យើងអាចរៀបការជាមួយនឹងមនុស្សមានទ្រព្យ!តែយើងមិនគួររៀបការនឹងទ្រព្យ

យើងអាចរៀបការជាមួយនឹងមនុស្សមានទ្រព្យ!តែយើងមិនគួររៀបការនឹងទ្រព្យ

ជាការពិតណាស់មនុស្សយើងម្នាក់ៗតើអ្នកណាដែលមិនស្រលាញ់ទ្រព្យមិនស្រលាញ់លុយទៅ?

យើងអាចរៀបការជាមួយនឹងមនុស្សមានទ្រព្យ!តែយើងមិនគួររៀបការនឹងទ្រព្យនោះទេ!បើសិនជាយើងយកជីវិតរបស់យើងទៅប្រគល់អោយអ្នកមានទ្រព្យដោយសារតែទ្រព្យនោះ!នោះមានន័យថាជិវិតយើងវាថោកជាងទ្រព្យទៅទៀត។

ទ្រព្យយើងអាចទិញបានតែការរស់នៅជាមួយទ្រព្យវាដូចគ្មានដួងវិញ្ញានទេ!ដូច្នេះយើងមិនអាចមានក្តីសុខបាននោះទេ!ដល់ទីបំផុតទៅយើងប្រាកដជាសោកស្តាយហើយត្រូវបោះបង់ទ្រព្យនោះចោលដើម្បីត្រលប់ទៅរកមនុស្សដែលខ្លួនស្រលាញ់វិញ។

ហើយចំពោះមនុស្សដែលមានទ្រព្យនោះពេលខ្លះក៏គេមិនបានអោយតម្លៃយើងដែរ!គេអោយតម្លៃយើងថោកជាងទ្រព្យរបស់គេ!គេអាចមើលងាយយើងបាន!គេអាចប្រមាតយើងបាន!ព្រោះតែគេគិតថាទ្រព្យរបស់គេអាចទិញក្បាលយើងបានអាចទីញជិវិតយើងបានអាចទិញរូបរាងកាយយើងបាន។

ជាការពិតទៅជិវិតនឹងក្តីសុខយើងគឺវាមានតម្លៃជាងទ្រព្យ!វាមិនត្រឺមតែមានតម្លៃជាងទ្រព្យនោះទេគឺវាមានតម្លៃជាងអ្វីៗទាំងអស់។

ទ្រព្យយើងអាចរកតាមក្រោយបានអ្វីដែលសំខាន់គឺយើងចេះខំប្រឹងតស៊ូនោះទ្រព្យនឹងមករកយើង។

Loading...

សំរាប់គូរស្រករយើងត្រូវតែរៀបការជាមួយមនុស្សដែលយើងស្រលាញ់ហើយគេក៏ស្រលាញ់យើងដែរ!បើសិនជាគាត់មិនមានទ្រព្យសម្បិត្តក៏មិនថ្វីដែរ!ព្រោះថាទ្រព្យកើតក្រោយនោះទេ!យើងអាចចាប់ដៃគ្មានដើម្បីរកជាមួយគ្នា។

បើសិនជាគាត់ជាមនុស្សមានទ្រព្យហើយយើងក៏មិនត្រូវពឹងលើគេទាំងស្រុងនោះដែរ!យើងត្រូវពឹងលើសម្ថតភាពរបស់យើងខំប្រឹងបន្ថែមទៀតនោះអ្វីៗនឹងកាន់តែល្អនឹងធ្វើអោយជីវិតរបស់យើងកាន់តែមានភាពថ្លៃថ្នូរ៕

ប្រែសំរួលដោយ៖Calvin

 

 

Loading...