មានសេចក្តីស្រលាញ់មួយប្រភេទនិយាយថាទោះអ្នកមិននៅក្នុងជីវិតខ្ញុំនៅតែស្រលាញ់អ្នកជានិច្ចតែងតែបារម្ភពីអ្នក

មានសេចក្តីស្រលាញ់មួយប្រភេទនិយាយថាទោះអ្នកមិននៅក្នុងជីវិតខ្ញុំនៅតែស្រលាញ់អ្នកជានិច្ចតែងតែបារម្ភពីអ្នក

តើលើលោកនេះពិតជាមានស្នេហាបែបនឹងមែនឬអត់?ទោះគេមិននៅក្បែរក៏នៅតែស្រលាញ់ហើយបារម្ភ?

ជាការពិតណាស់ការស្រលាញ់តែងតែចង់អោយមនុស្សដែលយើងស្រលាញ់មានក្តីសុខមានសុភមង្កលទោះបីម្នាក់នោះមិនមែនជាយើងក៏ដោយនេះបានហៅថាក្តីស្រលាញ់ពិតៗ។

មិនមែនបែបអាត្មានិយមដែលស្រលាញ់គេហើយចង់អោយគេស្រលាញ់យើងវិញនោះទេ!ធម្មតាទេអ្នកណាក៏ចង់អោយមនុស្សដែលខ្លួនឯងស្រលាញ់ស្រលាញ់ខ្លួនវិញដែរ!តែបើគេមិនស្រលាញ់តើវាយ៉ាងម៉េច?ខឹងឬ?

បើគេមិនស្រលាញ់វិញហើយយើងខឹងគេស្អប់គេនោះគេមិនហៅថាស្រលាញ់ទេ!គេហៅថាអាត្មានិយម!យើងមិនមែនស្រលាញ់គេទេ!គឺយើងស្រលាញ់ខ្លួនឯងច្រើនជាង!ព្រោះយើងស្រលាញ់គេព្រោះតែចង់អោយគេមកស្រលាញ់យើងវិញ។

Loading...

 

ក្តីស្រលាញ់យ៉ាងពិតប្រាកដនោះគឺថាមិនថាមានរឿងអ្វីក៏ដោយគឺតែងចូលរួមដោះស្រាយអោយគេមិនថាបានឬមិនបាននោះទេ!ហើយយើងអាចកាន់ដៃគេឆ្លងកាត់រឿងជាច្រើនមិនថាទាំងសប្បាយនឹងមិនសប្បាយ!ហើយយើងធ្វើល្អគ្រប់យ៉ាងមិនមែនរង់ចាំតែគេស្រលាញ់យើងវិញទើបយើងធ្វើល្អដាក់គេនោះទេ!

ស្រលាញ់ត្រូវហ៊ានលះបង់ហើយបើគេនៅតែមិនស្រលាញ់យើងវិញទៀតមានន័យថាយើងមិនមាននិស្ស័យនោះទេ!តែយើងនៅតែអាចស្រលាញ់គេបានហើយបារម្ភពីគេបានហើយលួចចង់ដឹងសុខទុក្ខបានគ្រប់ពេល៕

អត្ថបទ៖Calvin

Loading...