ឃើញហើយចង់ស្រក់ទឹកភ្នែកតាម!កុមារីស្បែកខ្មៅស្រែកទ្រហ៊ោរយំក្រោយត្រូវប្តីប្រពន្ធ២នាក់ផ្តល់ក្តីស្រលាញ់ និងយកមកចិញ្ចឹមបីបាច់ជាកូនដោយមិនរើសអើង! (មានវីដេអូ)

ឃើញហើយចង់ស្រក់ទឹកភ្នែកតាម!កុមារីស្បែកខ្មៅស្រែកទ្រហ៊ោរយំក្រោយត្រូវប្តីប្រពន្ធ២នាក់ផ្តល់ក្តីស្រលាញ់ និងយកមកចិញ្ចឹមបីបាច់ជាកូនដោយមិនរើសអើង! (មានវីដេអូ)

នៅក្នុងពិភពលោកសព្វថ្ងៃ មានក្មេងកំព្រា និងត្រូបម្តាយឪពុកបោះបង់ចោលច្រើនណាស់ ដែលជាហេតុធ្វើឱ្យក្មេងៗជាច្រើនបានរស់នៅតែលតោលដោយខ្លួនឯងគ្មានទិសដៅ ឯក្មេងខ្លះទៀតក៏រស់នៅក្នុងមណ្ឌលកុមារកំព្រាជុំគ្នាជាមួយសមាជិកក្មេង២កំព្រាដទៃទៀត ដោយពួកគេគ្រប់គ្នាតែងតែសង្ឃឹម និងរង់ចាំថ្ងៃណាមួយនឹងមានអ្នកស្រលាញ់អាណិតពួកគេយ៉ាងពិតប្រាកដ និងយកពួកគេទៅចិញ្ចឹមហើយក្លាយជាក្រុមគ្រួសារដ៏ពេញលេញមួយ។

នៅក្នុងនោះ Ivey គឺជាក្មេងកំព្រាមួយរូប នៅក្នុងចំណោមក្មេងកំព្រាជាច្រើននាក់ ដែលបានរស់នៅក្នុងមណ្ឌលកុមារកំព្រាមួយកន្លែងអស់រយៈពេល ៣ឆ្នាំហើយ ជាមួយនឹងប្អូនប្រុសស្រីចំនួន២នាក់។ ជីវិតហាក់នៅតែលតោលនៅក្នុងមណ្ឌលដែលសុទ្ធសឹងតែជាកុមារកំព្រា និងទុគតត្រូវម្តាយឪពុកខ្លួនបោះបង់ចោល មិនខុសពីក្មេងដទៃ Ivey តែងមានក្តីស្រមៃមួយគឺចង់មានក្រុមគ្រួសារមួយដូចគេដូចឯងដែរ។

ហាក់ដូចព្រហ្មលិខិត និងនិស្ស័យបណ្តាលឱ្យពួកគេជួបគ្នា។ នៅក្នុងនោះគូស្នេហ៍មួយគូគឺ អ្នកនាង Paige និង លោក Daniel បានរៀបអាពាហ៍ពិពាហ៍រយៈពេល ៤ឆ្នាំហើយ ជាមួយនឹងសេចក្តីសុខក្នុងក្រុមគ្រួសារ នៅក្នុងពេលមួយនោះពួកគេបែរជាចាប់អារម្មណ៍នឹងមណ្ឌលកុមារកំព្រាជាពិសេសទៅលើកុមារី Ivey តែម្តង រហូតពួកគេសម្រេចចិត្តណានឹងស្មើសុំយកនាងមកចិញ្ចឹមជាកូនបង្កើត។

ហេតុនេះហើយនាពេលមួយនោះ ប្តីប្រពន្ធ Paige និង Daniel បានយកកាដូមួយប្រអប់មកឱ្យ Ivey ធ្វើឱ្យនាងឆ្ងល់ជាខ្លាំង ថែមទាំងភ្ញាក់ផ្អើលទៀតផង រហូតនាងស្ទាក់ស្ទើរនឹងបើកកាដូនោះ តែពេលដែលនាងបានឃើញកាដូដែលត្រឹមតែជាក្រដាសមួយសន្លឹក ធ្វើឱ្យនាងស្រែកយំជាខ្លាំងលាយឡំនឹងក្តីរីករាយមិនអាចកាត់ថ្លៃបាន ដោយក្រដាសនោះបានសរសេរថា « អ្នកត្រូវបានគេជ្រើសរើសយកទៅចិញ្ចឹម»

ពេលនោះ អ្នកនាង Paige និង លោក Daniel រន្ធត់ជាខ្លាំងថែមទាំងស្រក់ទឹកភ្នែករលីងរលោងអាណិតស្រលាញ់ដល់ Ivey ថែមទាំងឱបថើបនាងប្រាប់នាងថា « ម៉ាក់ប៉ាស្រលាញ់កូនខ្លាំងណាស់ ពួកយើងនឹងក្លាយជាម៉ាកប៉ាពិតប្រាកដ និងជារៀងរហូតរបស់កូន ហើយពួកយើងនឹងមើលថែទាំកូនឱ្យបានល្អបំផុត»។

មិនត្រឹមតែប៉ុណ្ណោះទេអ្នកនាង Paige និង លោក Daniel ថែមទាំងបានយកប្អូនបង្កើត២នាក់ផ្សេងទៀតរបស់ Ivey មករស់នៅជុំគ្នា ចិញ្ចឹមជាកូនរបស់ខ្លួនផងដែរ ដែលទីបំផុតពួកគេបានក្លាយទៅជាគ្រួសារមួយដ៏ធំ ពោរពេញទៅដោយសុភមង្គលដោយគ្មានការរើសអើស បើទោះបីជាក្មេងៗជាជនជាតិស្បែកខ្មៅ ហើយប្តីប្រពន្ធទាំង២ជាជនជាតិស្បែកសក្តី។

នេះហើយគឺជានិស្ស័យ និងក្តីស្រលាញ់ពិត មិនថាអ្នកស្ថិតនៅក្នុងកាលៈទេសៈណា មិនថាអ្នកជាអ្នកណា ជនជាតិណា សាសនាណា សម្បូរអ្វី អ្វីៗគ្រប់យ៉ាងអាចយកឈ្នះបានដោយក្តីស្រលាញ់ពិត៕

រក្សាសិទ្ធអត្ថបទ៖ SadLife

សូមទស្សនាវីដេអួខាងក្រោម៖

Loading...

Loading...