ផ្ទុះរឿងប្រពន្ធដើមប្រពន្ធចុង លោកសុវណ្ណ ​រិទ្ធី ​ទោះមានកូនមុនការ ​តែផ្តាំផ្ញើទៅបុរសមួយចំនួនស្តាប់ហើយអាចឈឺចាប់

ផ្ទុះរឿងប្រពន្ធដើមប្រពន្ធចុង លោកសុវណ្ណ ​រិទ្ធី ​ទោះមានកូនមុនការ ​តែផ្តាំផ្ញើទៅបុរសមួយចំនួនស្តាប់ហើយអាចឈឺចាប់

ភ្នំពេញ៖ សព្វថ្ងៃនេះ ​អ្នកណាមិនស្គាល់ លោក សុវណ្ណ រិទ្ធី ដែលជាជាអគ្គនាយកសារព័ត៌មាន TVFB ជាគេហទំព័រសារព័ត៌មានដ៏ល្បី និងប្រតិកម្មរហ័សនោះ  ដោយលោកមិនត្រឹមតែជោគជ័យនៅក្នុងការងារ ​តែសុភមង្គលគ្រួសារក៏ទទួលបានពេញលេញដោយមានភរិយាស្រស់ស្អាត និងកូនស្រីគួរឱ្យស្រលាញ់មួយរូបជាគ្រាប់ភ្នែកផងដែរ។

បើទោះបីជាចំណងស្នេហារបស់លោកមិនទាន់បានឆ្លងកាត់អាពាហ៍ពិពាហ៍តែលោកពិតជាស្រលាញ់ក្រុមគ្រួសាររបស់លោកណាស់ ​រហូតតស៊ូក្នុងការងារទីបំផុតក៏បានសម្រេចបំណងគ្រោងនឹងដឹកដៃភរិយាចូលរោងការក្នុងខែ ១២ខាងមុននេះហើយ។

ហាក់ចង់បកស្រាយពីទឹកចិត្តរបស់ខ្លួនចំពោះភរិយាដែលមិនទាន់រៀបការ តាមរយៈគណនីរបស់លោក ​សុវណ្ណ ​រិទ្ធី ឈ្មោះ Sovann Rithy ផ្ទាល់បានសរសេររៀបរាប់ពីរឿងរ៉ាវស្នេហារបស់ខ្លួន ​និងផ្តាំផ្ញើទៅបុរសមួយចំនួនផងដែរថា៖ ​« និយាយត្រង់ពេញមួយជីវិតនេះ មិនថាជាតិនេះ ឬជាតិមុខខ្ញុំសូមប្រាថ្នាធ្វើជាប្តីនឹងជាប៉ាដ៏ល្អសំរាប់គាត់ទាំង២នាក់គ្រប់ៗជាតិ។ ត្បិតតែពេលនេះកូនស្រីតូចរបស់ខ្ញុំជាកូនឥតខាន់ស្លាជាភរិយាមិនទាន់បានរៀបការ តែខ្ញុំបានស្រលាញ់រូបគាត់ទាំង២នាក់ស្មើសង្ខារ ហើយគ្មានអ្នកណាជំនួសគាត់ទាំង២នាក់បានឡើយពេញមួយជីវិតនេះ។

ខ្ញុំខំធ្វើការសន្សំទាំងយប់ទាំងថ្ងៃដើម្បីបំពេញនូវក្តីស្រម៉ៃខាន់ស្លាអោយគាត់ទាំង២នាក់ ទោះជាលំបាកហត់នឿយយ៉ាងណាសុំត្រឹមមានគាត់ទាំង២នាក់នៅក្បែរគ្រប់គ្រាន់ហើយ។ ថ្ងៃមុនគ្មានឈ្មោះ គ្មានអ្នកស្គាល់ មានភរិយានឹងកូនផ្តល់កម្លាំងចិត្តអោយខ្ញុំតស៊ូជម្នះគ្រប់ឧបសគ្គមានគាត់ទាំង២នាក់ដេកអោបលួងលោមនៅក្បែរ។ ថ្ងៃនេះបានល្បីឈ្មោះ ខ្ពស់មុខ ខ្ពស់មាត់ មានអ្នកស្រលាញ់គាំទ្រច្រើនយ៉ាងណាក៏ខ្ញុំមិនប្រែចិន្តាពីគាត់ទាំង២នាក់ដែរ។

Loading...

ចុងក្រោយខ្ញុំសូមផ្ញើជូនបុរសថោកទាបមួយចំនួន សូមអោយថ្លៃបន្តិចទៅ បើមិនបានផ្តល់ស្នាមញញឹមនឹងក្តីស្រលាញ់អោយភរិយានឹងកូនៗទេ សូមមេត្តាកុំដៀលកូនខ្លួនឯងថាឥតខាន់ស្លា ភរិយាមិនបានរៀបការអោយពួកគាត់ឈឺចាប់ដោយសារទង្វើដ៏ថោកទាបរបស់ខ្លួនអ្នកទៀតទៅ ព្រោះវាថោកៗ....ថោកជាងសត្វតិរច្ឆានទៅទៀត ព្រោះសត្វក៏វាចេះស្គាល់ចេះស្រលាញ់កូនវាដែរយល់ ??????»  ៕

 

Loading...