អាកប្បកិរិយាទាំង ១២ យ៉ាងដែលអ្នកគួរធ្វើដើម្បីឱ្យជីវិតរបស់អ្នករីករាយ មានសុភមង្គល!

អាកប្បកិរិយាទាំង ១២ យ៉ាងដែលអ្នកគួរធ្វើដើម្បីឱ្យជីវិតរបស់អ្នករីករាយ មានសុភមង្គល!

អាថ៌កំបាំងនៃសុភមង្គលប្រហែលជាមិនពិបាកដូចដែលអ្នកគិតទេ ប្រសិនបើអ្នកដឹងពីអាថ៌កំបាំងមួយចំនួនដែលអាចដឹកនាំអ្នកឱ្យរស់នៅក្នុងជីវិតរបស់អ្នក។ យោងតាមគេហទំព័រ Bright Side បានធ្វើការសួរយោបល់ពីអ្នកចិត្តវិទូវិទ្យាអំពីអាកប្បកិរិយាដែលនឹងជួយឱ្យមនុស្សមានសុភមង្គលពិតប្រាកដ។ ចាំមើលថាតើអ្នកគួរធ្វើអាកប្បកិរិយាបែបណាដើម្បីធ្វើឱ្យខ្លួនឯងរីករាយ និងមានសុភមង្គលជាងមុន។

1. គិតវិជ្ជមានដោយផ្អែកលើការពិត ពីព្រោះអ្នកកាន់តែស្រមើស្រមៃអំពីអ្វីដែលមិនអាចទៅរួច ភាពតានតឹងនឹងធ្វើឱ្យអ្នកកាន់ស្រ្តេស៍ ធុញទ្រាន់ហើយកាន់តែធ្ងន់ធ្ងរអាចកើតជាជំងឺធ្លាក់ទឹកចិត្ត។

 

2. ផ្តល់រង្វាន់ដល់ខ្លួនឯង ប៉ុន្តែមិនធ្វើឱ្យខ្លួនអ្នករំជើបរំជួលដល់ចំណុចកំពូលពេកនោះទេ។

 

3. ចំណាយពេលជាមួយមនុស្សដែលធ្វើឱ្យអ្នកសប្បាយរីករាយ គឺជាវិធីល្អដើម្បីដោះស្រាយភាពទុក្ខព្រួយ ប៉ុន្តែទុកពេលឱ្យខ្លួនឯងគិតពិចារណាអាចជាវិធីប្រសើរជាងនេះ។

 

4. កុំទុកអារម្មណ៍ពិបាកចិត្ត និងកំហឹងនៅក្នុងដួងចិត្តរបស់អ្នក។ បង្ហាញវាចេញតាមរបៀបច្នៃប្រតិដ្ឋ។

 

5. ព្យាយាមជួយអ្នកផ្សេង ប៉ុន្តែត្រូវប្រយ័ត្នកុំជួយរហូតដល់ធ្វើឲ្យខ្លួនអ្នកមានការលំបាកឬបាក់ទឹកចិត្ត។

 

6. នៅពេលអ្នកជួបរឿងលំបាក សម្រាក និងធ្វើអ្វីមួយប្រកបដោយការច្នៃប្រតិដ្ឋ ឬអ្វីដែលអ្នកចូលចិត្ត។

 

Loading...

7. កុំរស់នៅក្នុងប្រអប់គ្រប់ពេល។ បង្កើតការសាកល្បងថ្មីៗ ហើយចេញពីប្រអប់។

 

8. កុំមើលងាយខ្លួនឯង ហើយត្រូវឱ្យតម្លៃខ្លួនឯង ពីព្រោះប្រសិនបើអ្នកនៅតែមិនឲ្យតម្លៃលើខ្លួនឯង តើអ្នកណានឹងឲ្យតម្លៃអ្នក។

 

9. ធ្វើឱ្យបរិស្ថានជុំវិញយើងមើលទៅស្រស់ស្អាត និងភ្លឺជានិច្ច។

 

10. រៀនកែលម្អខ្លួនឯង ប៉ុន្តែក្នុងលក្ខណៈបណ្តើរ ៗ បន្តិចម្តងៗ។

 

11. សូមចងចាំថាពេលខ្លះអ្នកមិនអាចបង្ខំខ្លួនឯងឱ្យសប្បាយចិត្តគ្រប់ពេលនោះទេ កុំបង្ខំឱ្យសប្បាយចិត្ត។

 

12. កុំបិទបាំងខ្លួនអ្នកនៅក្នុងស៊ុមនៃការបំភាន់ភ្នែក។

 

ប្រភព : brightside | អត្ថបទដោយ : Sne9

Loading...