្នកមិនចង់អោយអ្វីៗហួសពេលនោះទេ អ្នកគួរតែថែទាំធ្មេញរបស់អ្នកអោយបានល្អ។

ដើម្បីជួយអ្នកទាំងអស់គ្នាចៀសផុតពីបញ្ហាខូចធ្មេញ គេហទំព័រ Bright Side បានរកឃើញរឿងមួយចំនួនដែលយើងបានធ្វើវាជាញឹកញាប់ ហើយមិនដឹងថាពួកវាអាចប៉ះពាល់ និងបង្ករគ្រោះថ្នាក់ដល់ធ្មេញរបស់យើងនោះទេ។ យើងខ្ញុំសង្ឃឹមថាមិត្តអ្នកអានទាំងអស់គ្នានឹងពេញចិត្តនូវការបកស្រាយមួយនេះ។

១. ការបរិភោបអាហារ ឬភេសជ្ជៈដែលមានពណ៌ខ្មៅ

ភេសជ្ជៈដូចជាកាហ្វេ ស្រាក្រហម និងតែខ្មៅមានផ្ទុកគ្រឿងផ្សំដែលគេហៅថាតានីន។ ពួកវាបង្កើតសមាសធាតុពណ៌ជាប់នឹងធ្មេញរបស់អ្នក ដូច្នេះវាអាចបង្ករឱ្យធ្មេញរបស់អ្នកក្លាយជាពណ៌លឿង។ អាហារដូចជាផ្លែប៊ឺរី ប៉េងប៉ោះ និងស្ករគ្រាប់ក៏អាចនាំឱ្យមានស្នាមប្រឡាក់លើធ្មេញរបស់អ្នកផងដែរ។

២. ការប្រើប្រាស់ច្រាសដុសធ្មេញ និងរបៀបនៃការដុសធ្មេញ

  • កុំដុសធ្មេញរបស់អ្នកខ្លាំងពេក។ ធ្វើបែបនេះអាចធ្វើឱ្យខូចធ្មេញ និងអញ្ចាញធ្មេញរបស់អ្នក។
  • ការដុសធ្មេញពីឆ្វេងទៅស្តាំគឺមិនគ្រប់គ្រាន់ទេ។ វិធីដែលត្រឹមត្រូវគឺ៖ ចាប់ផ្តើមពីថ្គាមរបស់អ្នក ហើយដុសឡើងលើ និងចុះក្រោម។ ដុសវាប្រមាណ ២ នាទីហើយត្រូវប្រាកដថាអ្នកបានធ្វើវារហូតដល់ណុចដែលពិបាកទៅដល់ផងដែរ។
  • កុំដុសធ្មេញរបស់អ្នកភ្លាមៗបន្ទាប់ពីបរិភោគអាហាររួច។ អាហារដែលមានជាតិអាស៊ីតអាចធ្វើឱ្យស្រោមធ្មេញរបស់អ្នកចុះខ្សោយ ដូច្នេះការដុសធ្មេញភ្លាមៗអាចធ្វើឱ្យពួកវាខូច សូមទុកវាយ៉ាងហោចណាស់ ៣០នាទីទើបដុសធ្មេញចេញ។
  • កុំប្រើច្រាសដុសធ្មេញមួយយូរពេក។ ផ្លាស់ប្តូរវាយ៉ាងហោចណាស់រៀងរាល់ ៣ ទៅ ៤ ខែម្តង បើមិនដូច្នេះទេវានឹងមិនសូវមានប្រសិទ្ធភាពទេ។

៣. ការប្រើធ្មេញរបស់អ្នកដើម្បីបើកគំរបអ្វីមួយ

ការប្រើធ្មេញរបស់អ្នកជាឧបករណ៍មួយដើម្បីបើកគំរបដបស្រាបៀរ ឬកាត់ស្លាកសម្លៀកបំពាក់អាចនឹងងាយស្រួល។ ប៉ុន្តែវាពិតជាមិនល្អសម្រាប់ធ្មេញរបស់អ្នកនោះទេ ព្រោះវាអាចធ្វើឱ្យពួកវាប្រេះស្រាំ ហើយក៏អាចបណ្តាលឱ្យបាក់ផងដែរ។

៤. ការប្រើប្រាស់ទម្លាប់អាក្រក់

Loading...

ការខាំក្រចករបស់អ្នកអាចធ្វើឱ្យខូចអញ្ចាញធ្មេញ និងបណ្តាលឱ្យធ្មេញរបស់អ្នកបែក។ ការខាំវត្ថុដែលមិនអាចបរិភោគបានដូចជាខ្មៅដៃ និងប៊ិចក៏អាចមានឥទ្ធិពលស្រដៀងគ្នានេះដែរ។

៥. ការយកកំទេចអាហារចេញពីធ្មេញតាមរបៀបដែលមិនត្រឹមត្រូវ

[caption id="attachment_39054" align="alignnone" width="728"] Close-up Of A Man Flossing His Teeth[/caption]

ការដុសសម្អាតអាចជួយយកបំណែកអាហារ និងបន្ទះតូចៗដែលជាប់នឹងធ្មេញ​​ និងការពារការរលាកអញ្ចាញធ្មេញ។ ទោះយ៉ាងណាក៏ដោយមនុស្សមួយចំនួន បានប្រើខ្សែសម្អាតធ្មេញដោយមិនត្រឹមត្រូវ បែរជាធ្វើអោយខូចដល់បន្ទះការពារនៅក្រោមអញ្ចាញធ្មេញរបស់ពួកគេទៅវិញ។

៦. ការញ៉ាំអាហារសម្រន់ជាប្រចាំ

ប្រសិនបើអ្នកញ៉ាំអាហារសម្រន់ជាញឹកញាប់ ជាតិអាស៊ីតដែលមាននៅក្នុងអាហារ អាចប៉ះពាល់នឹងធ្មេញរបស់អ្នក ហើយធ្វើឱ្យពួកវាខូច  ឬបណ្តាលឱ្យបែក និងប្រហោងធ្មេញទៀតផង។

៧. ធ្វើឱ្យធ្មេញរបស់សតាមររៀបដែលមិនត្រឹម

មធ្យោបាយដែលមានសុវត្ថិភាពបំផុតដើម្បីធ្វើឱ្យធ្មេញសរបស់អ្នកគឺទៅរកពេទ្យធ្មេញ ដែលមានសមត្ថភាព។ ប្រសិនបើអ្នកសំរេចចិត្តទិញផលិតផលធ្វើឱ្យធ្មេញស និងធ្វើនីតិវិធីដោយខ្លួនឯងត្រូវប្រាកដថា អ្នកដឹងពីរបៀបធ្វើវាឱ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេភាពប្រែប្រួលធ្មេញរបស់អ្នកអាចកើនឡើង ហើយថែមទាំងប៉ះពាល់ដល់អញ្ចាញធ្មេញរបស់អ្នកទៀតផង។ ពិគ្រោះជាមួយពេទ្យធ្មេញជាមុនសិន ជាពិសេសប្រសិនបើអ្នកមានបញ្ហាធ្មេញដូចជាពុកធ្មេញ ឬបញ្ហាអញ្ចាញធ្មេញ។

តើអ្នកបានធ្វើអ្វីមួយដែលអាចបំផ្លាញដល់ធ្មេញរបស់អ្នកដែរ ឬទេ? តើអ្នកចង់ផ្លាស់ប្តូរទម្លាប់ខ្លះៗទេ? យើងចង់ដឹងពីគំនិតរបស់អ្នកនៅក្នុងប្រអប់មតិយោបល់។

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side

Loading...