ចង់ដឹងទេថា ហេតុអ្វីបានជាពេលយើងពិបាកចិត្តក៏យំ ហើយពេលយើងសប្បាយចិត្តក៏យំ! ការយំអាចជួយអ្វីខ្លះដល់យើង?

ចង់ដឹងទេថា ហេតុអ្វីបានជាពេលយើងពិបាកចិត្តក៏យំ ហើយពេលយើងសប្បាយចិត្តក៏យំ! ការយំអាចជួយអ្វីខ្លះដល់យើង?

បើយោងតាមការសិក្សាបានអោយដឹងថា នៅសហរដ្ឋអាមេរិកមានស្ត្រីជាមធ្យមបានយំប្រហែល ៣.៥ ដងក្នុងមួយខែ ចំណែកឯបុរសវិញជាមធ្យមបានយំប្រហែល ១,៩ ដងក្នុងមួយខែតែប៉ុណ្ណោះ។ នៅក្នុងសង្គមនិមួយៗតែងតែមើលឃើញថា ការយំគឺជាសញ្ញានៃភាពទន់ខ្សោយរបស់មនុស្ស។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាចង់យំ សូមអ្នកកុំទប់ទឹកភ្នែកអ្នកអី។ ពីព្រោះការយំពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនជាងអ្វីដែលយើងគិតទៅទៀត។

នៅខាងក្រោមនេះយើងនឹងឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍មួយចំនួននៃការយំ។ យើងជឿជាក់ថា នៅពេលដែលអ្នកទាំងអស់គ្នាបានអានអត្ថបទនេះហើយ អ្នកនឹងមិនទប់ទឹកភ្នែករបស់អ្នកមិនអោយហូរទៀតនោះទេ។

សូមអរគុណដល់ការគាំទ្ររបស់អ្នកទាំងអស់គ្នា ហើយក៏សូមអភ័យទោសទុកជាមុននូវរាល់កំហុសឆ្គងត្រង់ប្រការណាមួយដោយអចេតនាផងដែរ! តោះអានទាំងអស់គ្នា៖

១. ភាពតានតឹង (ស្រ្តេស)

យោងតាមការសិក្សាឆ្នាំ ២០១៤ បានរកឃើញថា ការយំអាចជួយឱ្យមនុស្សមានអារម្មណ៍ធូរស្រាលក្នុងពេលមានភាពតានតឹង។ លទ្ធផលនៃការយំមិនមែនភ្លាមៗទេហើយវាអាចចំណាយពេលពីរបីនាទីមុនពេលរាងកាយចាប់ផ្តើមសម្រាក។

យោងទៅការអ្នកស្រាវជ្រាវបានបង្ហាញថា ការយំបានធ្វើឱ្យប្រព័ន្ធប្រសាទមានភាព សកម្ម(PNS)។ នៅពេលប្រព័ន្ធ(PNS)មានភាពសកម្ម ធ្វើអោយមានប្រសិទ្ធិភាពដល់ខួរក្បាលអោយមានភាពស្ងប់ស្ងាត់។

២. សម្ពាធឈាម

ជំងឺលើសឈាមអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួន ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល គាំងបេះដូង ខ្សោយបេះដូង ជំងឺវង្វេងវង្វាន់ និងជំងឺខ្សោយតំរងនោមផងដែរ។ ប៉ុន្តែដំណឹងល្អគឺថា យោងតាមការសិក្សាជាច្រើនការយំមិនត្រឹមតែធ្វើឱ្យសម្ពាធឈាមចុះទាប និងរក្សាវាឱ្យនៅដដែលប៉ុណ្ណោះទេ ហើយថែមទាំងធ្វើឱ្យជីពចរមានស្ថេរភាពទៀតផង។

៣. ការប្រមូលផ្តុំជាតិពុល

Loading...

ទឹកភ្នែកដែលហូរចេញពីភ្នែករបស់អ្នកពេលយំ អាចលាងសំអាតកំទេចកំទីដូចជាផ្សែងនិងធូលីចេញពីភ្នែក។ ដូចគ្នានេះផងដែរនៅពេលដែលយើងយំទឹកភ្នែករបស់យើងបញ្ចេញជាតិពុលដែលកកកុញនៅក្នុងខ្លួន ដោយសារតែភាពតានតឹង។ ការបញ្ចេញជាតិពុលនេះអាចកាត់បន្ថយកម្រិតអរម៉ូន cortisol នៅក្នុងខ្លួនដែលជាហេតុធ្វើឱ្យអារម្មណ៍ធូរស្រាលជាងមុន។ ហេតុដូច្នេះហើយវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលយើងច្រើនតែមានអារម្មណ៍ធូរស្បើយបន្ទាប់ពីបាត់យំនោះ។

៤. ការផ្លាស់ប្តូរអារម្មណ៍

ប្រសិនបើអ្នកឆ្ងល់ថា ហេតុអ្វីបានជាអាកប្បកិរិយារបស់អ្នកប្រែទៅជាឆេវឆាវ ហើយអ្នកនៅតែមានអារម្មណ៍ធុញថប់ និងឆាប់ខឹង បន្ទាប់មកអ្នកគួរតែដឹងអោយច្បាស់ថា បញ្ហាទាំងនោះមកពីប្រភពណាអោយប្រាកដ។ ការផ្លាស់ប្តូរអារម្មណ៍អាចកើតឡើងដោយសារតែហេតុផលផ្សេងៗ។ ហេតុផលបែបនេះគឺមកការប្រមូលផ្តុំម៉ង់ហ្គាណែសនៅក្នុងខ្លួនរបស់អ្នក។

នៅពេលដែលយើងយំ ម៉ង់ហ្គាណែសលើសនេះហូរចេញពីរាងកាយរួមជាមួយទឹកភ្នែករបស់យើង។ នេះជាហេតុជួយកាត់បន្ថយការប្រមូលផ្តុំរបស់វានៅក្នុងរាងកាយហើយជាលទ្ធផលធ្វើឱ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងស្រស់សា្រយ។

៥. ឈឺចុកចាប់

នៅពេលដែលយើងមានការឈឺចាប់ខាងរាងកាយ ទឹកភ្នែករបស់យើងនឹងរមៀលស្រក់ចេញពីភ្នែកដោយខ្លួនឯង។ នេះគឺជាវិធីរបស់រាងកាយក្នុងការកាត់បន្ថយអារម្មណ៍ឈឺចាប់។ ការស្រាវជ្រាវបានរកឃើញថា ការធ្វើឱ្យខ្លួនឯងមានអារម្មណ៍ស្រក់ទឹកភ្នែកអាចបញ្ចេញអុកស៊ីតូស៊ីន និងអរម៉ូន endorphins ។ សារធាតុគីមីទាំងនេះធ្វើឱ្យមនុស្សមានអារម្មណ៍ល្អហើយក៏អាចបន្ធូរអារម្មណ៍ឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ។

ចូរចងចាំថា ទឹកភ្នែកអាចស្រក់បានទាំងពីរដោយសារតែការឈឺចាប់ និងសុភមង្គល។ តើអ្នកយំញឹកញាប់ទេ? តើអ្នកមានអារម្មណ៍ធូរស្បើយទេ? ចូរប្រាប់យើងពីមតិរបស់អ្នកនៅក្នុងកន្លែងប្រអប់យោបល់ខាងក្រោម!

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side

Loading...