កាំភ្លើង Sniper ជំនាន់ថ្មីម៉ាក SVCh-308 រុស្សីទើបផលិតបាន លោកពូទីនសាកល្បងមុនគេ(មានវីដេអូ)

កាំភ្លើង Sniper ជំនាន់ថ្មីម៉ាក SVCh-308 រុស្សីទើបផលិតបាន លោកពូទីនសាកល្បងមុនគេ(មានវីដេអូ)

ប្រព័ន្ធផ្សព្វផ្សាយរុស្សីបានបញ្ចេញវីដេអូមួយស្ដីពី ប្រធានាធិបតីរុស្សីលោក Vladimir Putin សាកល្បងកាំភ្លើងលបបាញ់ជំនាន់ថ្មីដែលជាស្នាដៃថ្មីបំផុតមួយខណៈលោក ពូទីនជាអ្នកសាកល្បងមុនគេ។

ក្នុងវីដេអូ! ពូទីនចាប់ផ្ដើមសម្លឹងកែវឆ្លុះនៃកាំភ្លើងម៉ាក SVCh-308 ហើយបាញ់ទៅកាន់គោលដៅកដែលសកម្មភាពនេះស្ថិតក្នុងតំបន់ Kubinka ជិតទីក្រុងម៉ូស្គូ។

កាំភ្លើង​លបបាញ់ (Sniper Rifle) ពាក់កណ្ដាលស្វ័យប្រវត្តិជំនាន់ចុងក្រោយបំផុតនេះ ជាផលិតផលរបស់រោងចក្រដ៏ល្បីរបស់រុស្សីគឺ Kalashnikov ហើយកាំភ្លើងនេះត្រូវបានគេរាយការណ៍ជាអ្នកស្នងដំណែងកាំភ្លើងលបបាញ់ Dragunov ដ៏ល្បីល្បាញ។

[caption id="attachment_39163" align="alignnone" width="1422"]កាំភ្លើងលបបាញ់ Dragunov ដ៏ល្បីល្បាញ កាំភ្លើងលបបាញ់ Dragunov ដ៏ល្បីល្បាញ[/caption]

Loading...

ប្រភពដដែលបានបន្តថាក្នុងចំណោមគោលដៅ៥ លោក ពូទីនបានត្រូវដល់​ទៅ​៣​ហើយអ្វីដែលភ្ញាក់ផ្អើល សកម្មភាពបាញ់របស់លោកត្រូវបានគេប្រៀបធៀបទៅនឹងអ្នកជំនាញបាញ់ Sniper លំដាប់កំពូលៗអញ្ចឹងដែរ។

មិនមែនចេះតែបាញ់តាពាសនោះទេ លោកប្រើបច្ចេកទេស ដកដង្ហើមមួយរងចាំហើយបាញ់ដោយស្ងៀមស្ងាត់បំផុត។ ទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/armyinside/videos/2034790183231741/?__xts__%5B0%5D=68.ARDiuJTBBRfPUlNTBxiImJw6n3SWbpvA5jBFieyje4NYOI-F2heAzXbDpdjWI6Rw82aCxx0VQrku-58yvzuNhlIZh8ffeQbVR-bNyiIbKlXD7tgRNH5er7_Rnhp5ZG4pHmLeb49I-fGwL5N7OTdkaVoyWVeOJhsY_T7z2xvCxzkDG3MiUx8scvsJ8Odin10bGVnYJepVsSzvMOlGiBGqsYwy8ObwNNRsLP-ZWDEZLihjpKk_pq8K7rZMCXWjJYT6mVPbEXnVvWULsAY8-VQ7YCQhg05czcEmIEkYAB1k8ncIZo1bLQhMdAbQBdObvXfh56uRaqj3IQUnZj-e&__tn__=-R

Loading...