Ads
ស្វែងយល់ពីជំងឺ បាក់ទឹកចិត្ត  ឬ  Depression  ថាជាអ្វី  និងមានរោគសញ្ញាអ្វីខ្លះ!

ស្វែងយល់ពីជំងឺ បាក់ទឹកចិត្ត ឬ Depression ថាជាអ្វី និងមានរោគសញ្ញាអ្វីខ្លះ!

សព្វថ្ងៃនេះជំងឺ បាក់ទឹកចិត្ត ​ឬ  Depression បានកំពុងតែរីករាលដាលលើជុំវិញពិភពលោក ​ដែលជំងឺនេះគ្រាន់តែជាជំងឺក្នុង ផ្លូវចិត្ត ​និងផ្លូវ អារម្មណ៍ ​តែបែរជាមានអាការ ធ្ង ន់ ធ្ងរ ប៉ះ ពាល់ សុខ ភាព រាង កាយទាំងមូល ​ជាពិសេស ស តិ បញ្ញា ស្មារ តីតែម្តង។

ជាក់ស្តែងជំងឺមួយនេះបាន សម្លាប់អាយុ  ជីវិត មនុស្សស្ទើររាប់មិនអស់ក្នុងមួយឆ្នាំ!  ដោយការធ្វើអត្ត ឃាត  ខ្លួន ឯងព្រោះ តែបញ្ហា ផ្លូវចិ ត្ត នេះតែម្តង ​ដោយក្នុងតំបន់អាស៊ីយើងនេះអា ត្រា ធ្វើ អត្តឃាតដោយសារតែ បញ្ហា ផ្លូវ. ចិត្ត ខ្ពស់ជាងគេបានទៅលើប្រទេសជប៉ុន ​និងកូរ៉េ ។

ដូច្នេះដើម្បីឱ្យជំងឺមួយនេះកាន់តែរាល់ដាលធំឡើងៗរហូតដល់ថ្នាក់ធ្វើអត្តឃាត  យើងគួរស្វែងយល់ពិជំងឺនេះទាំងអស់គ្នាដូចខាងក្រោម៖

Depression ជាជំងឺមួយដែរចាស់ៗមិនយល់ ហើយគិតថាវាគ្រាន់តែជារឿងធម្មតាៗ... រហូតយូរៗទៅវាក្លាយទៅជាការ បាក់. ទឹ ក ចិត្តមានអារម្មណ៍ថាគ្មានអ្នកណាត្រូវការមនុស្សជុំវិញខ្លួន មិន យល់ពីយើង ចាប់ផ្ដើមចង់នៅម្នាក់ឯងមិនចូលចិត្តភាព រញ៉េរ ញៃមនុស្សច្រើនលាក់បាំងរឿង ពិបាក. ចិត្ត លាក់. ទុកតែម្នាក់ឯង ខឹ. ង មួរ ម៉ៅច្រើនមានពេលខ្លះគិតរហូតទាល់តែធ្វើឱ្យខ្លួនឯងមានអារម្មណ៍ថា ពិបាក ចិត្តអត់មូលហេតុ យូរៗទៅយើងអត់អាចគ្រប់គ្រង អារ.  ម្មណ៍ខ្លួនឯងបាន​ ។

យើងអត់ដឹងថាត្រូវធ្វើម៉េចទើបកុំឱ្យខ្លួនឯងគិតច្រើន យើងអត់ដឹងថាត្រូវធ្វើម៉េចទើបអាចបញ្ជាវាបាន រហូតធ្វើអោយយើងស្វែងរកវិធីងាយៗដើម្បីបញ្ឈប់វា តែងតែលេបថ្នាំ ង ងុ យ ដេក រាល់យប់ ដើម្បីកុំអោយគិតច្រើន លេប តាំង ពីមួយ គ្រាប់រហូតដល់ 3គ្រប់ដើម្បីអោយគេងលក់ ហើយតែងតែមាន អារម្មណ៍ គ្រាំគ្រាគ្រប់ពេល លែងចង់ចេញទៅណាមកណាចូលចិត្ត ភាព ស្ងប់ស្ងាត់ បើសិនមនុស្សក្នុងគ្រួសារ ស្ដី ប ន្ទោសហើយយកទៅប្រៀប ធៀបកូនគេ ឬត្រូវមនុស្សក្នុងគ្រួសារតែងតែមាន បញ្ហា ដោយសាតែយើង យូរៗទៅមានអារម្មណ៍ថាមិនចង់ ធ្វើជា បន្ទុក របស់នរណាម្នាក់ មានអារម្មណ៍ខ្លួន គ្មាន ត ម្លៃ គិតអ្វីមិនចេញ ធ្វើអ្វីមិន កើត គ្មាន កម្លាំង ចិត្ត យូរៗទៅគិតថា សេចក្ដី ស្លាប់    ជាជម្រើសល្អបំផុត​។

#អាការៈជំងឺបាក់ទឹកចិត្ត (Depression) :

១. ពិបាកចិត្តដោយគ្មានមូលហេតុ

២.  គិតច្រើន

៣. ឧស្សាហ៍ឈឺក្បាល

៤. ឧស្សាហ៍ឈឺក្រពះ

៥. ចង្វាក់បេះដូង ឧស្សាហ៍លោត ញ៉ាប់

៦. ឆាប់ ភ័ យ រ ន្ធ ត់ ឆាប់ អន់ ចិត្ត ឆាប់ យំ


៧. ឧស្សាហ៍ សុបិន្ត អា ក្រក់ ឫ សុបិនយូរៗ

៨. មានអារម្មណ៍ពិបាក ចិត្ត ពេលស្តាប់បទ sad ដោយគ្មានមូលហេតុ

៩. ពេលខ្លះពិបាក ដ ក ដ ង្ហើម ឫ ថប់ដង្ហើម ដែលមានចំណុចខ្លះស្រដៀងនឹងជំ ងឺ គាំ ង បេះ ដូ ងដែរ។

#វិធីព្យាបាល

១. អភ័យទោសឲ្យខ្លួនឯង៖ ការគិតពីកំហុសរបស់ខ្លួនឯង អាចធ្វើឲ្យអ្នក មើលពីជម្រើសមិនល្អមួយចំនួន ដែលអ្នកបានធ្វើ ហើយទទួលភាព បរាជ័យ។ វាគ្រាន់តែជាបទពិសោធន៍ ក្នុងជីវិតរបស់អ្នកប៉ុណ្ណោះ ដូច្នេះសូមអភ័យទោសខ្លួនឯងហើយចាប់ផ្តើមផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មី។

២.សម្រាកឱ្យបានច្រើន៖ អ្នកក៏មិនចាំបាច់រំពឹងថា ខ្លួនអ្នកត្រូវតែជាមនុស្សអស្ចារ្យម្នាក់ ឬអ្នកត្រូវធ្វើអ្វីជាច្រើនដើម្បីផ្គាប់ចិត្តអ្នកដទៃ ដើម្បីគ្រាន់តែចង់ឲ្យអ្នកដទៃ មានមោទនភាពលើខ្លួនអ្នក។ សូមសម្រាកពីរឿងអស់នោះ ព្យាយាមទុកពេលឱ្យខ្លួនឯង ១ម៉ោង ឬ ៣០នាទីដើម្បីសម្រាកខួរក្បាលពីការគិតច្រើន។

៣. រកភាពរីករាយ៖ អ្នកអាចចំណាយពេលវេលា ២ ឬ៣ថ្ងៃ ដើម្បីធ្វើអ្វីមួយដែលដែលចង់ធ្វើ ដូចជាការចេញទៅខាងក្រៅ តុបតែងខ្លួនឱ្យស្រស់ស្អាត មើលកុន ឬស្វែងរកអ្វីដែលថ្មីៗធ្វើឱ្យខ្លួនរីករាយ។

៤. កត់ត្រាលទ្ធផលល្អ៖ អ្នកអាចកត់ត្រាពីលទ្ធផលការងារដែលអ្នកបានធ្វើកន្លងមក ​អ្នកនឹងឃើញថាអ្នកជាមនុស្សពូកែ ​និងអស្ចារ្យម្នាក់ដែលអាចសម្រេចរឿងជាច្រើនបាន ​ដូច្នេះមានហេតុផលអ្វីដែលត្រូវ បា ក់ទឹកចិត្តនឹងរឿងថ្ងៃនេះ?

៥.​​គ្រប់គ្រងអារម្មណ៍ខ្លួនឯង៖ កុំធ្វើឱ្យខ្លួនឯងមានសម្ពាធ ​ខឹង ​ឆេវឆាវ ​ឬមានអ្វីប៉ះទង្គិចចិត្តអ្នកបានឱ្យសោះ ​ព្រោះទាំងនេះនឹងធ្វើឱ្យអ្នកកាន់តែមានសុខភាព ផ្លូវចិត្ត ចុះ ខ្សោ យ។ ​ដូច្នេះព្យាយាមអត់ធន់ ​គ្រប់គ្រង កំហឹង ធ្វើចិត្តឱ្យ ស្ងប់ និងរកភាពរីករាយឱ្យខ្លួនឯងប្រសើរជាង។

៦. រកមិត្តភក្តិ៖ ពេលពិបាកចិត្ត ការនៅស្ងៀមៗមិនមែនជារឿងល្អទេ  វាកាន់តែធ្វើឱ្យអ្នកកើតទុក្ខទ្វេដង ​ដូច្នេះព្យាយាមរកមិត្តភក្តជជែក ​ឬនៅជាមួយមនុស្សជុំវិញឱ្យបានច្រើន ​ដែលពួកគេមិនត្រឹមតែមិនធ្វើឱ្យអ្នកឯកា ​តែពួកគេប្រហែលជាអាចផ្តល់ប្រឹក្សាយោបល់ឱ្យអ្នកបាន។ នៅពេលដែលអ្នកពិបាកចិត្ត អ្នកប្រហែលជាគិតដល់ ការនៅស្ងៀមៗម្នាក់ឯង ព្រោះមិនចង់ឲ្យអ្នកដទៃបារម្ភជាមួយបញ្ហារបស់អ្នក ពេលខ្លះអ្នកអាចនឹងគិតថា ប្រាប់ទៅក៏គ្មានអ្នកណាអាចជួយអ្នកបាន។ ​ជឿថាពេលខ្លះគ្រាន់តែបាននិយាយចេញមកក៏បានធូរស្រាលខ្លះដែរ។

៧. លើកទឹកចិត្តខ្លួនឯង៖ ​ក្រៅពីអ្នកដទៃ ​ការពិតមានតែអ្នកខ្លួនឯងនេះហើយដែលអាចជួយខ្លួនឯងបាន ​ចូលស្រលាញ់ខ្លួនឯង ​គិតពីសុខភាព  និងផ្តល់កម្លាំងចិត្តខ្លួនឯងឱ្យហែលឆ្លងការ លំបាកនេះឱ្យបាន។

ដកស្រង់: វេជ្ជបណ្ឌិតវ័យក្មេង