រូបថតពីរសន្លឹកចាក់ដោតខ្លាំងស្ទើរស្រក់ទឹកភ្នែក! ពីតូចពុកកូនចង់ដើរលេង ​តែពេលពុកដើរលេងរួច កូនហ្ហា ពុកចង់ដើរលេងកន្លែងមានព្រះ

រូបថតពីរសន្លឹកចាក់ដោតខ្លាំងស្ទើរស្រក់ទឹកភ្នែក! ពីតូចពុកកូនចង់ដើរលេង ​តែពេលពុកដើរលេងរួច កូនហ្ហា ពុកចង់ដើរលេងកន្លែងមានព្រះ

ម្តាយឪពុកពិតជាមានគុណធំធេងណាស់ ដោយលោកបានបូជាទាំងកម្លាំងកាយ និងកម្លាំងចិត្តចិញ្ចឹមបីបាច់កូនតាំងពីតូចក្រូចឆ្មារបញ្ចុកបាយបញ្ចុកទឹកងូតទឹក ថែមទាំងបញ្ជូនកូនឱ្យក្រេបយកចំណេះដឹងរហូតធំដឹងក្តីពោរពេញដោយក្តីស្រលាញ់។

ជាពិសេសរាល់កូនៗចង់បានអ្វី លោកទាំងពីរតែងតែប្រឹងប្រែងរកឱ្យកូនឱ្យបានទៅតាមលទ្ធភាព ​ទាំងរបស់របរប្រើប្រាស់ និងការ​ជូនទៅកម្សាន្តទីជិតទីឆ្ងាយជាដើម ដូច្នេះកូនៗទាំងអស់បើមិនទាន់មានលទ្ធភាពសងគុណលោកក៏ដោយ សុំត្រឹមតែធ្វើឱ្យលោករីករាយសប្បាយចិត្ត និងមិនធ្វើឱ្យលោកកើតទុក្ខទៅបានហើយ។

ជាក់ស្តែងថ្មីៗនេះផងដែរ  មានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាព២សន្លឹក ​ចាក់ដោតជាខ្លាំងស្ទើរស្រក់ទឹកភ្នែកដោយមានរូបភាពប្រៀបធៀបពីកាលនៅវ័យកុមារ  និងពេលធំឡើងជាមួយឪពុករបស់ខ្លួន  ដោយតាមរយៈគណនី ប៉ាប៉ា ពនេចរ បានបង្ហោះរូបភាពចាក់ដោត ថែមទាំងសរសេររៀបរាប់ថា៖ «👦ពុកខ្ញុំចង់ទៅដើរលេងជាមួយពុកដែរ...កាលខ្ញុំនៅតូច 👴កូនហ្អា...ពុកចង់ដើរលេងទៅកន្លែងព្រះច្រើន នាំពុកទៅផង ពេលនេះពុកដេីរលែងរួច »៕

Loading...

 

 

Loading...