សម័យនេះហើយ ប្រុសស្រលាញ់ប្រុសដូចគ្នាបានស្ទាវ!!! គូស្វាមីភរិយាប្រុសដូចគ្នាល្បីៗ ចំនួន១៥ គូដែលបង្ហាញថាឪពុកពីរនាក់គឺប្រសើរជាងឪពុកតែម្នាក់!

សម័យនេះហើយ ប្រុសស្រលាញ់ប្រុសដូចគ្នាបានស្ទាវ!!! គូស្វាមីភរិយាប្រុសដូចគ្នាល្បីៗ ចំនួន១៥ គូដែលបង្ហាញថាឪពុកពីរនាក់គឺប្រសើរជាងឪពុកតែម្នាក់!

៤% នៃកូនចិញ្ចឹមទាំងអស់នៅសហរដ្ឋអាមេរិកត្រូវបានចិញ្ចឹមបីបាច់ដោយប្តីប្រពន្ធភេទដូចគ្នា។ ពួកគេភាគច្រើនបានប្រើជំនួយនៃការពពោះជំនួសឱ្យការមានកូន។ ហើយទោះបីជាមានអ្នកខ្លះគិតថាក្មេងៗអាចចិញ្ចឹមបីបាច់បានល្អ គឺដោយម្តាយ និងឪពុកក៏ដោយ នៅទីនេះ ប្តីប្រពន្ធភេទដូចគ្នា ពិតជាបង្ហាញផ្ទុយពីនេះ។ មិនចាំបាច់ប្រើពាក្យអ្វីមកបកស្រាយទៀតទេ នៅពេលដែលអ្នកបានឃើញកុមារដែលឈរក្បែរឪពុករបស់ពួកគេហើយមានភាពរីករាយបែបនេះគឺដឹងហើយ។

បើយោងតាមគេហទំព័រ Bright Side បានបង្ហាញថា មនុស្សប្រុសពិតជាក្លាហាន ដែលហ៊ានរៀបការជាមនុស្សប្រុសដូចគ្នា ដើម្បីចាប់ផ្តើមគ្រួសារមួយ និងមានកូនពិតជាគួរអោយកោតសរសើរ។

1. Elton John and David Furnish

អ្នកចំរៀងរឿងព្រេងនិទានលោក Sir Elton John និងប្រពន្ធឈ្មោះ David Furnish មានកូន ២ នាក់។ កូនប្រុសរបស់ពួកគេបានកើតមកពីម្តាយដែលពពោះជំនួស។

2. Joey Gonzalez and Jonathan Rollo

នាយកប្រតិបត្តិក្រុមហ៊ុន Barry's Bootcamp ឈ្មោះលោក Joey Gonzalez និងភរិយាឈ្មោះ Jonathan Rollo មានកូន ២ នាក់ស្រីម្នាក់ និងប្រុសម្នាក់ដែលអ្នកទាំងពីរកើតមកដោយមានជំនួយពីការពពោះជំនួស។

3. Dan Bucatinsky and Don Roos

តារាសម្តែងលោក Dan Bucatinsky និងអ្នកនិពន្ធរឿង Don Roos បានរៀបការយ៉ាងសប្បាយរីករាយហើយមានកូនស្រីម្នាក់ និងកូនប្រុសម្នាក់។

4. Matt Dallas and Blue Hamilton

តារាសម្តែងលោក Matt Dallas និងតន្ត្រីករ ឈ្មោះ Blue  Hamilton បានចិញ្ចឹមក្មេងប្រុសអាយុ 2 ឆ្នាំ។

5. Shaun T and Scott Blokker

អ្នកបង្ហាត់បង្រៀនកាយសម្បទា លោក Shaun T និងប្រពន្ធឈ្មោះ Scott Blokker មានកូនប្រុសភ្លោះ ២ នាក់។

6. Ricky Martin and Jwan Yosef

តារាចម្រៀងល្បីឈ្មោះលំដាប់ពិភពលោក Ricky Martin រួមជាមួយស្វាមី Jwan Yosef កំពុងចិញ្ចឹមបីបាច់កូនបីនាក់។ ពួកគេមានកូនប្រុសភ្លោះពីរនាក់ និងកូនស្រីម្នាក់។

7. Neil Patrick Harris and David Burtka

តារាសម្តែងដ៏ល្បីឈ្មោះ Neil Patrick Harris រួមជាមួយស្វាមីលោក David Burtka គឺជាឪពុកម្តាយដែលសប្បាយរីករាយ។ ពួកគេមានកូនភ្លោះប្រុសម្នាក់ និងស្រីម្នាក់។

8. Cheyenne Jackson and Jason Landau

Loading...

តារាសម្តែងដ៏ល្បីឈ្មោះ Cheyenne Jackson និង Jason Landau ក៏មានកូនស្រីម្នាក់ និងកូនប្រុសម្នាក់ដែលជាកូនភ្លោះផងដែរ។

9. Nate Berkus and Jeremiah Brent

អ្នករចនាដ៏ល្បី ឈ្មោះ Nate Berkus និង Jeremiah Brent មានកូនស្រីម្នាក់ និងកូនប្រុសម្នាក់ដែលបានកើតមកដោយការពពោះជំនួស។

10. Greg Rikaart and Robert Sudduth

តារាសម្តែងឈ្មោះ Greg Rikaart និងអ្នកនិពន្ធ Robert Sudduth កំពុងចិញ្ចឹមកូនប្រុសម្នាក់។

11. Fredrik Eklund and Derek Kaplan

តារាទូរទស្សន៍ Bravo លោក Fredrik Eklund រួមជាមួយប្តីលោក Derek Kaplan មានកូនភ្លោះកូនស្រីម្នាក់ និងកូនប្រុសម្នាក់។

12. Matt Bomer and Simon Halls

តារាសម្តែងលោក Matt Bomer និងលោក Simon Halls មានកូនប្រុស ៣ នាក់។ ពួកគេទាំងអស់បានកើតមកដោយការពពោះជំនួស។

13. Robbie Rogers and Greg Berlanti

អ្នកដឹកនាំរឿងលោក Greg Berlanti និងកីឡាករបាល់ទាត់ Robbie Rogers មានកូន ២ នាក់កូនប្រុសម្នាក់ និងកូនស្រីម្នាក់។

14. Alec Mapa and Jamison Hebert

តារាសម្តែង Alec Mapa និងភរិយារបស់គាត់ឈ្មោះ Jamison Hebert មានកូនចិញ្ចឹមម្នាក់អាយុ ៥ ឆ្នាំជាជនជាតិហ្វីលីពីន។

15. Denis O’Hare and Hugo Redwood

តារាសម្តែង Denis O’Hare និងប្តីរបស់គាត់ឈ្មោះ Hugo Redwood មានកូនប្រុសម្នាក់។

តើមានគ្រួសារដ៏ល្បីឈ្មោះណាផ្សេងទៀតដែលមានឪពុកទាំអពីរនាក់បែបនេះទេ? តើអ្នកគិតថាឪពុកពីរនាក់ល្អដូចម៉ាក់និងប៉ាទេ? យើងចង់ដឹងពីគំនិតរបស់អ្នកនៅក្នុងមតិយោបល់។

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side

Loading...