រដូវបុណ្យទាន ធ្វើបុណ្យធ្វើឱ្យត្រូវកន្លែង! វត្តឧត្តមុនីសាគរ​ ខេត្តកំពង់ចាមលិចវត្តអស់ហើយ  ព្រះសង្ឃគង់នៅក៏ដាច់ចង្ហាន់ដែរ!

រដូវបុណ្យទាន ធ្វើបុណ្យធ្វើឱ្យត្រូវកន្លែង! វត្តឧត្តមុនីសាគរ​ ខេត្តកំពង់ចាមលិចវត្តអស់ហើយ ព្រះសង្ឃគង់នៅក៏ដាច់ចង្ហាន់ដែរ!

កំពង់ចាម៖ ​ជារៀងរាល់ឆ្នាំ ​នៅរដូវបុណ្យភ្ជុំ ​គឺស្របជាពេលដែលមានភ្លៀងធ្លាក់ខ្លាំង ​និងរដូវកាលលិចទឹកតាមស្រុកភូមិផងដែរ ​ដែលជាហេតុធ្វើឱ្យទីវត្តអារាមជនបទមួយចំនួនអាចប្រឈមមុខទៅនឹងការលិចទឹក ​ដាច់ផ្លូវ ​មិនមានញាតិញោមទៅធ្វើបុណ្យប្រគេនចង្ហាន់នោះឡើយ។

ជាក់ស្តែងថ្មីៗនេះផងដែរ ​មានវត្តមួយកន្លែងនៅក្នុងខេត្តកំពង់ចាមត្រូវបានគេដឹងថា ​ មានស្ថានភាពធ្ងន់ធ្ងរលិចទីវត្តអារាមអស់  សូម្បីតែព្រះសង្ឃដែលគង់នៅក៏ស្ទើរតែដាច់ចង្ហាន់នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះផងដែរ ​ឯការធ្វើដំណើរទៅទីវត្តទៀតសោតមានការលំបាកខ្លាំង ​ព្រោះអាចចូលទៅដល់ដោយការប្រើទូកតែប៉ុណ្ណោះ។

Loading...

តាមរយៈគណនីហ្វេសប៊ុកផេក ក្រុមម៉ូតូខ្មែរសប្បុរសធម៍ TKR Trip Khmer Rider បានសរសេររៀបរាប់ឱ្យដឹងថា៖ « លិចវត្តអស់ហើយ លោកក៏អត់សូវមានចង្ហាន់ដែរ ពួកយើងគ្រាន់តែចង់អោយបងប្អូនព្យាយាមធ្វើបុណ្យកន្លែងណាដែលត្រូវការពិតប្រាកដ អាចទេបើបងប្អូនចូលរួមជាថវិការ និងសម្ភារៈ សម្រាប់ជួយដល់វត្ត វត្តឧត្តមុនីសាគរ​ ភូមិតាង៉កថ្មី​ ឃុំព្រែករំដេង​ ស្រុកស្រីសន្ធរ​ ខេត្ត​កំពង់ចាម​។

អ្នកចង់ចូលរួមជាថវិការ រឺសម្ភារៈ រឺក៏ចង់ចូលរួមធ្វើដំណើរជាមួយពួកយើងសូមទាក់ទងមកលេខ068887739 ​»៕

Loading...