ពិតជាប្លែក! សិល្បករជប៉ុនម្នាក់ បានផលិតកាបូបដែលមានរូបរាងដូចសត្វមានជីវិត ដែលលោកអ្នកមិនធ្លាប់បានឃើញពីមុនមក!

ពិតជាប្លែក! សិល្បករជប៉ុនម្នាក់ បានផលិតកាបូបដែលមានរូបរាងដូចសត្វមានជីវិត ដែលលោកអ្នកមិនធ្លាប់បានឃើញពីមុនមក!

Amanojaku to Hesomagari គឺជានារីសិល្បករជនជាតិជប៉ុនដែលមានគំនិតប្លែកៗ បន្ទាប់ពីនាងសម្រេចចិត្តបង្កើតកាបូបនិងគ្រឿងតុបតែងលំអរខ្លួនដែលមានរាងដូចសត្វ។ ហើយវាមិនត្រឹមតែជាសត្វគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែសត្វដែលត្រូវបានបង្កើតឡើងជាកាបូបអាចចម្លែកតាមវិធីដែលអ្នកមិនធ្លាប់គិតពីមុន។

កាបូបមានរាងជាដង្កូវដួង គ្មាននរណាម្នាក់ធ្លាប់គិតពីមុនមកទេថាអាចមានកាបូបដែលមានរូបរាងបែបនេះ។

Amanojaku ​to Hesomagari និយាយថា “ មុននឹងក្លាយជាសិល្បករ ខ្ញុំបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រផ្នែកសរសៃប្រសាទ” ។

រហូតដល់ពេលក្រោយមក ជាពិសេសនាងចូលចិត្តរឿងរ៉ាវអំពីសត្វ ដូច្នេះនាងបានចាប់ផ្តើមចូលចិត្តបង្កើតគំនិតច្នៃប្រតិដ្ឋបង្កើតរបស់ទាំងនេះឡើង។

មានសត្វជាច្រើនដែលយើងមិនស្គាល់នៅលើភពផែនដីនេះ។

"ហើយមានសត្វជាច្រើនដែលត្រូវបានគេស្អប់ដោយអយុត្តិធម៌" ។

“ ជាមួយការងារនេះ ខ្ញុំព្យាយាមឱ្យមនុស្សដឹងរឿងនោះថា តើសត្វទាំងនេះមានមន្តស្នេហ៍យ៉ាងម៉េចទៅ?"

Loading...

Amanojaku to Hesomagari និយាយថា ស្នាដៃរបស់នាងដែលនាងបានបង្កើតឡើងគឺមានភាពខុសប្លែកពីគេ។

បើការបូបតូចៗនាងអាចចំណាយពេលតែ ៣ ថ្ងៃប៉ុណ្ណោះ។

ប៉ុន្តែប្រសិនបើវាជាការងារដ៏ធំពេលខ្លះវាអាចចំណាយពេលដល់ទៅ ៣ សប្តាហ៍។

កាបូបត្រីឆ្លាមប្រហែលជាមិនចម្លែកទេ។ ប្រសិនបើមិនមានត្រី zeppelins ច្រើនត្រូវបានភ្ជាប់ជាមួយគ្នាដូចនេះ។

វាមិនត្រឹមតែពិបាកសម្រាប់ការងារដេរទេ ប៉ុន្តែនាងត្រូវការសហការជាមួយអ្នកជំនាញផ្សេងទៀត ដើម្បីធ្វើឱ្យកាបូបរបស់នាងជោគជ័យតាមដែលអាចធ្វើទៅបានចំពោះរឿងពិត។

“ ខ្ញុំសូមអរគុណដល់អ្នកស្រាវជ្រាវនិងអ្នកថតរូបធម្មជាតិ ដែលជួយបង្រៀនខ្ញុំអំពីសត្វដែលខ្ញុំចាប់អារម្មណ៍ "

បានឃើញកាបូបដែលមានរាងដូចសត្វទាំងនេះ តើមួយណាដែលអ្នកចូលចិត្តជាងគេ?

 

ប្រភព : amaheso.simdif.com | Twitter | អត្ថបទដោយ : Sne9

Loading...