មិនដឹងហៅថាកូនម៉ាកអី! ​ដឹក ​PassApp យកម្តាយជរាមកទម្លាក់ចោលកណ្តាលវត្ត  ពេលនេះបានត្រឹមតែសូត្រធម៌ក្នុងដង្ហើមចុងក្រោយ

មិនដឹងហៅថាកូនម៉ាកអី! ​ដឹក ​PassApp យកម្តាយជរាមកទម្លាក់ចោលកណ្តាលវត្ត ពេលនេះបានត្រឹមតែសូត្រធម៌ក្នុងដង្ហើមចុងក្រោយ

បាត់ដំបង៖ « ម្តាយឪពុកមានគុណ ​គុណនោះសែនធ្ងន់គ្មានអ្វីនឹងសង » កាព្យមួយឃ្លានេះជឿថាអ្នកណាៗក៏ចេះចាំ ហើយក៏ដឹងដែរថាគុណឪពុកម្តាយធំធេងយ៉ាងណា  ទោះបីជាចង់សងមាសប៉ិនគិរីក៏សងមិនគ្រប់ដែរ ​តែក្នុងនាមជាឪពុកម្តាយក្រៅពីចង់ចិញ្ចឹមបីបាច់កូនឱ្យធំធាត់ឡើងបានសុខ  មានចំណេះដឹង និងអនាគតល្អ លោកមិនប្រាថ្នាអ្វីលើសលប់ឡើយ។ ហេតុនេះហើយក្នុងនាមជាកូនបើមិនអាចសងអ្វីលោកបាន ​ត្រឹមដឹងគុណគោរពស្រលាញ់មើលថែលោកក៏អស់ចិត្តដែរ។

​តែថ្មីៗនេះរឿងរ៉ាវលោកយាយម្នាក់បានធ្វើឱ្យគ្រប់គ្នានឹកអាណិតសង្វេកជាខ្លាំងចំពោះទង្វើកូនដែលធ្វើចំពោះលោកយាយនានាទីចុងក្រោយ ដោយមិនត្រឹមតែមិនបានមើលថែម្តាយជរាខ្លួនឯងឱ្យបានល្អទេ ​តែថែមទាំងហ៊ានដឹកម្តាយមកចោលនៅវត្តកណ្តាល នៅក្នុងខេត្តបាត់ដំបងទាំងយប់ទៀតពិតជាតិរច្ឆានមែន។

យោងតាមគណនីហ្វេសប៊ុក Ratana Kanide បានរៀបរាប់ថា៖ « លោកយាយម្នាក់ត្រូវបានដឹក passapp ដឹកមកចោលនៅវត្តកណ្ដាល 😭😭😭

- គាត់ត្រូវបានកូនយកមកចោល ជាមួយបង្វិច ខោអាវ និងសំភារ: មួយថង់

- ម្សិលមិញ គាត់អាចពិសារបានបបរបានខ្លះ តែថ្ងៃនេះ ដោយសារភាពចាស់ជរាពេកគឺ........

Loading...

- ពេលនេះលោកកំពុងតែសូត្រធម៌អោយគាត់

- ស្អែកញុមមានគម្រោងនឹងទៅកន្លែងគាត់ ខ្ញុំអាចសំនូមពរអ្នកទាំងអស់គ្នាអាចជួយគាត់បន្តិចបន្តួចតាមសធាបានទេ ?? ដើម្បី អោយជីវិតចុងក្រោយរបស់គាត់គ្រប់គ្រាន់ និង ខ្វះខាតដូចពេលនេះទៅចុះ😭😭😭😭 និយាយត្រង់ញុំពិតជាមិនដឹងថាត្រូវនិយាយមិចចំពោះកូនឈាមថោករបស់គាត់ទេ ដែលដាច់ចិត្តយកម៉ែមកទម្លាក់ចោលទាំងវេទនាបែបនេះ 😭😭😭 Shareបន្តផងអរគុណ  »។

សម្រាប់សប្បុរជនដែលមានសទ្ធាជ្រះថ្លាចង់ជួយលោកយាយកម្សត់ក្នុងដង្ហើមចុងក្រោយអាចទាក់ទងគណនីហ្វេសប៊ុកខាងលើដើម្បីសាកសួរបន្ថែមបាន ​ឬតាមរយៈលេខទូរស័ព្ទ 010 97 97 82 ៕

 

Loading...