រឿងចម្លែករបស់ស្ត្រី ទាំង​១១ ដែលប្រជាជនរបស់គេគិតថាវាជាភាពសិចស៊ីគួរអោយស្រលាញ់…

រឿងចម្លែករបស់ស្ត្រី ទាំង​១១ ដែលប្រជាជនរបស់គេគិតថាវាជាភាពសិចស៊ីគួរអោយស្រលាញ់…

ដោយផ្អែកលើប្រជាជនដែលរស់នៅក្នុងប្រទេសរបស់ពួកគេទាំងនោះ បានគិតថា ភាពស្រស់ស្អាតពិត គឺស្ថិតនៅក្នុងភ្នែករបស់អ្នកមើលឃើញអ្វីដែលមនុស្សម្នាក់មានភាពខុសប្លែកពីអ្នកដទៃ ។ ប៉ុន្តែចំណុចសំខាន់នៅទីនេះគឺថាអ្វីដែលយើងភាគច្រើនគិតថាវាជារឿងមិនល្អមួយ តែប្រែជាមានភាពទាក់ទាញចំពោះប្រជាជនដែលរស់នៅទីនោះទៅវិញ។

បើយោងតាមគេហទំព័រ Bright Side បានជ្រើសរើសនូវអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតដែលមនុស្សរកឃើញថាគួរឱ្យទាក់ទាញ និងសិចស៊ីនៅក្នុងប្រទេសផ្សេងៗគ្នានៅជុំវិញពិភពលោក។ យើងជឿជាក់ថាអ្នកទាំងអស់គ្នានឹងពេញចិត្តនូវការបង្ហាញនេះ ហើយមិត្តអ្នកអានមួយចំនួនអាចនឹងគិតថាវាជារឿងហួសចិត្តមួយ ដែលប្រជាជនទាំងនោះគិតថាវាជាភាពសិចស៊ីគួរអោយស្រលាញ់នោះ។

Crooked teeth

Japan

នៅបណ្តាប្រទេសលោកខាងលិចធ្មេញត្រង់ត្រូវបានគេចាត់ទុកជានិយមន័យនៃស្នាមញញឹមដ៏ល្អឥតខ្ចោះ ហើយមនុស្សជាច្រើនមិនអាចនឹកស្មានថាមនុស្សអាចនឹងគិតផ្សេងពីនេះឡើយ។ ប៉ុន្តែនៅក្នុងប្រទេសជប៉ុនគឺគិតផ្សេងពីនេះទៅវិញ: កំពូលនៃភាពទាក់ទាញគឺជាអ្វីដែលគេហៅថា "យ៉ាអ៊ីបា" ឬធ្មេញបញ្ជួ្រស។ គេជឿថាមនុស្សនៅជុំវិញនឹងមើលទៅពួកគេ ប្រសិនបើពួកគេមានធ្មេញបញ្ជ្រួសបែបនេះ។

Scarification

Western Africa, New Guinea

ប្រជាជននៅញូហ្គីណេ និងប្រទេសជាច្រើនទៀតនៅទ្វីបអាហ្វ្រិកនៅតែតុបតែងខ្លួនរបស់ពួកគេជាមួយនឹងលំនាំស្លាកស្នាមសិល្បៈជាច្រើន។ ស្លាកស្នាមទាំងនេះជាធម្មតាត្រូវបានផ្តល់ឱ្យបុរសក្នុងអំឡុងពេលប្រារព្វពិធីបុណ្យ ចំណែកស្ត្រី សាក់រូប ទាំងនេះត្រូវបានគេចាត់ទុកថាជាការបង្ហាញពីសម្រស់ដ៏អស្ចារ្យ។ ជាការពិតណាស់នៅក្នុងប្រទេសអភិវឌ្ឍន៍មានមនុស្សមិនតិចទេ ដែលរកឃើញថាការអនុវត្តបែបនេះមានភាពទាក់ទាញ ហើយក៏ជាអ្វីដែលគេច្រើនតែហៅថាការកែប្រែរាងកាយ។

A heart-shaped face

South Korea

នៅកូរ៉េខាងត្បូងការវះកាត់ ត្រូវបានគេចាត់ទុកថាជារឿងធម្មតា ហើយមិនត្រឹមតែប៉ុណ្ណោះវារីករាលដាលគ្រប់ទីកន្លែង។ នៅតាមទីក្រុងធំៗ អ្នកនឹងឃើញការផ្សាយពាណិជ្ជកម្មនៅគ្រប់ទីកន្លែងដែលអំពាវនាវឱ្យមនុស្សធ្វើការវះកាត់ដើម្បីកែលម្អរូបរាងរបស់ពួកគេ។

នៅទីនេះការមានមុខរាងបេះដូងត្រូវបានគេមើលឃើញថាជាមធ្យោបាយសំខាន់មួយដើម្បីមើលទៅស្រស់ស្អាត។ ដើម្បីទទួលបានវា ជនជាតិកូរ៉េជាច្រើនបានត្រៀមខ្លួនដើម្បីឆ្លងកាត់ប្រតិបត្តិការស្មុគស្មាញជាច្រើន។ ហើយច្រើនតែទាក់ទងនឹងការវះកាត់ឆ្អឹងក្នុងថ្គាមជាបីចំណែកយកផ្នែកកណ្តាលចេញហើយច្របាច់បញ្ចូលគ្នារវាងពីរកំណាត់ទៀតដើម្បីបង្កើតជាចង្កាស្រួច។ បន្ទាប់មកមុំនៃចង្កាថ្មីត្រូវបានបន្ទន់ ដែលជាហេតុធ្វើអោយពួកគេមិនអាចញ៉ាំអាហាររឹងបានទេ។

Excess weight

Mauritania

ស្រីៗជនជាតិម៉ូរីតានា ពិតជាគ្មានឱកាសទាក់ទាញបុរសនោះទេប្រសិនបើពួកគេមិនមានខ្លាញ់នៅលើពោះរបស់ពួកគេ។

ដើម្បីធ្វើឱ្យប្រាកដថាក្មេងស្រីទទួលបានវិមាត្រដែលចង់បាន ឪពុកម្តាយបានបញ្ជូនពួកគេទៅកសិដ្ឋាន ដែលជាកន្លែងដែលពួកគេអាចញ៉ាំបានរហូតដល់ 16,000 កាឡូរីក្នុងមួយថ្ងៃ។  ជាអកុសលដោយសារតែប្រពៃណីបែបនេះក្មេងស្រីជាច្រើនបានវិវត្តទៅជាជំងឺក្រពះ។

Surgical dressings on the face

Iran

អ៊ីរ៉ង់គឺជារដ្ឋធានីដែលអោយតម្លៃលើច្រមុះត្រង់។ ទោះបីជាការវះកាត់មានតំលៃខ្ពស់យ៉ាងណាក៏ដោយ ក៏បុរស និងស្ត្រីនៅទីនេះត្រៀមខ្លួនចំណាយអ្វីៗគ្រប់យ៉ាងដើម្បីអោយច្រមុះរបស់ពួកគេត្រង់ដែរ។​ ច្រមុះត្រង់ដែលត្រូវបានគេមើលឃើញនៅទីនេះមិនត្រឹមតែជានិមិត្តរូបនៃភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានឋានៈជាក់លាក់នៅក្នុងសង្គមផងដែរ។

ប្រសិនបើនរណាម្នាក់មិនមានច្រមុះត្រង់ ពួកគេអាចសំរេចចិត្តធ្វើដំណើរជាសាធារណៈដោយធ្វើការវះកាត់វះកាត់ដើម្បីធ្វើឱ្យមនុស្សគិតថាពួកគេមានច្រមុះបែបនេះ។

Pale skin

China, Thailand

នៅផ្នែកជាច្រើននៃទ្វីបអាស៊ី ស្បែកសត្រូវបានគេចាត់ទុកថាជាស្តង់ដារមាសនៃសម្រស់។ ប្រសិនបើអ្នកដើរចូលក្នុងហាងហើយស្វែងរកក្រែមលាបមុខ អ្នកប្រហែលជារកមិនបានទេនូវ ក្រែមណាដែលមិនមានគ្រឿងផ្សំធ្វើឱ្យសនោះ។ ប្រជាជនចិនជាច្រើនបដិសេធមិនទៅលេងឆ្នេរសមុទ្រដោយគ្មាន ម៉ាសការពារមុខ ព្រោះពួកគេចង់ការពារស្បែករបស់ពួកគេពីផលប៉ះពាល់នៃពន្លឺព្រះអាទិត្យ។ លើសពីនេះទៅទៀតស្ត្រីចិន និងថៃគិតថាជនជាតិលោកខាងលិចឆ្កួតនឹងការចង់ទៅហាងកែសម្ផស្ស។

Loading...

A high forehead

The Fula people

លក្ខណៈសម្បត្តិសំខាន់បំផុតសម្រាប់ស្ត្រីដែលមានក្នុងចំណោមកុលសម្ព័ន្ធ Fula នៃទ្វីបអាហ្វ្រិកគឺជាថ្ងាសខ្ពស់។ ដោយហេតុផលនេះដែលថា ស្ត្រីកុលសម្ព័ន្ធមួយចំនួនបានយកផ្នែកខ្លះនៃសក់របស់ពួកគេចេញពីថ្ងាសរបស់ពួកគេដើម្បីបង្កើតការបំភាន់ថាពួកគេមានថ្ងាសខ្ពស់។

ទំនៀមទម្លាប់ស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញនៅអឺរ៉ុបមជ្ឈិមសម័យនៅពេលដែលស្ត្រីត្រូវបានគេដឹងថាយកសក់ពាក់កណ្តាលចេញពីជុំវិញក្បាលរបស់ពួកគេ។

A long neck

Burma

តំបន់មួយនៃតំបន់នៅភាគខាងកើតនៃប្រទេសភូមាត្រូវបានគេហៅថាជាប្រទេសដែលស្ត្រីមានកវែងជាងគេ។ នេះសំដៅទៅលើជនជាតិកាណានដែលរស់នៅទីនោះដែលស្ត្រីពាក់រង្វង់លង្ហិនព័ទ្ធជុំវិញករបស់ពួកគេ។ គេជឿថាករបស់ពួកគេកាន់តែវែង ពួកគេកាន់តែស្រស់ស្អាត។

យោងទៅតាមរឿងព្រេងរបស់រង្វង់ទាំងនេះ គឺការពារស្ត្រីកាណានពីសត្វខ្លាតែជាការពិតពួកគេគ្រាន់តែប្រើវិធីមួយនេះដើម្បីបង្ហាញពីអត្តសញ្ញាណកុលសម្ព័ន្ធរបស់ពួកគេប៉ុណ្ណោះ។

Stretched lips and red skin

The Mursi people

Himba and Suri people

នៅក្នុងកុលសម្ព័ន្ធ Mursi នៃប្រទេសអេត្យូពៀ ក្មេងស្រីត្រូវរៀនដាក់ថាសម៉្យាងនៅស្បែកបបូរមាត់ក្រោមរបស់ពួកគេ។ ថាសកាន់តែធំ ភាពស្រស់ស្អាតរបស់ក្មេងស្រីទាំងនោះកាន់តែស្រស់ស្អាត ហើយថ្លៃទឹកដោះកាន់តែច្រើននៅពេលពួកគេរៀបការ។

រឿងស្រដៀងគ្នានេះអាចត្រូវបានរកឃើញជាមួយកុលសម្ព័ន្ធ Suri ។ ពួកគេជាកុលសម្ព័ន្ធអាហ្រ្វិកតូចមួយដែលរស់នៅតំបន់មួយនៅភាគនិរតីនៃប្រទេសអេត្យូពៀ តាមបណ្តោយព្រំដែនស៊ូដង់។ ពួកគេជាកុលសម្ព័ន្ធមួយក្នុងចំណោមកុលសម្ព័ន្ធជាច្រើននៅជ្រលង ភ្នំ អូម៉ូ ហើយពួកគេមានចំនួនប្រជាជនប្រមាណ ២០.០០០ នាក់។

ភ្នំហិមបា គឺកន្លែងមួយសម្រាប់ក្រុមគ្រួសារពួកគេរស់នៅ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់កៅកូឡែន នៅភាគពាយព្យនៃ ប្រទេសណាមមីបៀ។ ពួកគេប្រើថ្នាំក្រហម និងខ្លាញ់ដើម្បីការពារខ្លួនពីព្រះអាទិត្យ។ នេះផ្តល់ឱ្យរាងកាយរបស់ពួកគេនូវពណ៌ក្រហម។

Monobrows

Tajikistan

នៅតំបន់ខ្លះនៃប្រទេសតាហ្ស៊ីគីស្ថាន, រោមចិញ្ចើមតែមួយ ត្រូវបានគេចាត់ទុកថាជាសញ្ញានៃភាពស្រស់ស្អាតរបស់ស្ត្រី។ ប្រសិនបើធម្មជាតិមិនបានផ្តល់ឱ្យក្មេងស្រីនូវលក្ខណៈពិសេសដែលគួរឱ្យចង់បាននេះទេ នាងអាចសំរេចចិត្តអនុវត្តការតុបតែង ដោយគូសពណ៌ខ្មៅតាមខ្សែបន្ទាត់រោមចិញ្ចើមរបស់នាង។

ប្រជាជនក្នុងតំបន់ជឿជាក់ថាចិញ្ចើមរួមគ្នាគឺជាការបង្ហាញថាមនុស្សម្នាក់នឹងមានជីវិតប្រកបដោយព្រេងសំណាងខ្ពស់។

ប្រពៃណីសម្រស់ទាំងនេះមើលទៅដូចជាគួរឱ្យអស់សំណើចចំពោះយើងខ្លះ ហើយខ្លះទៀតមើលទៅដូចជាអារ្យធម៌របស់ពួកគេ។ ដូចជាការចុះរន្ធត្រចៀករបស់យើងហើយពាក់ក្រវិល និងការដើរដោយបាកស្បែកជើងដែលមានកែងខ្ពស់ៗ យើងគិតថាវាស្រស់ស្អាតសម្រាប់យើង  ប៉ុន្តែវាប្រហែលជារឿងចម្លែកដូចគ្នាចំពោះជនជាតិដទៃ?

សូមអរគុណដល់ការគាំទ្រកន្លងមក ហើយក៏សូមអភ័យទោសនូវរាល់កំហុសឆ្គងដោយប្រការណាមួយផងដែរ!

ប្រែសម្រួលដោយ៖ ហ៊ាត់

ប្រភពដើម៖ Bright Side

Loading...