៨ វិធីដើម្បីរក្សាចំណងស្នេហាអោយបានភាពយូរអង្វែង

៨ វិធីដើម្បីរក្សាចំណងស្នេហាអោយបានភាពយូរអង្វែង

happy-young-couple-picture-id470309364 (612×408)

ពេលខ្លះ យើងជួបមនុស្សច្រើន មនុស្សខ្លះបានជួបត្រឹមរយ៖ពេលខ្លី ហើយអ្នកខ្លះចំនាយពេលវេលាយ៉ាងយូរ ប៉ុន្តែមិនបាននូវជាមួយគ្នា។  បើអ្នកបានជួបមនុស្សប្រុសទាំង ៨ ប្រភេទនេះ កុំបោះបង់គេចោល។

១. កុំនិយាយកុហក

មនុស្សស្រីជាច្រើនត្រូវរងគ្រោះដោយសារពាក្យកុហក ហើយធ្វើអោយនាងអស់ជំនឿជាក់លើមនុស្សប្រុសតទៀត។ គ្រាន់តែប្រើប្រាស់នូវពាក្យសំដីដែលជាការពិតជាមួយនាង និយាយត្រង់ៗទៅការពិតនូវតែជាការពិត។ វាមិនខាតបង់អីទេគ្រាន់តែនិយាយតាមត្រង់នោះ។

d702d1a3c3a20ef6a5df6d8a1c2d1b5f.jpg (600×900)

 ២. រក្សាការស្រលាញ់របស់អ្នកអោយមានភាពរឹងមាំនិងដូចពេលចាប់ផ្តើមជានិច្ច

កុំអោយគេថា មនុស្សប្រុសស្រលាញ់តែដំបូង យូរៗទៅដោះដៃធ្វើព្រងើយកន្ទើយមិនចេះយល់ពីគ្នាដូចមុន។ យើងគួរតែចេះរក្សាអ្វីដែលជាទំលាប់ដូចមុន រៀនយល់ពីគ្នា សិក្សារពីគ្នា អោយបានច្រើន នោះធ្វើអោយការស្រលាញ់អាចរក្សានូវដដែល និងមានភាពរឹងមាំជានិច្ច។

246bdf5f6612864b7c78651f036f1a68.jpg (564×752)

 

៣. ប្រាប់ពីគោលបំណងរបស់អ្នក

មនុស្សប្រុសដែលហាននិយាយពីអនាគតរបស់គាត់ប្រាប់យើង ដោយមិនមានអ្វីលាក់បាំង ជាមនុស្សដែលគួរអោយស្រលាញ់បំផុត។ គេធ្វើអោយយើងមានអារម្មណ៏ថា យើងមានភាពជឿជាក់ទៅលើគ្នាទៅវិញទៅមក ដោយមិនមានភាពលាក់បាំង។

16b0f3570735132170843e8e53ecfdea.jpg (564×845)

៤. ធ្វើទៅតាមអ្វីដែលអ្នកបានសន្យា

នរណាក៏ស្រលាញ់មនុស្សដែលគោរពពាក្យសំដឺខ្លួនឯង និយាយយ៉ាងណាគួរធ្វើយ៉ាងហ្នឹង ធ្វើដូចនេះយើងហ្នឹងក្លាយជាមនុស្សដែលគោរពពាក្យសន្យារបស់ខ្លួន។ បើបានជួបមនុស្សបែបនេះ ត្រូវថែរក្សាអោយបានល្អបំផុត។

62f568552e7d6a7259d5dfb64318fa12.jpg (500×751)

៥. ក្លាហានប្រាប់ពីអារម្មណ៍របស់ខ្លួនថាយើងស្រលាញ់គេប៉ុណ្ណា

មនុស្សប្រុសដែលហ៊ានប្រាប់ពីទំហំការស្រលាញ់របស់ខ្លួនទៅកាន់មនុស្សដែលខ្លួនស្រលាញ់ជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ ហ៊ានទទួលស្គាល់ការពិត បង្ហាញពីអារម្មណ៏របស់ខ្លួនទៅកាន់មនុស្សដែលខ្លួនស្រលាញ់វាជាទង្វើដែលបង្ហាញពីការស្រលាញ់គ្នាទៅវិញទៅមក ដោយមិនមានភាពលាក់លាម។ ស្នេហានេះជាស្នេហាដែលមានភាពយូរអង្វែងបំផុត។

Loading...

88befddf561a3c0211fe1b21cb61302f.jpg (564×698)

៦.  ហ៊ានផ្លាស់ប្តូរដើម្បីកសាងសម្ពភាពអោយបានយូរអង្វែង

យើងដឹងហើយថាមនុស្សម្នាក់ៗ សុទ្ធតែមានចំនុចខ្វះខាតរៀងខ្លួន យើងគួរតែធ្វើការផ្លាស់ប្តូរនូវចំនុចមួយចំនួនដែលយើងគិតថា ថាមិនល្អ វាមិនសាកសម កែតំរូវចំនុចខ្វះខាតដែលមាន។ កសាងភាពល្អឥតខ្ចោះជាមួយគ្នា។

4c94b780aeaa5f6617992dbf903ddc34.jpg (564×705)

៧. លើកទឹកចិត្តគ្នាទៅវិញទៅមក

ការលើកទឹកចិត្តគ្នាទៅវិញទៅមកធ្វើអោយគូរស្នេហ៏នូវជាមួយគ្នាបានយូរអង្វែង។ មនុស្សម្នាក់ៗមានភាពនឿយហត់ ភាពស្មុគស្មាញ ច្រើនរៀងខ្លួន ការលើកទឹកចិត្តពិតជាមានសារសំខាន់ខ្លាំងបំផុតសំរាប់មនស្សម្នាក់ៗ ។

06960506c1653e0e35e1a0b2d7f73fa1.jpg (564×889)

៨.  ផ្តោតសំខាន់ការបង្កើតអនាគតរួមគ្នា

ការដើរផ្លូវវែងឆ្ងាយជាមួយគ្នា ធ្វើអោយយើងអាចយល់ពីគ្នាបានកាន់តែច្រើន ពីព្រោះវាមានឧបសគ្គ ទុក្ខសោក  ភាពសប្បាយរីករាយកើតឡើងជាមួួយគ្នា។

94ba1182467492a009feb2225d6edfc4.jpg (564×774)

large.jpg (500×625)

 

 

 

Loading...