អបអរសាទរ! ទីបំផុតអ្នកម្ដាយម្នាក់ទទួលបានកូនស្រីទី១១ តាមបំណង ក្រោយតាមអស់ ១៦ឆ្នាំ

អបអរសាទរ! ទីបំផុតអ្នកម្ដាយម្នាក់ទទួលបានកូនស្រីទី១១ តាមបំណង ក្រោយតាមអស់ ១៦ឆ្នាំ

ប្រទេសអង់គ្លេស៖ Alexis Brett​ គឺជាអ្នកម្ដាយម្នាក់ដែលមានបំណងប្រាថ្នាចង់បានកូនស្រី ប៉ុន្តែមិនបានសមបំណង ព្រោះតាំងពីកំណើតកូនទី១ រហូតដល់១០ លោកស្រីតែងទទួលបាននូវកូនប្រុសជាប់ៗគ្នា។

ក្លាយជាម្ដាយក្មេងខ្ចីនៅវ័យ ២២ឆ្នាំ អ្នកស្រី Brett បានប្រសូត្របានកូនប្រុសម្នាក់ ហើយលោកស្រីក៏ទទួលបានកូនប្រុសជាបន្តបន្ទាប់ រហូតដល់១០នាក់ ជាប់ៗគ្នា។ កាលពីបុណ្យណូអែលឆ្នាំមុន លោកស្រីចាប់ផ្ដើមមានផ្ទៃពោះកូនទី១១ ប៉ុន្តែលោកស្រីគិតថា កូនដែលនៅក្នុងពោះរបស់លោកស្រី គឺជាកូនប្រុសដដែល ប៉ុន្តែស្វាមីរបស់លោកស្រី ស្នើសុំឱ្យស្កេនដើម្បីពិនិត្យកាន់តែច្បាស់។

Loading...

នៅថ្ងៃទី ២៧សីហា កន្លងទៅ អ្នកម្ដាយ Alexis Brett បានផ្ដល់កំណើតថ្មីដល់កូនស្រីទី១១ របស់ខ្លួន ហើយបានដាក់ឈ្មោះឱ្យទារកតូចនេះថា Cameron ដែលគិតត្រួសៗទៅ មានអាយុប្អូនកូនប្រុសច្បងរបស់អ្នកស្រីដល់ទៅ ១៦ឆ្នាំ។ លោកស្រី Brett បានបន្ថែមថា លោកស្រីបាននិយាយដោយកំប្លែងថា ពួកយើងសម្រាកហើយ ព្រោះបំណងប្រាថ្នារបស់លោកស្រី ដែលចង់បានកូនស្រីជាទីស្រលាញ់ គឺជោគជ័យហើយ ហើយលោកស្រីពិតជាស្រលាញ់គ្រួសាររបស់លោកស្រីខ្លាំងណាស់។

អត្ថបទពី៖ mom.com

រូបភាព : instagram

Loading...