ពេលអ្នកតែងតែរអ៊ូថា «ជីវិតខ្ញុំលំបាកវេទនាណាស់» ចូលអ្នកក្រលេកមេីលឱ្យគ្រប់ជ្រុងជ្រោយជាមុនសិន

ពេលអ្នកតែងតែរអ៊ូថា «ជីវិតខ្ញុំលំបាកវេទនាណាស់» ចូលអ្នកក្រលេកមេីលឱ្យគ្រប់ជ្រុងជ្រោយជាមុនសិន

អ្នកតែងតែរអ៊ូថា «ជីវិតខ្ញុំលំបាកវេទនាណាស់» តែមុននិយាយពាក្យនេះ ចូលអ្នកក្រលេកមេីលឱ្យគ្រប់ជ្រុងជ្រោយជាមុនសិន គ្មានជីវិតណាស្រួលជាងជីវិតណាទេ ប្រៃ ល្វីង ជូរ ចត់ គឺតែងតែជួបគ្រប់ៗគ្នា ចំពោះលទ្ធផល មាន ក្រ ជោគជ័យ បរាជ័យ គឺវាអាស្រ័័យលេីការសម្រេចចិត្ត តស៊ូ ព្យាយាម ទៅតាមបុគ្គលម្នាក់ៗ។

សូមកុំបន្ទោសវាសនាថាហេតុអ្វីខ្លួនឯងប្រឹងហើយលំបាក ​ហេតុអ្វីខ្លួនកើតមកក្រ  មិនកើតក្នុងគំនរមាសប្រាក់ ​ហេតុអ្វីតស៊ូយ៉ាងណានៅតែមិនមានលទ្ធផល។ ​អ្នកត្រូវចងចាំថាគ្មានជោគជ័យណាដោយគ្មានការតស៊ូនោះទេ ​អ្នកត្រូវតែសួរខ្លួនឯងជាមុនសិនថា ​តើអ្នកតស៊ូបានដល់កម្រិតណា ​តើអ្នកប្រឹងអស់លទ្ធភាពហើយឬនៅ?

មួយវិញទៀតចូលសម្លឹងទៅក្រោមខ្លះ ​កុំសម្លឹងមើលទៅខ្ពស់ពេកដែលនាំឱ្យអ្នកមានគំនិតប្រៀបធៀបទៅជីវិតរបស់អ្នកដទៃ ។ អ្នកត្រូវដឹងថា ​អ្នកពោលថាលំបាកចូលអ្នកស្រមៃថា ពេលនេះមានមនុស្សរាប់លាននាក់កំពុងតែលំបាកជាងអ្នករាប់លានដង ​៖

-អ្នកពោលថាអាហារអ្នកមិនឆ្ងាញ់មិនថ្លៃមិនទំនើប តែសព្វថ្ងៃមានមនុស្សរាប់សិបលាននាក់កំពុងតែស្លាប់ដោយការអត់ឃ្លាន

-អ្នកថាអ្នកមានត្រឹមម៉ូតូ ​ឬឡានកញ្ចាស់ជិះ ​តែមានមនុស្សរាប់ម៉ឺននាក់កង់កញ្ចាស់១ក៏គ្មាន បានត្រឹមតែដើរ

-អ្នកថាអ្នកគ្មានលុយទិញរបស់ហ៊ឺហារ ​តែអ្នកខ្លះសូម្បីតែលុយ ​៥០០រៀលទិញបាយញ៉ាំក៏គ្មាន

-អ្នកថាម្តាយឪពុកអ្នកមិនស្រលាញ់អ្នក ​តែមានកុមារកំព្រារាប់លានអ្នកគ្មានសូម្បីតែម្តាយឪពុកហៅនឹងគេ

Loading...

-អ្នកថាអ្នកមានការលំបាកក្នុងការងារណាស់ ​តែសព្វថ្ងៃមានមនុស្សរាប់ម៉ឺននាក់កំពុងតែអត់ការងារធ្វើ

-អ្នកត្អូញថាអ្នកមានមិត្តតិចណាស់ ​តែមានអ្នកខ្លះសូម្បីតែមិត្តរាប់រកមួយក៏គ្មាន

​ត្រូវចាំថាមានជីវិតមានការលំបាក ​គ្រាន់តែតិចឬច្រើន ​ត្រូវចេះស្រលាញ់ និងពេញចិត្តនូវអ្វីដែលខ្លួនមាន ​បើយល់ថាខ្លួនឯងលំបាក ​ឬមានបញ្ហា  ត្រូវចាំថាការតស៊ូគង់បានសម្រេច ​តស៊ូ ​១លានដងមិនប្រាកថថាគ្មានជោគជ័យម្តងនោះទេ ​ឯបញ្ហានឹងតែមានដំណោះស្រាយប្រសិនជាអ្នករកផ្លូវចេញមួយដ៏ត្រឹមត្រូវ។

ជាពិសេសចូរកុំដាក់សម្ពាធលេីជីវិតខ្លួនឯងពេកអី ត្រូវប្រេីជីវិតដែលពោរពេញទៅដោយក្តីសង្ឃឹម នោះអ្នកប្រាកដជារកឃេីញនូវពន្លឺថ្មីនៃធម្មជាតិរបស់សត្វលោក ដោយការខិតខំប្រឹងប្រែងឡើងវិញ ​កុំបង្ខំចិត្តខ្លួនឯងឱ្យធ្វើអ្វីដែលខ្លួនមិនចង់ធ្វើ ​ដោយការប្រឹងទៅលើអ្វីដែលខ្លួនចង់បានពេញចិត្តនឹងធ្វើទើបទទួលបានលទ្ធផលដូចការរំពឹងទុក និងចង់បាន។

ជាក់ស្ដែងសូមក្រឡេកមកមើលរូបទាំងនេះទៅ ទោះក្នុងស្ថានភាពបែបណាក៏អាចរស់បានដែរដូច្នេះអ្នកក៏គួរតែធ្វើបែបនេះដែរទៅ ៖

រក្សាសិទ្ធអត្ថបទ៖ កវីលាក់ស្នេហ៍-ប្រលោមលោក

Loading...