រំភើបចិត្តស្ទើរស្រក់ទឹកភ្នែក! ខួបស្នេហា ​២ឆ្នាំ ​មិត្តប្រុសជូនប្រអប់ថ្នាំស្នេហាដល់មិត្តស្រីដែលមានបញ្ហា ​Depression ឃើញហើយទប់ចិត្តមិនបាន

រំភើបចិត្តស្ទើរស្រក់ទឹកភ្នែក! ខួបស្នេហា ​២ឆ្នាំ ​មិត្តប្រុសជូនប្រអប់ថ្នាំស្នេហាដល់មិត្តស្រីដែលមានបញ្ហា ​Depression ឃើញហើយទប់ចិត្តមិនបាន

បរទេស៖ ​ជាការពិតណាស់  សព្វថ្ងៃបញ្ហាផ្លូវចិត្ត ​ឬ  Depression  បានកំពុងតែវាយលុកផ្លូវចិត្តមនុស្សទូទាំងប្រទេសជាពិសេសយុវវវ័យតែម្តង  ដោយវាអាចកើតឡើងចេញពីបញ្ហាសង្គម ​ការងារ ​ការសិក្សា  គ្រួសារ  និងស្នេហាជាដើម  ហើយប្រសិនជាបណ្តែតបណ្តោយឱ្យបញ្ហាមួយនេះកើតឡើងដោយមិនមានវិធីព្យាបាលនោះ ​វានឹងធ្វើឱ្យយើងជួបប្រទះនឹងបញ្ហាទាំងសុខភាពរាងកាយ ​និងផ្លូវចិត្ត​ បើធ្ងន់ធ្ងរអាចប្រឈមមុននឹងការធ្វើអត្តឃាតទៀតផង។

ជាក់ស្តែងរឿងរ៉ាវស្នេហារបស់ នាង Denisha Bracey  និងមិត្តប្រុស Riley Rankin បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការរំភើប និងភ្ញាក់ផ្អើលជាខ្លាំង  នោះគឺដោយសារតែការដោះស្រាយបញ្ហាផ្លូវចិត្ត ​និងធុញថប់អារម្មណ៍របស់ Riley Rankin បានធ្វើឱ្យគ្រប់គ្នាកោតសរសើរគ្រប់ៗគ្នា ​ហើយវាក៏ជារឿងមួយដែលអាចឱ្យគូស្នេហ៍ដទៃយកគម្រូតាម ​នោះក៏ដោយសារតែលោក ​Riley  បានជូនជាប្រអប់ថ្នាំស្នេហាមួយប្រអប់ជូនមិត្តស្រីរបស់ខ្លួននៅក្នុងគំ្រប់ខួបស្នេហា២ឆ្នាំរបស់ពួកគេ។

តាមការរៀបរាប់របស់នាង Denisha Bracey   បានឱ្យដឹងថា  នាងមានជំងឺធ្លាក់ទឹកចិត្ត ​និងធុញថប់អារម្មណ៍ជាយូរណាស់មកហើយធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាច  ស្លន់ស្លោរដោយគ្មានមូលហេតុ ​ហើយបើទោះបីជារឿយៗមិត្តប្រុសរបស់នាងលោក Riley Rankin តែងតែនៅក្បែរ ​នៅចាំលើកទឹកចិត្តនាងគ្រប់ពេលតែអារម្មណ៍ភ័យខ្លាចនៅតែមិនបាត់ទាល់តែសោះ។

តែនៅថ្ងៃមួយ ​ក្នុងថ្ងៃគំ្រប់ខួបស្នេហា ​Anniversary  ២ឆ្នាំរបស់ពួកគេ  មិត្តប្រុសរបស់នាងស្រាប់តែជូនប្រអប់ថ្នាំមួយប្រអប់ដល់នាងដោយមានឈ្មោះថា ​« Love  Pills  » ​ធ្វើឱ្យនាងមានអារម្មណ៍ថាចម្លែកចិត្តបន្តិចដែរដំបូង ​តែពេលបើកមើលខាងក្នុងវាបានធ្វើឱ្យនាងរំភើបស្ទើរតែស្រក់ទឹកភ្នែកទៅវិញ។

នៅក្នុងប្រអប់ថ្នាំមួយនេះពោរពេញទៅដោយកូនក្រដាសតូចៗជាច្រើនដែលរមូលយ៉ាងស្អាត  ហើយក្រដាសតូចៗនីមួយៗសុទ្ធតែជាពាក្យផ្អែមល្អែម ​ពាក្យលើកទឹកចិត្ត ​កោតសរសើរ ​និងបង្ហាញពីតម្លៃរបស់នាង  ដែលពាក្យទាំងនោះពិតជាមានឥទ្ធិពលសម្រាប់ជីវិតនាងជាខ្លាំង ​ដែលវាអាចនិយាយបានថា ​ជាថ្នាំមួយព្យាបាលបញ្ហាផ្លូវចិត្តនាងយ៉ាងប្រសើរបន្តិចម្តងៗ។

Loading...

ក្រោយមនាង Denisha Bracey បានបង្ហោះថ្នាំស្នេហារបស់នាងលើបណ្តាញសង្គម  ដោយបានបង្ហោះពាក្យពេចន៍អរគុណទៅមិត្តប្រុសរបស់នាង  ថែមទាំងបាននិយាយថាជួនកាលកាដូដ៏មានតម្លៃបំផុតមិនមែនស្ថិតនៅលលតម្លៃនៃរបស់នោះទេ  ព្ោរះរបស់ដែលសម្តែងពីទឹកចិត្តខ្លះវាពិតជាតម្លៃខ្លះជាងសម្បកខាងក្រៅទៅទៀត។  ក្រោមការបង្ហោះរបស់នាងមានអ្នកគាំទ្រជាច្រើនកោតសរសើរពីស្នេហារបស់ពួកគេ ​ថែមទាំងមានការចែករំលែកគាំទ្រដល់ទៅរាប់ម៉ឺនទៀតផង៕

រក្សាសិទ្ធអត្ថបទ៖  SadLife

 

Loading...