Call of Duty Mobile ចេញ​បាន​មួយ​អាទិត្យ​មាន​អ្នក​ដោនឡូតបំបែកកំណត់​ត្រា​១០០លាន​ដង​បាន​ទៅ​ហើយ

Call of Duty Mobile ចេញ​បាន​មួយ​អាទិត្យ​មាន​អ្នក​ដោនឡូតបំបែកកំណត់​ត្រា​១០០លាន​ដង​បាន​ទៅ​ហើយ

វេបសាយ Sensor Tower ដែល​ជា​វេបសាយ​របស់ក្រុមហ៊ុនឧស្សាហកម្មវាស់ស្ទង់ប្រជាប្រិយភាព​ហ្គេម​មួយបាននិយាយនៅថ្ងៃអង្គារនេះថា វីដេអូ​ហ្គេមសម្រាប់ប្រព័ន្ធទូរស័ព្ទដៃឌីជីថលដែលមានឈ្មោះថា Call of Duty: Mobile ដែល​ជា​ហ្គេម​បាញ់​ប្រហារជា​សេរ៊ីត្រូវបានទាញយក ១០០ លានដងបាត់​ទៅ​ហើយ ក្នុងសប្តាហ៍ដំបូងរបស់ខ្លួន​ដែល​ការ​ទាញយក​នេះ​លើស​ពី​ហ្គេម​កំពុង​ល្បីមួយចំនួន​ដូច​ជា Fornite និង ​PlayerUnknown’s Battlegrounds (PUBG)ទៅ​ទៀត។

លោក Randy Nelson ​ប្រធាន​ផ្នែកគ្រប់​គ្រង់ហ្គេម​ទូរស័ព្ទរបស់ Sensor Tower បាន​និយាយ​ថា៖ “ នេះ​គឺ​ជា​ការ​ឲ្យ​ដំណើរការ​ហ្គេម​ក្នុង​ប្រព័ន្ធប្រតិបត្តិការទូរសព្ធ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​គិតទៅ​លើ​ ចំនួន​អ្នក​លេងក្នុង​មួយ​សប្ដាហ៍​ដំបូង”។

ហ្គេម​បែប​បាញ់​ប្រហារ​ដែល​បញ្ជាដោយ​ម្ចាស់​ទូស័ព្ទ (The first-person shooter)​ គឺ​ជា​ផលិត​របស់​ក្រុម​ហ៊ុន Activision Blizzard Inc.បាន​បញ្ចេញ​ Call of Duty: Mobile កាល​ពី​ថ្ងៃ​ទី​០១​ខែ​តុលា។ Sensor Tower បាន​និយាយ​ថា​​ចំនួន​ដែល​ទាញ​យកច្រើន​ជាង​គេ​គឺ​តាម​រយៈ Apple’s​ App Stor និង​Google Play ។

Loading...

ចំណែកហ្គេម​ដទៃ​ទៀត​ដូច​ជា PUBG មាន​អ្នក​ដោនឡូត២៦.៣​លានក្នុង​សប្ដាហ៍​ដំបូង Fortnite ២២.៥លានដង ហើយ​ហ្គេម Apex Legends របស់​ក្រុមហ៊ុន EA មាន​អ្នក​ដោនឡូត២៥​លាន​ដងគិត​ក្នុង​មួយសប្ដាហ៍​ដំបូង​ដូចគ្នា៕

 

 

Loading...