គួរឱ្យស្រលាញ់ណាស់! កូនឆ្កែមួយក្បាលកំពុងល្បីពេញ Instagram ខណៈមានស្នាមញញឹមដូចមនុស្ស!

គួរឱ្យស្រលាញ់ណាស់! កូនឆ្កែមួយក្បាលកំពុងល្បីពេញ Instagram ខណៈមានស្នាមញញឹមដូចមនុស្ស!

ធ្លាប់ស្រមៃទេថា មានឆ្កែមួយដែលញញឹមដាក់អ្នកដូចមនុស្ស? ហើយនេះជារបៀបដែល Nori ញញឹមដាក់មនុស្សដែលគាត់ស្រលាញ់។ Nori គឺជាឆ្កែគួរឱ្យស្រឡាញ់ ជាពិសេសគឺដោយសារស្នាមញញឹមដូចមនុស្សរបស់គាត់តែម្ដង។

Kevin Hurless និង Tiffany Ngo បានទិញ Nori ហើយអ្វីដែលពិតជាធ្វើឱ្យពួកគេចាប់អារម្មណ៍នោះ គឺស្នាមញញឹមដ៏គួរឱ្យស្រលាញ់នេះឯង។ Nori មានបបូរមាត់ពណ៌ផ្កាឈូក ដ៏គួរឱ្យទាក់ទាញចំណាប់អារម្មណ៍ បូករួមនឹងភ្នែកពណ៌ខៀវ បានធ្វើឱ្យឆ្កែមួយនេះមើលទៅដូចជាមនុស្សអ៊ីចឹង។ នៅពេលដែល​ Nori ញញឹមបបូរមាត់គេកោងទៅជាស្នាមញញឹមដូចមនុស្សដែលធ្វើឱ្យគ្មាននរណាម្នាក់អាចព្រងើយកន្តើយនឹងវាបានទេ។

Tiffany  បានបង្កើតគណនី Instagram មួយសម្រាប់ឆ្កែរបស់នាងហើយនាងមានអ្នក Followed យ៉ាងច្រើន។  មនុស្សជាច្រើនត្រូវបាន លង់ស្រលាញ់គេដោយសារតែភ្នែកដ៏ធំគួរឱ្យទាក់ទាញ និងស្នាមញញឹមដ៏គួរឱ្យស្រឡាញ់របស់គាត់នេះឯង។

Loading...

Nori គឺជាឆ្កែស្វាហាប់ គាត់ចូលចិត្តលេងនៅជុំវិញនិងធ្វើឱ្យមានភាពខុសគ្នានៅក្នុងជីវិតរបស់មនុស្សគ្រប់គ្នាដែលគាត់បានជួបនៅតាមផ្លូវ។

រូបភាព និងប្រភព៖ junkfeeds

Loading...