កម្សត់ណាស់! យប់ហើយមិនហ៊ានចូលផ្ទះ ព្រោះលក់មិនដាច់ខ្លាចម្តាយវាយ ឃើញហើយចង់ស្រក់ទឹកភ្នែក

កម្សត់ណាស់! យប់ហើយមិនហ៊ានចូលផ្ទះ ព្រោះលក់មិនដាច់ខ្លាចម្តាយវាយ ឃើញហើយចង់ស្រក់ទឹកភ្នែក

ភ្នំពេញ៖ ​ជីវិតមនុស្សម្នាក់ៗកើតមកមានវាសនាមិនដូចគ្នានោះទេ ​អ្នកខ្លះវាសនាល្អកើតក្នុងគ្រួសារពោរពេញដោយគំនរមាសប្រាក់ ​អ្នកខ្លះក៏ក្នុងវណ្ណៈមធ្យម ​ឯអ្នកខ្លះកើតក្នុងគ្រួសារក្រក្រីរកមុខខ្វះក្រោយមើលទៅកម្សត់មែនទែន ​ដែលដូចពាក្យចាស់ថា  « ក្រោមមេឃតែមួយវាសនាខុសគ្នា ​»។

ជាក់ស្តែងរូបភាពក្មេងប្រុសដើរលក់កញ្ឆែតមួយរូប បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានចិត្តអាណិតក្តុកក្តួលខ្លាំង ​ព្រោះតែយប់ព្រលប់ទៅហើយបែរជាឈរទាំងមុខស្រពោនមិនព្រមចូលផ្ទះ ប្រឹងលក់បន្លែយកលុយទៅផ្ទះ ​ធ្វើឱ្យអ្នកដំណើរម្នាក់ដាច់ចិត្តជួយទិញ ​ថែមទាំងសរសេររៀបរាប់ពីដំណើររឿងពិតចែករំលែកផងដែរ។

តាមរយៈគណនីហ្វេសប៊ុក Le Oun បានសរសេររៀបរាប់ថា៖ ​« ជិះម៉ូតូថារកទៅទិញអីញុំាជិតដល់ហើយក៏ជួបអូនតូច១ដែលមានអាយុ១២ឆ្នាំ ដំបូងអូននឹងក៏សួរពីរអ្នកខ្ញុំថា ពូអើយមីងអើយ ស្មានេះហើយម៉ោងប៉ុន្មានហើយ សួរខ្ញុំ៣ដងដោយសារខ្ញុំជិះម៉ូតូយាយគ្នា២នាក់ក៏ប៉ុន្តែខ្ញុំក៏ឈប់និយាយជាមួយអូននឹង ហើយខ្ញុំក៏ប្រាប់ម៉ោងទៅវិញថាម៉ោងជិត៨ហើយៗក៏សួរថាស្មារនេះហើយនៅលក់ទៀតអីគ្រាន់សួរចឹងទេក៏ចង់យំពីព្រោះលក់មិនដាច់ ណាមួយខ្លាចម្តាយវៃព្រោះនៅសល់ច្រើន ស្មារនេះហើយនៅសល់ពេញមិនទាន់លក់បាន១គីឡូទេ អាណិតក៏ជួយទិញបន្តិចបន្តូចទៅ (ពីព្រោះអីខ្ញុំក៏មិនសូវមានលុយដែរយកកន្លះគីឡូតែខ្ញុំអោយដល់5$ដែរ) ។

Loading...

កញ្ចែតមួយគីឡូ=៥០០០៛ មិនថ្លៃទេជួយទិញគ្នាផង ឪពុកកម្មករសំណង់ម្តាយដើរបោកខោអាវអោយគេមានបងប្អូន៤នាក់ជាកូនបងគេរៀនបានត្រឹមទី២ អាណិតណាស់មានតែpostអោយបងៗអូនៗឃើញជួយទិញអូននឹងផង

#នៅម្តុំច្បារអំពៅយើងនឹងបើចង់ជួយប្រាប់ខ្ញុំៗចាំខ្ញុំជូនមកជួប ​»៕

Loading...